ទីតាំងម៉ាស្សាកោសជប់ លួចបង្កប់សេវាបម្រើផ្លូវភេទ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប នៅខណ្ឌដង្កោ!
ភ្នំពេញៈ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង នៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ពាក់ព័ន្ធនឹងករណី លួចបង្កប់សេវាបម្រើផ្លូវភេទ។ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះគឺមានការសម្របសម្រួលដោយលោកស្រី ស្រ៊ឺ វណ្ណី…