កូរ៉េខាងជើងបានប្រើទម្លាប់ចាស់ ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក
កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឲ្យប្រទេសខ្លួនប្រុងប្រៀបទាំង«ការសន្ទនានិងការប្រឈម»ជាមួយសហរដ្ឋអាមេរិក។ ទម្លាប់ចាស់នេះមិនបានធ្វើឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចំណាយពេលយូរដើម្បីត្រៀមសម្រាប់ទិសដៅទាំង២នេះទេ។ កាលពី២សប្តាហ៍មុន កូរ៉េខាងជើងបានបង្ហើបថា ខ្លួនបើកឲ្យមានការទាក់ទងគ្នាច្រើនឡើងជាមួយពិភពខាងក្រៅ ប៉ុន្តែនៅសប្តាហ៍នេះ កូរ៉េខាងជើងបានរិះគន់រដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការធ្វើសមយុទ្ធយោធារួមគ្នា។ នេះជាការប្រែក្រឡាស់លឿនហួសពីបទដ្ឋានកូរ៉េខាងជើងខ្លូនឯង។ នៅថ្ងៃពុធនេះ លោក Kim Yong Chol…