A L T R O Z   N E W S

បង្ក្រាប

ក្រុម​ការពារ​ដែន​អភិរក្ស​ធនធាន​ជលផល​៨​ក្រុម​ត្រូវបាន​បង្កើតឡើង​​ដើម្បី​ការពារ​ដែន​អភិរក្ស​ជលផល​ចំនួន​៧​កន្លែង​ក្នុង​ខេត្ត​ដែល​ធ្លាប់​មាន​បទល្មើស​កន្លង​មក​

​កំពង់ឆ្នាំង​៖ ក្រុម​ការពារ​តំបន់​ឡូត៍​អភិរក្ស​ធនធាន​ជលផល​ចំនួន​៨​ក្រុម​ត្រូវបាន​បង្កើតឡើង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ...

ជំលោះ​ពាក្យសំដី​រវាង​បុរស​២​នាក់​ឈានដល់​ប្រើ​អំពើហឹង្សា ម្នាក់​ចូល​ពេទ្យ ម្នាក់​ជាប់​ខ្នោះ​

​កំពង់ធំ​៖ ផឹកស្រា​ក្លែមសំដី ឈាន​ដល់​បុរស​២​នាក់ ផ្ទុះ​ហឹង្សា​ដាក់គ្នា...

ឈ្មួញ​ប្រុស​ស្រី​ដុះ​ស្លែ​៧​នាក់​ដឹកឈើ​ជ្រាយ​និង​ប្រណីត​គេច​​ពន្ធ​ចេញពី​ស្រុក​គូលែន​ចូល​ក្រុង​សៀមរាប​សមត្ថកិច្ច​មិន​បង្ក្រាប​

​ខេត្តសៀមរាប​៖​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​បទល្មើស​ព្រៃឈើ​បាន​ចរាចរ​យ៉ាង​រលូន​ដឹក​តាម​រថយន្ដ​សាំង​យ៉ុង​និង​យី​ឌុប​ប្រមាណ​១០​គ្រឿង​និង​រថយន្ដ​តា​កូម៉ា​១​បាំង​កន្លះ​ប្រមាណ​១០​គ្រឿង​ផ្សេងទៀត​ចេញពី​ឃុំ​ស្រយង់​ឆ្ពោះទៅកាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​សមត្ថកិច្ច​នោះ​ទ្បើយ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ប្រភព​ឈើ​ប្រណីត​និង​ឈើ​ជ្រាយ​ប្រភេទ​ដួងចែម​,​ផ្តៀក​,​គគីរ​,​សុ​ក្រំ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ​និង​១​ភាគ​ធំ​ទៀត​ជន​ខិលខូច​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តាម​តំបន់ភ្នំ​ត្បែងមានជ័យ​ដែល​ជា​តំបន់​ការពារ​អភិរក្ស​ដ៍​តឹងរ៉ឹង​។​ ​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​នៅតាម​ដងផ្លូវ​ឃើញ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ប្រចាំ​តាម​ទីស្នាក់ការ​រាយ​គ្នា​បណ្តាក់​ដូច​ខ្យង​ប៉ុន្ដែ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ទៅវិញ​ព្រោះ​តែ​បាន​ទទួល​ផលប្រយោជន៍​លាភ​សក្កា​រះ​ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប​។​បើទោះបី​ក្រុម​ឈ្មួញ​ឈើ​រត់ការ​បង់លុយ​ក្បាល​រថយន្ដ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ច្រើន​ក៍​ដោយ​ក៍​ឈ្មួញ​នៅតែ​អាចមាន​លទ្ធភាព​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​កាក់កប​រហូត​ឈាន​ដល់​ពង្រីក​មុខរបរ​នេះ​ថែមទៀត​គឺ​បាន​ដើមទុន​ទិញ​រថយន្ដ​សាំ​យ៉ុង​២​ទៅ​៣​គ្រឿង​ក្នុង​ឈ្មួញ​ម្នាក់​ដើម្បី​ដឹកឈើ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និត​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​ថា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​តំបន់​ស្រយង់​រួមមាន​ទី​១​ឈ្មោះ​យាយ​លី​ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ខាង​ចេញ​ក្បាច់គុណ​វាយតប់​អ្នកកាសែត​និង​សមត្ថកិច្ច​,​វ៉ា​,​ហាក់​,​ណាក់​,​តាំង​គា​និង​យាយ​បារាំង​ប្រពន្ធ​តា​គិត​,​យាយ​អេង​ឈ្មួញ​ឈើ​ធំ​ប្រចាំ​ទីរួមស្រុក​គូលែន​។​ក្រុម​ឈ្មួញ​ប្រុស​ស្រី​រកស៊ី​ដឹកឈើ​គេចពន្ធ​ទាំង​៨​នាក់​នេះ​បាន​ធ្វើ​អធិរាជ​ដឹក​ឈើ​ដឹកឈើ​ប្រណីត​និង​ឈើ​ជ្រាយ​យកទៅលក់​នៅ​ខេត្តសៀមរាប​បាន​ចំណូល​យ៉ាង​កាក់កប​និង​យ៉ាង​រលូន​ជិត​២០​ឆ្នាំ​មកហើយ​។​ ​ជំនាញ​មេព្រៃ​ប្រចាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​សព្វ​ថ្ងៃនេះ​មិនឃើញ​មាន​ក្រុម​ឈ្មួញ​ឈើ​ដឹក​ឆ្លងកាត់​តំបន់​គាត់​គ្រប់គ្រង​ទ្បើយ​។​ ​រី​ឯ​ឈ្មួញ​ឈើ​ខ្លះ​ក្នុងចំណោម​ឈ្មួញ​ឈើ​ទាំង​៧​នាក់​ខាងលើ​បាន​និយាយ​បោះពាក្យ​សំដី​ថា​ពួកគាត់​បង់​លុយ​ក្នុង​១​ក្បាល​រថយន្ដ​ចំនួន​១០​ម៉ឺន​រៀល​ទៅ​អោយ​គ្រប់​ជំនាញ​មេព្រៃ​នៅតាម​ទីស្នាក់ការ​ជាប់​ដងផ្លូវ​ជាតិ​និង​បង់​ចំនួន​៤​ម៉ឺន​រៀល​ផ្សេង​ទៀត​ទៅ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ចម្រុះ​រាប់សិប​កន្លែង​ឈរជើង​នៅតាម​ដងផ្លូវ​ទើប​ពួក​គាត់​អាច​ដឹក​ឈើ​ខុសច្បាប់​យកទៅលក់​អោយ​ឈ្មួញ​កណ្តាល​ដល់​គោលដៅ​៕ ​

ប្រជុំ​រៀបចំ​និតិ​វិធី​ក្នុង​ការបង្ក្រាប​បទ​លើ្មស​គ្រឿងញៀន​របស់​មន្ត្រីន​គរបាល​យុត្តិធម៌​

​ខេត្ត​កំពង់ធំ​៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ កោះហៅ​មន្ត្រីរ​នគរបាល​យុត្តិធម៍ និង​អង្គភាព​ពាក់ព័ន្ឋ...

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជួយ​លុបបំបាត់​ទប់ស្កាត់​ទេសចរណ៍​ផ្លូវភេទ

​សៀមរាប​៖​ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​ដែល​បាន​ប្រមូលផ្តុំ​នូវ​ទំនាម​ទំលាប់​វប្បធម៌​ប្រពៃណី​ជា​ច្រើន​សម័យកាល និង​បាន​ធ្វើឲ្យ​មាន​លំហូរ​ចូល នូវ​ភ្ញៀវ​ទេសចរណ៍ ជាតិ...

ប្លែក ! ប៉ូលីស​រុស្ស៊ី​បង្ក្រាប​ផ្ទះបន ដែល​មាន​ស្រីពេស្យា​មានប្តី​រួចរាល់​ហើយ​

​ប៉ូលីស​រុស្ស៊ី​ថ្មីៗ​នេះ​បាន​បំបែក​ទីតាំង​ផ្ទះបន​មួយកន្លែង ដែល​មាន​ស្រី​ពេស្យាចារ្យ មានគ្រួសារ និង​ប្តី...

បទល្មើស​ដាក់​សម្រាស់​ពេញ​ផ្ទៃ​ទឹក​នាយ​សង្កាត់​រដ្ឋបាល​ជល់ផល​គ្មាន​អើពើ​

​កំពង់ធំះ សកម្មភាព​របស់​អ្នក​នេសាទ​ខុសច្បាប់​នៅក្នុង​បឹង​ប្រទះ​ជៀល ស្ថិត​ក្រោម​ការគ្រប់គ្រង របស់លោក...