A L T R O Z   N E W S

នុយក្លេអ៊ែរ

អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​ជួប​ជាមួយនឹង​ប្រធានាធិបតី​ថ្មី​ដែល​ទើប​នឹង​ឈ្នះ​ឆ្នោត​

​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​អតីត​ប្រធានាធិបតីអ៊ីរ៉​ង់​លោក Mahmound Ahmadinejad និង​លោក​ប្រធានាធិបតី​ថ្មី​ដែល​ទើបនឹង​ឈ្នះឆ្នោត...

អូ​បា​ម៉ា​ដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​ទៅ​លើ​អ៊ីរ៉ង់​លើ វិស័យ​ដឹកជញ្ជូន​និង​រូបិយប័ណ្ណ (Rial)

​ប៉េកាំង​៖​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​វា​នឹង​កំណត់​យក​រូបី​យ​បណ្ណ​របស់​អ៊ីរ៉ង់​គឺ​រៀល (Rial) និង​វិស័យ​យានយន្ត​របស់​ប្រទេស​នេះ​ផងដែរ​គឺ​ធ្វើយ៉ាងណា​ឲ្យ​លុយ​របស់​អ៊ីរ៉ង់​គឺ​គ្មាន​ន័យ​សម្រាប់​ការចាយវាយ​នៅ​ក្រៅប្រទេស​។​ ​ការដាក់ទោស​នេះ​គឺ​ត្រូវ​បាន​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ពី​លោក​ប្រធានាធិបតី​របស់​អាមេរិក​លោក​បា​រ៉ាក់​អូបា​ម៉ា​ហើយ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រូបិយប័ណ្ណ​របស់​អ៊ីរ៉ង់ (Rial)...

ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ធ្វើឲ្យ​បាន​គីមូន​បារម្ភ​

​សេ​អ៊ូ​ល​:​ទីភ្នាក់ងារ​សារ​ពត៍​មាន​របស់​កូរ៉េ​ខាងត្បួង​បាន​និយាយ​ថា​កូរ៉េខាងជើ​ង​បាន​បាញ់​បង្ហោះ​សាកល្បង​នូវ​មី​ស៊ី​ល​រយះ​ចម្ងាយ​ខ្លី​ចាប់ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ដល់​ទៅ​បី​ដង​ស្ថិតនៅ​ភាគ​ខាងកើត​នៅ​ឈូង​សមុទ្រ​របស់​ខ្លួន​ដែល​ត្រូវបាន​គេ​ជឿជាក់​រឿង​ដែល​ធ្វើឲ្យ​ការកាត់បន្ថយ​សំ​ពាធ​របស់​អ៊ឺរ៉ុប​មិន​បាន​ដំណើរការ​ល្អ​នោះទេ​។​ ​ការបាញ់​បង្ហោះ​សាកល្បង​លើក​នេះ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​ពីព្រោះថា​វា​កើត​ឡើង​នៅក្នុង​ខ​ណះ​ដែល​ខ្លួន​កំពុង​ត្រូវបាន​គេ​គម្រាមកំហែង​ពី​ស្ថានភាព​នុយក្លេអ៊ែរ​នោះ​ផង​។​ ​នៅក្នុង​ទស្សនៈកិច្ច​មួយ​នៅក្នុង​ទីក្រុង​មូ​ស្គូ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​គី​មូនបាន​មានប្រសាសថា​ទីក្រុង​ព្យុង​យ៉ាង​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការស្វែងរក​ការចចារ​គ្នា​ជាមួយនឹង​ពិភពលោក​ត្រូវ​បាន​ពន្យា​ពេល​ក្រោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​នេះ​៕​ https://i1272.photobucket.com/albums/y389/domneng/Bankimoon/_h353_w628_m6_otrue_lfalse_zps0f2c71dd.jpg https://i1272.photobucket.com/albums/y389/domneng/Bankimoon/2013-05-15T193206Z_2_CBRE94E1GY800_RTROPTP_3_OUKWD-UK-TAIWAN-PHILIPPINES_zps241bd2b9.jpg https://i1272.photobucket.com/albums/y389/domneng/Bankimoon/971342_530193287037721_728805871_n_zps3e20c3cf.jpg https://i1272.photobucket.com/albums/y389/domneng/Bankimoon/ap_north_korea_missile_lt_150518_wmain_zps2ce82342.jpg https://i1272.photobucket.com/albums/y389/domneng/Bankimoon/ban-ki-moon-2011-2-4-7-10-11_zps40e77005.jpg https://i1272.photobucket.com/albums/y389/domneng/Bankimoon/s1reutersmedianet_zps9d1459ba.jpg

ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ​ធំជាងគេ​បង្អស់​របស់​ចិន​ប្រកាស​ប្តូរ​ឈ្មោះ​

​ចិន​: ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ​របស់​ចិន​ដែល​ធំ​ជាង​គេ​បង្អស់បាន​ប្រកាស​កាលពី​ព្រឹក​មិញ​ពី​ការប្តូរឈ្មោះ​របស់​ខ្លួន​ទៅ​ជា China General...

បារាំង​បាញ់​មីស៊ីល​ M51 ​សាក​ល្បង​​កាល​ពី​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​

ប៉ារីស​:​គ្រាប់​មី​ស៊ី​ល​ដែល​អាច​ផ្តាច់ចេញ​ដោយ​ស្វ័យប្រវត្តិ​ប្រភេទ​ផ្លោង M51 របស់​បារាំង​បាន​បាញ់​សាកល្បង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​ ​តាម​ប្រភព​ពត៍​មានបាន​និយាយថា​គេ​មិនអាច​ស្វែងរក​មូលហេតុ​នេះ​បាន​ទេ​គ្រាន់តែ​ដឹង​ថា​វា​អាច​ជា​លើកទីមួយ​ហើយ​ដែល​បារាំង​បាន​សាកល្បង​នូវ​បច្ចេកវិទ្យា​គ្រាប់​មី​ស៊ី​ល​ដែល​អាច​ផ្តាច់ខ្លួន​ដោយ​ស្វ័យប្រវត្ត​នេះ​។​អ្នកនាំពាក្យ​បានបញ្ជាក់​ថា​មូលហេតុ​នឹង​ត្រូវ​យក​ទៅ​ស៊ើបអង្កេត​។​ ​គ្រាប់​មី​ស៊ី​ល​ត្រូវបាន​ដឹក​ជញ្ជូន​ពី​ច្រាំង Audienrne...

អាមេរិក​ថា​កូរ៉េ​ខាងជើង​នឹង​មិន​ហ៊ាន​បាញ់​មី​ស៊ី​ល ដែល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​

​វ៉ាស៊ីនតោន​:​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​សេត​វិមាន​បែរ​ជា​ចេញមក​និយាយថា​ខ្លួន​មិន​ជឿ​ថា​កូរ៉េខាងជើង​មិន​មាន​សមត្ថភាព​ក្នុង​ការបាញ់​បង្ហោះ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅវិញ​។​ ​តាម​ការបញ្ជាក់​របស់​លោក​អ្នកនាំពាក្យ​របស់​សេត​វិមាន Jay Carney បាន​ប្រាប់ថា​ច្បាស់​ណាស់​ដែល​កូរ៉េខាងជើង​មិនអាច​នឹង​បង្ហាញ​នូវ​ភាពក្លាហាន​របស់ខ្លួន​ក្នុង​ការបាញ់​មី​ស៊ី​ល​ដែល​បំពាក់​ដោយ​នុយក្លេអ៊ែរ​របស់ខ្លួន​ជាដាច់ខាត...

អា​មេ​រិក​ព្រ​មាន​កូ​រ៉េ​ខាង​ជើង​​ពី​បំណង​ក្នុង​ការសាកល្បង​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៤

វ៉ា​ស៊ិន​តោន​: សហរដ្ឋអាមេរិក​បាន​ចេញ​មក​ព្រមាន​ដល់​ប្រទេស​កូរ៉េខាងជើង​លើ​បំណង​ក្នុង​ការសាកល្បង​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៤ ​របស់ខ្លួន​នៅក្នុង​ពេល​ណាមួយ​ក៏ដោយ​។​ ​លោក​អ្នក​តំណាង​ឲ្យ​រដ្ឋាភិបា​លអា​មេរិក​បាន​និយាយថា​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ដែល​កូរ៉េ​ខាងជើង​មាន​បំណង​ក្នុង​ការសាកល្បង​នុយក្លេអ៊ែរ​ឬ​មី​ស៊ី​ល​នៅ​មានន័យថា​ខ្លួន​នឹង​ធ្វើឲ្យ​មាន​ការរំលោភបំពា​ន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​កង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ហើយ​ធ្វើ​បែប​នេះ​នឹង​បន្តឲ្យមាន​ការតានតឹ​ង​និង​ការកានតែ​ឃ្លាតឆ្ងាយ​ពី​គ្នា​លើ​ការព្យាយាម​រក​ដំណោះស្រាយ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ថ្មីៗ​នេះ​លោក​...

កូរ៉េខាងជើង​ហាក់​ចង់​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី ​4

​សេ​អ៊ូ​ល​: លោក​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​មាន​ប្រសា​សន៍​​​កាលពី​ម្សិលមិញ​ថា​កូរ៉េខាងជើង​ហាក់​មាន​បំណង​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​សា​ជា​ថ្មី​ម្តងទៀត​ដែល​វា​នឹង​ក្លាយ​ជា​លើក​ទី​ ​4​ ហើយរ​បស់​កូរ៉េខាងជើង​។​ ​លោក​រដ្ឋមន្ត្រី...

អាល្លឺម៉ង់​​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​មក​សាកសួរ​ដើម្បីឲ្យអ​ស់​ការព្រួយបារម្ភ​

​ប៊ែក​ឡាំង​: កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្រសួងការបរទេស​របស់​អាល្លឺ​ម៉ង់​បាន​កោះហៅ​និង​សាកសួ​រព័ត៌​មាន​ពី​អគ្គរដ្ឋទូត​របស់​កូរ៉េខាងជើង​ស្តីពី​ស្ថានភាព​តានតឹង​ដែល​បន្ត​ដល់​ការព្រួយបារម្ភ​របស់ខ្លួន​។​ ​រដ្ឋាភិបាល​ក្រុង​ប៊ែក​ឡាំង​បាន​កំពុង​បន្ត​ការពិភាក្សា​ជាមួយនឹង​ដៃគូ​សហគមន៍​អឺរ៉ុប​ដើម្បី​ផ្តល់​ការ​ព្រឹក្សា​និង​ការដោះដូរ​យោបល់​គ្នា​លើ​ការសម្រេច​ចិត្ត​និង​ការទទួលខុសត្រូវ​ជា​រួម​ណា​មួយ​លើ​បញ្ហា​នេះ​។​ ​ភាព​តានតឹង​ដែល​បាន​ចាប់ផ្តើម​កាន់តែខ្លាំង​ឡើង​នៅ​ពេល​ក្រោយពេល​កូរ៉េខាងជើង​ធ្វើការ​តេស្ត​សាកល្បង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​បី​កាលពី​ថ្ងៃ​ទី​ 12 ​ខែ​កុម្ភះ​ក្នុង​ន័យ​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ដោយ​ឡេស​ថា​ជា​ការគំរាមកំហែង​មកលើ​សុវត្ថិភាព​របស់​កូរ៉េ​ខាងជើង​ហើយ​ការ​ធ្វើ​តេស្ត​នេះ​គឺ​គោលបំណង​ពង្រឹង​នូវ​គុណភាព​ការពារ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​៕​

អ៊ីរ៉ង់ និង​​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )ពិភាក្សា​​ពី​​អាវុធ​នុយក្លេអ៊ែរ

អ៊ី​ស្តង់​ប៊ូ​ល​:​ក្រុម​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )នឹង​បើក​ការប្រជុំ​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃច័​ន្ទ​នេះក្នុង​ប្រទេស​តួ​គី​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដែល​បានអូសបន្លាយ​ជាមួយ​អ៊ីរ៉ង់​អស់​រយះ​ជា​យ៉ាង​យូរ​ហើយ​នោះ​។​ ​ការប្រជុំ​បាន​ចាប់ផ្តើម​តាំង​តែ​ពី​ម៉ោង​បួន​ល្ងាច​ម៉ោង​ក្នុង​ស្រុក​ខ្មែរ​នៅក្នុង​សណ្ឋាគារ​ស្វីស​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ក្រោយពេល​គណះប្រតិភូ​នៃ​ប្រទេស​ទាំង​ប្រាំមួ​យបាន​មកដល់​តួ​គី​តាំងតែ​ពី​ថ្ងៃ​អាទិត្យ​។​កិច្ចប្រជុំ​ដែល​មិន​អនុញ្ញាតិឲ្យ​អ្នកកាសែត​ចូលរួម​គឺ​មាន​គោលបំណ​ង​ផ្តោត​លើ​ការពិភាក្សា​លើ​សំណើរ​ចាស់​ដែល​ទាមទារ​ឲ្យអ៊ីរ៉ង់​​ពន្យា​ពេល​នៃ​ការបង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ប្រមាណ​២០​ភាគរយ​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ការបញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​ខ្លួន​ចំពោះ​សាកលលោក​។​ ​កិច្ចប្រជុំ​ក៏​មាន​រួមបញ្ចូល​ពី​របៀប​វា​រះ​សម្រាប់​ការពិភាក្សា​លើក​ក្រោយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នៅក្នុង​ប្រទេស​កា​ហ្សា​ស្ថាន​ហើយ​ត្រូវ​រំពឹងថា​នឹង​មាន​ការ​ថ្លែង​ប្រកាស​ជា​សារ​ធា​រណះ​ផង​ដែរ​ក្រោយ​ការពិភាក្សា​គ្នា​រយះពេល​ពី​រ​ថ្ងៃ​៕​