ខេត្តកណ្ដាល៖ មន្ត្រីពាណិជ្ជកម្ម ចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ។ ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និង លោកឆែ លឹមគ្រី…

កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ប្រែក្លាយ ជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ

ផ្សារបោះដុំបន្លែនៅផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។ ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង…

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសវ័យ ៣០ឆ្នាំ ម្នាក់ មានសតិមិនគ្រប់បានយកកាំបិតវះពោះសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកកែវសីមា

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​១៧និង៣០ និងនាទីថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចអូរជុំ​ ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម​ ស្រុកកែវសីមាខេត្តមណ្ឌលគិរី​ មានករណី​បុរសម្នាក់យកកាំបិតធ្វើអត្តឃាត​ដោយវះពោះសម្លាប់ខ្លួនឯងបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ​ជនរងគ្រោះមានឈ្មោះ​ ធាម​ ប៊ុនធឿន ភេទ ប្រុស​ អាយុ​ ៣០​ឆ្នាំជនជាតិ​ខ្មែរ​ មុខរបរ​កសិករ មានទីលំនៅ​ក្នុងភូមិ​…

ឃាត់ខ្លួនបុរសម្នាក់ យកកូនកាំបិតទៅកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ច…

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ ពីបទប្រឆាំងនឹងការអនុវត្តការងារសារធារណ: (ដោយយកកូនកាំបិតចុងស្រួច មកកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះ ធ្វើចររាចរណ៍ឆ្លងកាត់ តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩)។ កើតហេតុ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០ និង៣០នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨…

បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចររាចរណ៍ ត្រូវចាប់បញ្ជូនទៅកាន់តុលាការ

អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសរូបនេះត្រូវបានកម្លាំងនគរបាល កំពុងកសាងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ក្រោមបទចោទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:»។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «នៅថ្ងៃទី១៥…

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេច ស្តីពីការបិទផ្នែកខាងក្នុងផ្សារ នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី២០ ខែមេសា ២០២១ តទៅដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងឆ្លងរីករាលដានជាខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសក្នុងឪកាសពិធីចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ អាជ្ញាធរបានបញ្ជាក់ថា…

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ឃាត់មនុស្សចំនួន៧នាក់

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ ជ្រោយចង្វារ បាចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង និងបានឃាត់ខ្លួនអ្នកលេងជល់មាន់ ចំនួន ៧នាក់ នៅត្រង់ចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប…

សម្តេចតេជោ ហ៊ុន សែន ជំរុញអោយមានការចាក់វ៉ាក់សាំង អោយបានលឿនបំផុត នៅក្នុងរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជំរុញអោយពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ អោយបានឆាប់បំផុត ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ១៩ និង…

សង្ស័យភ្លើងធូបសែនថ្ងៃសីល បង្កជាអគ្គិភ័យឆេះផ្ទះក្បឿង១ខ្នង បណ្តាលឲ្យរបួសម្នាក់ និងទ្រព្យសម្បត្តិអស់គ្មានសល់

ភ្នំពេញៈ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ផ្ទះឈើប្រក់ក្បឿង១ខ្នង ត្រូវបានភ្លើងឆាបឆេះក្លាយទៅជាផេះ បណ្ដាលឲ្យកូនស្រីម្ចាស់ផ្ទះម្នាក់ រលាកភ្លើងរងរបួសធ្ងន់ ហើយសង្ស័យបណ្ដាលមកពីភ្លើងធូប ដែលម្ចាស់ដុតសែនថ្ងៃសីល ហើយទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះនោះ ត្រូវភ្លើងឆេះគ្មានសល់ រួមទាំងរថយន្តម៉ាកតូយ៉ូតាកាមរី១គ្រឿងផងដែរ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិស្នោខាងលិច សង្កាត់ស្នោ…