សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

បាត់ដំបង:កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧​និង​៣០នាទី ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នង​ការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែន​ ក្រុងបាត់ដំបង ខេត្តបាត់​បានដឹក​នាំ​កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង…

សមត្ថកិច្ចចុះបង្ក្រាបក្មេងទំនើងមួយក្រុមតែងតែបង្កការអុកឡុកយកដុំថ្មគុបផ្ទះប្រជាពលរដ្ឋ នៅក្រុងប៉ៃលិន…

ប៉ៃលិន:ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ ហូ និមល អធិការនគរបាលក្រុងប៉ៃលិន ស្ដីទី ដឹកនាំកម្លាំងផែននគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះបង្ក្រាបក្មេងទំនើងមួយក្រុម…

ល្បិចថ្មីទៀតហើយ!ជិះម៉ូតូដើររកទិញសាំងប្រាប់អ្នកលក់ទៅរកកាដុងឃើញឪកាសលួចកាបូបលុយត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:នៅថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ​ ២០២៣ វេលាម៉ោង ១៧:៣០នាទី មានករណីលួច(លួចកាបូបលុយ) បង្កឡើងឈ្មោះ ថា ភារុណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កូនជាងជួសជុលរថយន្ត រស់នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស្នាក់នៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ…

សមកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យករណីធាក់និងកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ…

ភ្នំពេញ:ស្តីពីការបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និង កាប់ ប្លន់យកម៉ូតូ) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ស្តុបឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖ ១/ឈ្មោះ…

សមត្ថកិច្ចចុះបង្ក្រាបករណីលេងល្បែងបៀភ្នាល់ដាក់ប្រាក់…

កំពង់ចាម:ដោយបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។ នៅវេលាម៉ោង ១៥.២០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកកាំបិតប័ុងតោផ្ជុងយកទូរសព្ទ២គ្រឿង…

ភ្នំពេញ:ស្តីពីការបង្ក្រាបជាក់ស្តែងមុខសញ្ញាប្រព្រឹត្តបទល្មើស៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (យកកាំបិតបុ័ងតោផ្ជុងយកទូរសព្ទ័០២គ្រឿង) -ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (យកកាំបិតបុ័ងតោផ្ជុងយកទូរសព្ទ័០២គ្រឿង)…

ករណីម្ចាស់ទុកម៉ូតូមុខបន្ទប់ជួលឡើងទៅដេកស្តាប់តែជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ជាក់ស្តែងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២…

ក្រុមក្មេងទំនើងមានរហ័សនាមPTBដែលតែងតែបង្ហោះម៉ូតូតាមផ្លូវលេខ២១ នៅស្រុកកោះធំត្រូវសមត្ថកិច្ចកោះហៅយកមកអប់រំ…

កណ្តាល:ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំ.នើ.ង (ប.ង្ហោះម៉ូតូតាមផ្លូវសាធារណៈ) -កើតហេតុ: កាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៥.៣០នាទី។ -ចំណុច: មុខវត្តកំពង់សំបួរ ស្ថិតនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមក្មេងទំ.នើ.ងចំនួន០៦នាក់ ១/ឈ្មោះ…

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងដេញវាយនិងគប់គ្នាបណ្តាលអោយត្រូវរថយន្តប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ២ នៅស្រុកបាទី…

តាកែវ:ក្រុមការងារតាមដានព័ត៌មាន និងប្រកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយស សូមជម្រាបជូនសារធារណៈជនជ្រាបថា លទ្ធផលការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្ករហិង្សាកាលពីយប់ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង​២១:៤៤នាទី​ តាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប​ ស្រុបាទី​(ខាងត្បូងផ្សារសំរោងយ៉ោង)។ ដោយមានដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញា…

សមត្ថកិច្ចចុះបង្ក្រាបករណីលេងលែ្បងស៊ីសងខុសច្បាប់ឃាត់មនុស្សប្រុសស្រីបានជាច្រើននាក់…

ព្រះវិហារ:បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ឲ្យជំនាញចុះស្រាវជ្រាវបង្រ្កាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅថ្ងៃទី១២\០៩\២០២៣ វេលាម៉ោង១០.១៥នាទី កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនឹងមានការសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់នៅផ្ទះឈ្នោះ ស៊ឹម ស៊ីដា ភេទស្រី ត្រងចំណុចភ្នំរំដេង លើភូមិត្រពាំងទន្ទឹម…