កម្លាំងនគរបាលឃាត់ខ្លួន ២នាក់ ប្ដីប្រពន្ធ ករណីលួចកាបូប

បាត់ដំបងៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៣៨នាទី ចំណុច ក្រុមទី១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ អនុវត្តតាមការណែនាំផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងមានការសម្របសម្រួលលេីនីតិវិធី…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកោះកុងរកឃើញ និងដកហូត

កោះកុងៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារអណ្តូងទឹក ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។…

សមត្ថកិច្ចឃាត់ស្រីចរិតប្រុសម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស

កណ្តាលៈ នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី ព្រឹកមានករណីលួចមានស្ថានទម្ងន់ទោស ចំណុចលើផ្លូវគ្រួសក្រហម (ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។…

ពពុះសណ្តែក នំស្លឹកស្រស់ ប្រហិតត្រី ចាហួយត្រី និងភេសជ្ជៈ ត្រូវមន្ត្រីជំនាញរកឃើញសារធាតុគីមី

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCFបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅ…

បុរសជនជាតិចិនម្នាក់ ដើរសុខៗ ស្រាប់តែដួលស្លាប់ មួយរំពេច នៅផ្សារបន្លែច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៦និង២០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់ ដើរសុខៗ ស្រាប់តែដួលស្លាប់ចំណុចផ្សារបន្លែ (ផ្សារច្បារអំពៅ) ស្ថិតនៅភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាញ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ ជនជាតិចិន ។ នៅមុនពេលកើតហេតុ…

បុរសម្នាក់យកកូនកាំបិតចិត្តបន្លែ ចាក់ជនរងគ្រោះចំខ្នងផ្នែកខាងស្តាំ បណ្តាលឲ្យរបួសជាទម្ងន់

មណ្ឌលគិរីៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ១១កើត ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីប្រើអំពើហិង្សា០១ករណី បានកើតឡើង ត្រង់ចំណុចឡេងណេះ ស្ថិតនៅក្នុងភូមិពូកេះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី…

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។ លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។ លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕  

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតអា.ក ប្លន់ម៉ូតូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយកើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក នួន នីណារ៉ូ មេ/ការមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ដើម្បីសួរនាំហេតុការណ៍ដែលកើតឡើង ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈុំ…

សាំយ៉ុងសណ្តោងរថយន្តខូច ដាច់ខ្សែរេចង្កូតបុកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរងរបួស

ពោធិ៍សាត់ៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីទៀបភ្លី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យម​នុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាកស៊ាំយ៉ុង អូសរថយន្តម៉ាកស៊ាំយ៉ុងដឹកបន្លែខូច ធ្វើចរាចរណ៍ទិសដៅពីកើតទៅលិច…

ប្តីរងរបួសធ្ងន់ដោយប្រពន្ធយកកូនកាំបិតចុងស្រួចចាក់កើតចេញពីហិង្សាក្នុងគ្រួសារ

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសជាប្តីត្រូវបានប្រពន្ធយកកូនកាំបិតចិតបន្លែចាក់បណ្តាលឲ្យរងរបួសជាទម្ងន់បណ្តាលមកពីជម្លោះក្នុងគ្រួសារ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនដៃដល់មានឈ្មោះញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្តីឈ្មោះជឿន បុផាន់…