Man City ត្រូវបន្ថែមយ៉ាងហោចណាស់ ៥០លានផោនទៀតពីលើសំណើរចាស់ដើម្បីចរចាយក Kane

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City ដែលតែងតែចង់បាននិងតាមចែចង់កីឡាករ Harry Kane កន្លងមកនោះជាក់ស្តែងគឺត្រូវការបន្ថែមលុយប្រមាណជា៥០លានផោន ទៀតទៅលើសំណើរចាស់ដែលខ្លួនបានផ្តល់ទៅឲ្យ Spurs ។ The Mirror បានអះអាងថា Spurs ដែលមិនសូវចង់លក់ Kane នោះកន្លងមកបានបដិសេធនូវសំណើរជាទឹកប្រាក់ប្រមាណជា១០០លានផោនរួចមកហើយក្រោយចរចាគ្នាជាមួយនឹង…

តុលាការ​សិង្ហ​បុរី​ បាន​កាត់ទោស​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ ឲ្យ​ជាប់​ពន្ធនាគារ ដោយសារ​តែ​មិន​ពាក់​ម៉ាស់

(Reuters)​ -​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ តុលាការ​សិង្ហ​បុរី​បាន​កាត់ទោស​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឲ្យ​ ជាប់​ពន្ធនាគារ​រយៈពេល​ ០៦​ ស​ប្តា​ហ៍​ បន្ទាប់​ពី​លោក​ បាន​បំពាន​ច្បាប់​ទប់ស្កាត់​ជ​ម្ងឹ​កូ​វី​ដ​ដោយ​បដិសេធ​មិន​ពាក់​ម៉ាស​មុខ​នៅ​ទី​សាធារណៈ​ ម្តង​ហើយ​ ម្តងទៀត​ ។​ ​លោក​ Benjamin​ Glynn​ អាយុ​ ៤០​ ឆ្នាំ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទចោទប្រកាន់​ចំនួន​ បួន​ករណី​ ទី​មួយ​…

អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani kកំពុងស្នាក់នៅនៅរដ្ឋធានី អាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ដែលបានភៀសខ្លួនចេញពីប្រទេស ឥឡូវនេះត្រូវបានតាំងទីលំនៅនៅរដ្ឋធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ កាលពីល្ងាចថ្ងៃអាទិត្យ ជាច្រើនម៉ោងមុនពេលក្រុមចលនារ៉ាឌីកាល់តាលីបង់ (ក្រុមខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) បានចូលកាន់កាប់ទីក្រុងកាប៊ុលដោយមិនជួបប្រទះនូវការតស៊ូណាមួយឡើយ ហើយលោក Ghani បានចាកចេញពីប្រទេសនោះ។ នៅពេលមុននេះ សារព័ត៌មានកាប៊ុលបាននិយាយថា លោកបានឈប់នៅក្នុងប្រទេសអូម៉ង់ ជាកន្លែងដែលលោកមកដល់ពីប្រទេសតាជីគីស្ថាន។…

លោក Ashraf Ghani ថា ការចាកចេញពីប្រទេស ដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម, មិនបានយកលុយរាប់លានដុល្លារជាប់ខ្លួននោះទេ

  (ឌូបៃ)៖ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ដែលកំពុងជ្រកកោនក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា សម្រេចចិត្តភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម ហើយលោកក៏បានបដិសេធផងដែរថាមិនបានយកលុយរាប់រយលានដុល្លារ ជាប់តាមខ្លួន ដូចការចោទប្រកាន់នោះទេ ក្រោយសារព័ត៌មានរុស្ស៊ីនាំគ្នាចុះផ្សាយថាលោកបានយកលុយ ១៦៩លានដុល្លារជាប់ខ្លួនពេលរត់ចេញពីប្រទេស។ លោក Ashraf Ghani បានទទួលរងការរិះគន់យ៉ាងខ្លាំង…

CR7 ចេញមកឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមអំពីការវិលត្រឡប់ទៅ Real Madrid វិញ

  បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹងអំពីការផ្ទេរចេញទៅចូលរួមជាមួយនឹងក្លឹបដើមវិញនោះនៅរដូវក្តៅនេះបានចេញមកធ្វើការបដិសេធមិនទទួលយកឡើយហើយថែមទាំងបានស្តីបន្ទោសក្រុមអ្នកកាសែតផងដែរ។ កីឡាករ CR7 បានបដិសេធថាគាត់នឹងមិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថាមិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ Disrespctful ទោះបីជាជាក់ស្តែងកុងត្រារបស់គាត់ជាមួយនឹង Juventus នៅសល់តែ១ឆ្នាំទៀតក្តីទាំងដែលកុងត្រាថ្មីនៅមិនទាន់បានចាប់ផ្តើមចរចានៅឡើយ។ គួរឲ្យដឹងដែរថាក្រៅតែក្លឹបដើម…

​​​ក្រុមប្រឆាំង​តវ៉ា​ដ៏សំខាន់​​មួយនៅទី​ក្រុង​ហុងកុង​ប្រកាស​ថា ​ នឹង​រំសាយខ្លួន

អង្គការ​ប្រឆាំង​តវ៉ា​ដ៏សំខាន់​បំផុត​មួយដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុងទី​ក្រុង​ហុងកុងបាន​ប្រកាស​ថា ​ ខ្លួន​នឹង​បិទអង្គការ​ជា​បន្ទាន់។​ អង្គការ​រណសិរ្ស​សិទ្ធិ​មនុស្ស​ជន​ស៊ីវិល​ ឬ ​CHRF​ ធ្លាប់​បានទទួល​ខុស​ត្រូវ​រៀប​ចំ​បាតុកម្មតាម​ដង​ផ្លូវ​ក្នុងប្រវត្តិ​សាស្ត្រ​របស់​ទីក្រុង​ហុងកុង​ ជា​ពិសេសក្នុង​អំឡុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលហុងកុង​ក្នុង​ឆ្នាំ​២០១៩។​ ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ដាក់​ឲ្យ​ប្រើច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​មក ​ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ពាក្យ​ស្នើ​សុំ​របស់​អង្គការ​នេះ​ ក្នុង​ការ​រៀប​ចំការ​ជួប​ជុំ​គ្នា​ ដោយយកការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​ហេតុផល។​ ​ ដំណឹង​ចរចាម​អារ៉ាមដែល​ថា អង្គការនេះនឹង​រំលាយ​ខ្លួន​នោះ​ត្រូវ​បាន​ចុះ​ផ្សាយតាម​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើនថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​ទើបតែ​មាន​ការ​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ។ ​សារ​បង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុក​របស់អង្គការ​នេះ​បានលើក​ឡើង​ថា​ ​សមាជិក​របស់ក្រុម​នេះរង​ការ​គាប​សង្កត់​…

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង

ប្រភពការទូតមួយបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅចុងខែនេះដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងកិច្ចប្រជុំត្រីភាគីពាក់ព័ន្ធនឹងប្រេសិតនុយក្លេអ៊ែររបស់រុស្ស៊ី។ ប្រភពនោះបាននិយាយថា លោក Kim ត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃសៅរ៍សប្តាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីបានឡើងកាន់តំណែងជាប្រេសិតនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានទៅធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលចុងក្រោយកាលពីខែមិថុនា។ ខណៈដែលលោក Kim ស្ថិតនៅក្នុងទីក្រុងនោះ ប្រសិតនុយក្លេអ៊ែររបស់រុស្ស៊ី លោក Igor…

បានត្រឹមខកចិត្ត! បុរសម្នាក់ ខំជិះម៉ូតូចម្ងាយ ២៣៦គីឡូម៉ែត្រ ដើម្បីជួបនារីដែលលេងហ្គេមអនឡាញជាមួយខ្លួន តែចុងក្រោយទឹកភ្នែក

  (ឥណ្ឌូណេស៊ី)៖ វីដេអូឃ្លីបមួយ ត្រូវបានថតឡើងដោយពលរដ្ឋម្នាក់ដែលបានឃើញនូវហេតុការណ៍ ហើយយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម បង្ហាញពីបុរសម្នាក់ ស្រក់ទឹកភ្នែកគួរឲ្យអាណិត ក្រោយពីនារីដែលគាត់លង់ស្រលាញ់ បានបដិសេធនឹងក្ដីស្រលាញ់របស់គាត់។ ជាក់ស្ដែងតាមរយៈ វីដេអូឃ្លីប បង្ហាញឲ្យឃើញថាបុរសរូបនេះបានកំពុងអង្គុយយំនៅខាងមុខហាងមួយកន្លែង ដែលមានមនុស្សម្នានៅជុំវិញខ្លួនគាត់ដើម្បីសួរនាំ។ទន្ទឹមនឹងនេះដែរ មានម្នាក់បានហុចទឹកឲ្យគាត់ផឹក ជាការសម្រួលអារម្មណ៍និងសំនួរមួយបានចោទសួរឡើងថា “នាងហៅលោកថាជាមនុស្សអាក្រក់មែនទេ?”។ ឮដូច្នេះគាត់ក៏បានបន្ដការយំ និងងក់ក្បាល ហើយតបទៅវិញថា “បាទ”។…

ចិនមិន​អនុញ្ញាត​ឱ្យ​អង្គការ​សុខភាពពិភពលោក ចូល​ទៅ ស៊ើបអង្កេត​ សាជា​ថ្មី ក្នុង​ទឹក​ដី​របស់ខ្លួន ដើម្បី​រក​ប្រភពចម្លង​ជំងឺ​កូវីដ​១៩​

សំណើចង់​អង្កេត​សាជាថ្មី​រក​ប្រភព​ចម្លង​កូវីដ​​របស់​អង្គការ​សុខភាពពិភពលោក​មាន​បង្កប់​ឆន្ទៈ​នយោបាយ​ មិនមែន​ជា​គំនិត​​​វិទ្យាសាស្ត្រ​ទេ។ ចិន​គាំទ្រ​តែ​ការ​ស្រាវជ្រាវ​ដែល​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ។ នេះ​ជា​ប្រសាសន៍​របស់​លោក ម៉ា ចៅស៊ូ Ma Zhaoxuអនុរដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​។ ការ​អង្កេតរបស់​ក្រុម​អ្នក​ជំនាញ​​វិទ្យាសាស្ត្រ​ចិន-អង្គការ​សុខភាពពិភពលោក កាលពី​ខែ​មករា​​២០២១ បាន​សន្និដ្ឋាន​ថា មេរោគ​កូរ៉ូណានៅ​លើ​សត្វ​ប្រចៀវ បាន​ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​​មួយ​ផ្សេង​ទៀត ជា​សេណារីយ៉ូ ​ទំនង​ជាង​គេ ហើយ​ការ​ធ្លាយ​វីរ៉ុសចេញ​ពី​មន្ទីរ​ពិសោធន៍ ជា​សេណារីយ៉ូ ដែល​​មិន​ទំនងសោះ។ ​​របាយការណ៍​សន្និដ្ឋាន​នេះ បាន​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ…

អ៊ីស្រាអែល​ និងម៉ារ៉ុក​ បាន​ចុះកិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ ​ធ្វើឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនិក​ជាលើក​ដំបូង​របស់​មន្ត្រីជាន់ខ្ពស់នៃរដ្ឋជ្វីហ្វ​

កិច្ចព្រមព្រៀងទាំង៣​ ដែល​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក យ៉ាអៀ ឡាភីដ​ (Yair Lapid) និងសមភាគី​ម៉ារ៉ុក​លោក ណាស៊ែរ ប៊ូរីតា​ (Nasser Bourita) បាន​ចុះហត្ថលេខា​រួមមាន​ការពិគ្រោះយោបល់ផ្នែកនយោបាយ​ អាកាសចរណ៍​ និង​វប្បធម៌​។ ប្រមុខ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ឡាភីដ​បាន​ប្រាប់អ្នក​សារព័ត៌មានថា​កិច្ច​ព្រមព្រៀង​នេះ​នឹងនាំមកនូវ​ការផ្លាសប្តូរថ្មី​ក៏ដូចជា​ឱកាស​ដែលជាការ​ហុច​ប្រយោជន៍​ដល់​ក្មេងជំនាន់​ក្រោយម៉ារ៉ុក​និងអ៊ីស្រាអែល​នាអនាគតខាងមុខ​។ គួរបញ្ជាក់ថា​ទំនាក់ទំនង​រវាងរដ្ឋ​អ៊ីស្រាអែល​ និងម៉ារ៉ុក​បាន​ចាប់​វិល​ត្រលប់​មក​ជានា​នឹងគ្នា​ធម្មតាឡើងវិញ​និង​បាន​ឈានដល់កិច្ចព្រមព្រៀម​មួយដែរ​កាលពីឆ្នាំទៅមិញ​ ដោយ​មាន​ការ​​​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋបាល​អាមេរិក​សម័យលោកដូណាល់ ត្រាំ​។ ជា​ថ្នូរ​នឹង​ការ​សម្រួល​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែលកាលណោះ​…