Tag: ទេសចរណ៍
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បតិ្តជនបរទេស
សៀមរាបៈ ក្រោយមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ទ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យផ្នែកនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ធ្វើការឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ…
ច្រកអន្តរជាតិក្អមសំណ ត្រូវសម្រេចផ្អាកបណ្ដោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍ មកក្នុងប្រទេសកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន៖ សូមជម្រាបជូនប្រធាន និងតំណាងក្រុមហ៊ុនភ្នាក់ងារនាវាទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្ដោះអាសន្នលើការអនុញ្ញាតចូល នៃនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណ ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី៕
Updated៖ អនុប្រធានការិយាល័យក្រសួងទេសចរណ៍ម្នាក់ស្រវឹងស្រា ជិះរថយន្តបុកសមត្ថកិច្ច បណ្ដាលឲ្យរងរបួស និងត្រូវបញ្ជូនទៅតុលាការហើយ
ភ្នំពេញៈ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ ឆាយ គឹមហួង អនុប្រធានការិយាល័យ ក្រសួងទេសចរណ៍ ដែលបើកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់…
សូមជ្រាប! គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍ នៅក្រុងសៀមរាប ត្រូវ ផ្អាកបណ្តោះអាសន្ន
សៀមរាបៈ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ៖
ភ្ញៀវទេសចរ ចូលតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក្នុង១ថ្ងៃៗជិត២០០នាក់ ត្រូវមន្រ្តីជំនាញចត្តាឡីស័ក្ត ត្រួតពិនិត្យសុខភាព
រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មាន ខេត្តរតនគិរី បានឲ្យដឹងថា «បន្ទាប់ពីមានការរីករាលដាលវីរុស ជំងឺរលាកផ្លូវដង្ហើម (covid-19) នៅតាមបណ្ដាលប្រទេសមួយចំនួន លើពិភព លោក មន្រ្តីចត្តាឡីស័ក្តនៅច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី បានធ្វើសកម្មភាពត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងទៅលើការចូលមកកាន់ប្រទេសកម្ពុជាពីសំណាក់ភ្ញៀវទេសចរ គ្រប់សញ្ជាតិ ដែលចូលតាមច្រកនេះ»។ នេះបើតាមការលើកឡើងពីសំណាក់ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី…
ជិះម៉ូតូវ៉ាជែងលឿន មិនប្រយ័ត្នប៉ះគ្នា បណ្ដាលឲ្យដួលបោកក្បាលនឹងរថយន្តទេសចរណ៍ ស្លាប់មួយរំពេច
ស្វាយរៀងៈ កាលពីវេលាម៉ោង ១១ និង ៤០នាទីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ។ ដំណើររឿង៖…
ផ្អើលទ្បានទឹកចុះអន្តរាគមន៍ទាំងយប់! អគ្គិភ័យឆេះ នៅខណ្ឌដូនពេញ
ភ្នំពេញៈ នៅវេលាម៉ោង ២៣ និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យឆេះ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ១៧២ ផ្ទះលេខ៦១E២ ភូមិ៥សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ Marc Friedlader ភេទប្រុស អាយុ ៥៦ ឆ្នាំ…
ការប្រគំតន្ត្រីទេសចរណ៍ ខារ៉ាបាវ ដ៏អស្ចារ្យនឹងទៅដល់ខេត្តកំពត នៅថ្ងៃទី០១ ខែមីនា ២០២០
កំពតៈ ការប្រគំតន្ត្រីទេសចរណ៍ ខារ៉ាបាវ ដ៏អស្ចារ្យនឹងទៅដល់ខេត្តកំពត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ រីករាយជាមួយកម្មវិធីប្រគំតន្រ្តីទេសចរណ៍ ខារ៉ាបាវ ២០២០ ជួបជាមួយនឹងកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូប នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ នៅក្នុងបរិវេណខាងត្បូងកីឡាដ្ឋានលើទឹកដី ទីរួមខេត្តកំពត ចាប់ពីម៉ោង ៦ល្ងាច និងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍…
សុំសរសើរទឹកចិត្តស្មោះត្រង់! អ្នករត់រ៉ឺម៉កម្នាក់ រើសបានកាបូបស្ពាយ របស់ភ្ញៀវទេសចរណ៍ជនជាតិជប៉ុន យកមកប្រគល់ឲ្យសមត្ថកិច្ច ស្វែងរកម្ចាស់
សៀមរាបៈ កាលព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨ និង០០នាទី មានបងប្រុសម្នាក់ ឈ្មោះ វីរៈ ជា មុខរបរអ្នករត់រ៉ឺម៉ក បានរើសបានកាបូបស្ពាយ របស់ភ្ញៀវទេសចរណ៍ជនជាតិជប៉ុន នៅជិតភោជនីយដ្ឋានមនោរម្យ ហើយក៏បានយកមកប្រគល់ឲ្យសមត្ថកិច្ច។ ដោយសមត្ថិច្ច បានសហការជាមួយកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានរកឃើញម្ចាស់…