ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្តាហ៍ទី២នៃខែមិថុនា កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៧ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។…

ក្រុមអ្នកផលិតវីដេអូ YouTube ចម្លាក់ដីដ៏ល្បីឈ្មោះមួយ នៅខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្តោះអាសន្ន

យើងធ្លាប់ដឹងហើយថា កន្លងមកនេះចម្លាក់ក្រោមដី ដែលមានរាងជាបន្ទប់គេង មានគ្រែ សាឡុង តុ និងចម្លាក់តាមជញ្ជាំង និងចម្លាក់ផ្សេងៗមួយចំនួនទៀត បានទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិជិតឆ្ងាយឱ្យទៅទស្សនាជាច្រើន។ ដែលភាពទាក់ទាញ ទាំងនោះដោយសារជាចម្លាក់កម្រ និងមិនធ្លាប់បានឃើញផ្ទាល់នាពេលកន្លងមកដែលក្រុម អ្នកផលិតវីដេអូ YouTube ដ៏ល្បីឈ្មោះមួយបង្កើតឡើងសម្រាប់ថតផ្សព្វផ្សាយ ក្នុងបណ្ដាញ YouTube។ ប៉ុន្តែឥឡូវនេះសកម្មភាពនៃការផលិតចម្លាក់ដីទាំងនេះ ត្រូវបានផ្អាកជាបណ្តោះ…

ការដេញថ្លៃសំបុត្រ ទៅទេសចរណ៍លើអវកាស របស់ក្រុមហ៊ុន​ Blue Origin មាន​តម្លៃដល់ទៅ ២៨លានដុល្លារ

តម្លៃដេញថ្លៃដំបូង ត្រូវបាន​គេកំណត់ ត្រឹម ៤.៨លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី១០មិថុនា។ ការដេញថ្លៃចុងក្រោយ បានប្រព្រឹត្តិធ្វើទៅ នៅថ្ងៃសៅរ៍ទី​១២មិថុនា ដោយ​មានបេក្ខជនចូលរួម​ ប្រមាណ​ជាង​២០នាក់។ ត្រឹមតែជាង​១០នាទីប៉ុណ្ណោះ ការដេញថ្លៃផ្តាច់ព្រាត់ ត្រូវបានបញ្ចប់ ដោយតម្លៃសំបុត្រចុងក្រោយ​ ដើម្បីហោះទៅលើអវកាស គឺមានតម្លៃ ២៨លានដុល្លារ។ អត្តសញ្ញាណបុគ្គល ដែលបានឈ្នះការដេញថ្លៃនេះ នឹងត្រូវប្រកាសឲ្យដឹង…

សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីនិងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា…

តោះ! មកដឹងពីអត្ថប្រយោជន៍ នៃដើមក្រវាញ

ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ…

លោក​Jeff Bezos ស្ថាបនិកAmazon នឹងចូលរួមក្នុងដំណើរទេសចរណ៍អវកាស ជាលើកទីមួយ

តាមការគ្រោងទុក ក្រុមហ៊ុន Blue Origin ដែលត្រូវបានបង្កើតឡើង ដោយស្ថាបនិកក្រុមហ៊ុន Amazon នឹងបាញ់បង្ហោះ នាំអ្នកទេសចរណ៍អវកាស ជាលើកទី១ នៅថ្ងៃទី​២០ កក្កដា។ ក្នុងដំណើរទេសចរណ៍អវកាស បើកឆាកលើកទី១នេះ នឹងមានអ្នកដំណើរ៣នាក់ ដោយអ្នកទី៣ គឺជាអ្នកដែលត្រូវបាន​ជ្រើសរើស តាមរយៈការដេញថ្លៃសំបុត្រ។ ការដេញថ្លៃ ដែលមាន​៣​ដំណាក់កាល​…

ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា

ខ្យងចំពុះទា ការចិញ្ចឹម ទីផ្សារ និងមុខម្ហូប ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា…

អភិបាលស្រុកបន្ទាយស្រី ថា ស្រុកនេះ មានតំបន់ទេសចរណ៍សំខាន់ៗ មិនក្រោមពី ១០០កន្លែងឡើយ !

រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ របស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងស្រុកបន្ទាយស្រី ខណ:ដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួនប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២ នៃខេត្ដសៀមរាប ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោកបានអោយដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា បច្ចុប្បន្ននេះ ស្រុកបន្ទាយស្រីមានរណីយដ្ឋានទេសចរណ៍សំខាន់ៗ ប្រមាណ១០០កន្លែង…

ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទីមួយនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២…

អេស៉្បាញបើកព្រំដែនស្វាគមន៍ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩

  (ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រទេសអេស៉្បាញបានចាប់ផ្តើម បើកព្រំដែនរបស់ខ្លួនទទួលស្វាគមន៍អ្នកដំណើរមកពីគ្រប់ទិសទី ជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ ដោយពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អេស៉្បាញស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិ COVID-19 ដោយអត្រា GDP របស់អេស៉្បាញបានថយចុះ១០.៨ភាគរយ កាលពីក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលអេស៉្បាញ បានកំណត់គោលដៅថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានខ្ទង់៤៥លាននាក់…