កូនកាំបិត ភោជនីយដ្ឋាន មេបុណ្យ ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់ទូរស័ព្ទពីភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស

សៀមរាបៈ នៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលនគរធំ បានសហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភ័ណ្ឌបានធ្វើឃាត់ខ្លួន ជនល្មើសចំនួន 01 នាក់ ភ្លាមៗក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីភ្ញៀវទេសចរណ៍ជាជាតិអង់គ្លេស។ ជនសង្ស័យមានឈ្មោះ ទុន ទុយ ភេទប្រុស អាយុ 28ឆ្នាំ មុខរបរចុងភៅ(កូនកាំបិត) នៅ ភោជនីយដ្ឋាន មេបុណ្យ…

ប្រេងឆានិងងៀតបបែល ចំនួន ១៥.៥ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវមន្រ្តីសាខាកាំកុងត្រូល ធ្វើការដកហូត

កោះកុងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសហគមន៍ទេសចរណ៍បាងកាយ៉ាក និងតូបលក់ទំនិញតំបន់ទេសចរណ៍បាងកាយ៉ាក ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព…

ផឹកចំស្រាកាច! ជនបរទេសម្នាក់វាយកម្ទេចទូATM ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង ០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានករណីវាយទូATM (ធនាគា កាថេ) ត្រង់ចំណុចផ្សារកណ្តាល ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យខូចខាតចំនួន០១ទូរ (វាយដោយដៃ)។ ជនបង្កឈ្មោះ…

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីបំផុសព័ត៌មានបំពុលសង្គម «រឿងផ្ទុះវត្តមានវីរុសកូរ៉ូណា» នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក Pursat Provincial Hall បានឲ្យដឹងថា រហូតមកទល់ពេលនេះ ពុំមានករណីឆ្លង ជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណា «Corona Virus» កើតឡើងនៅក្នុងខេត្តពោធិ៍សាត់នោះទេ ។ ការផ្សាយថា «អ្នកពោធិ៍សាត់យើង ប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា បានឆ្លង១នាក់ហើយ…😂😂»…

ស្មានតែជ្រៅ ខំលោតដាំដូង! បុរសវ័យ ៣០ឆ្នាំម្នាក់ ជាភ្ញៀវទេសចរណ៍ លោតដាំដូងចូលសមុទ្របុកខ្សាច់ បណ្ដាលឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលា ម៉ោង ៧និង៣០នាទីយប់ ឆ្នេរទ្បងប៊ីច ភូមិសុខសាន្ត សង្កាត់/ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានបុរសភ្ញៀវទេសចរម្នាក់ អាយុ ៣០ឆ្នាំ ជាខ្មែររស់នៅបរទេស បានរងរបួសធ្ងន់ត្រង់ក និងស្មាខាងស្តាំហើយត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។ យោងតាមប្រភពព័ត៌មានពីលោក សួស…

ការចែកម៉ាស និងដាក់មន្រ្តីសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺថប់ដង្ហើម (វីរុសCORONA) នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នាវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ប្រធានមន្ទីសុខាភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ មកពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល និងបានដាក់មន្រ្តីសុខាភិបាលចំនួន ២នាក់ មកប្រចាំការ ដើម្បីត្រួតពិនិត្យប៉ុស្តិ៍ និងបានចែកម៉ាសដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល…

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ ប៉ាវីយ៉ុង ដូរីយ៉ង់

សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះភ្ញៀវ ប៉ាវីយ៉ុងដូរីយ៉ង់ បន្ទប់លេខ១០៦ តាមផ្លូវ ៦០ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ WYMYSLOWSKI ភេទស្រី កើតនៅឆ្នាំ១៩៥៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ ១១CF២១៥៤៧…

យុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

ម្សិលមិញ! ជនសង្ស័យ ធ្វើសក​ម្មភាពលួចកាបូប ២ករណី នៅវត្តភ្នំ

ភ្នំពេញៈ ការិយាល័យនគរបាលទេសចរណ៍ កាលពីម្សិលមិញ បានទទួលរឿង០២ករណី៖ ១-នៅថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ កម្លាំងការិយាល័យដែរឈរជើង នៅគោលដៅរមណីយដ្ឋានវត្តភ្នំ ទទួលបានកាបូបតូច១ ពីប្រជាជនខ្មែរ (ជាបណ្តាញអ្នកស្ម័គ្រចិត្ត) ដែលរើសបានវា បន្ទាប់ពីត្រូវបានជនសង្ស័យលូកហោប៉ៅ ហើយយកទៅបោះចោរក្នុងធុងសំរាម នៅជុំវិញបរិវេណវត្តភ្នំ រួចយកមកប្រគល់ជូនសមត្ថកិច្ច…