Update៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារនៅជប៉ុន កើនទ្បើងដល់ទៅ ៣៥ នាក់ហើយ

ជប៉ុនៈ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ បានធ្វើការស្វែង រកតាំងពីព្រឹកព្រលឹម នៅថ្ងៃច័ន្ទ ដើម្បីជួយប្រជាជនរងគ្រោះ ដែលជាប់ ដោយការបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេស បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរហូតដល់ ៣៥ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា…

ទឹកជំនន់លិចអស់៣ភូមិ នៅក្នុងឃុំក្រូចគរ

សៀមរាបៈ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ទឹកជំនន់លិចអស់៣ភូមិនៅក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាបបណ្តាលឲ្យបាក់ដីដាច់ផ្លូវនិងខូចស្ពាន១កន្លែងនៅភូមិព្រៃខ្យង៕  

សូមឲ្យពួកគាត់នៅរស់ទាំងព្រម ជួយ Share និងបន់ស្រន់ផង! ករណីបាក់ដីភ្នំសង្កត់មនុស្ស ២នាក់ ពេលនេះសមត្ថកិច្ច រកឃើញជនរងគ្រោះម្នាក់ហើយ នៅមានជីវិត!

បាត់ដំបងៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានរកឃើញជនរងគ្រោះម្នាក់ (នៅមានជីវិត) ក្នុងចំណោម២នាក់ ក្នុងករណីបាក់ដីភ្នំសង្កត់ ត្រង់ចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង…

ទឹកជំនន់បណ្ដាលឲ្យដាច់ភ្លើង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះ នៃភូមិពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារទឹកជំនន់ហូរច្រោះបាក់ដីបណ្ដាលឲ្យរលំបង្គោល ខ្សែបណ្ដាញ MV ០២ដើម ស្ថិតនៅទីតាំងខាងលើ។ បញ្ហានេះរង់ចាំដល់ពេលទឹកស្រក ទើបក្រុមការងារអាចធ្វើការជួសជុល នឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ៕

ធ្ងន់កហើយ បងប្អូនអើយ! ច្រាំងទន្លេមេគង្គ នៅខេត្តកណ្ដាល អាចបន្តបាក់បន្ថែមទៀត ដោយសារជំនន់ទឹកភ្លៀង

កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ដោយទំហំដីរអិលបាក់ មានប្រវែងទទឹង ៥ម៉ែត្រ និងបណ្តោយប្រវែង ១០ម៉ែត្រ ជាប់នឹងដងផ្លូវលេខ 70A…

បាក់ដីច្រាំងទន្លេមេគង្គនៅតែបន្ត៣កន្លែងនៅខេត្តកណ្តាល

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល មាន ៣ចំណុច ៖ – ចំណុចទី ១ ក្នុងភូមិពាម ទំហំដីរអិលបាក់ មានប្រវែងទទឹង ៦ម៉ែត្រ និងបណ្តោយប្រវែង…

ព្យុះទីហ្វុង Lekima នៅចិន បណ្ដាលឲ្យមនុស្សកើនឡើងដល់ ៣២ នាក់

ចិនៈ ប្រភពពីអាជ្ញាធរមូលដ្ឋាន បាននិយាយកាលពីថ្ងៃអាទិត្យថា តួលេខអ្នកស្លាប់ ដោយសារព្យុះទីហ្វុងឈ្មោះ Lekima បានកើនឡើងដល់ ៣២ នាក់ហើយ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមជួយសង្គ្រោះ បានធ្វើការស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះនេះ បានបក់បោកយ៉ាងខ្លាំង ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាងមួយលាននាក់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់ -វាលវែង-ថ្មដា) កំពុងរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះគីទ្បូម៉ែត្រ ១៤៣ ដល់ ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងសាធារណការ…

បាក់ដើមឈើកាត់ផ្លូវព្រមទាំងដីនៅទីតាំងមួយចំនួននៅស្រុកវាលវែង

ពោធិ៍សាត់ៈ យោងតាមផេកអគ្គិសនីបាត់ដំបង បានឲ្យដឹងថាមានករណីដាច់ចរន្តអគ្គិសនីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង៣០នាទី បញ្ហានេះក្រុមការងារពុំទាន់អាចស្វែងរកកំហូច ឃើញនៅឡើយទេ ដោយមានបញ្ហាផ្លូវធ្វើដំណើរ ដោយសារភ្លៀងធ្លាក់ខ្លាំង បាក់ដើមឈើកាត់ផ្លូវ ព្រមទាំងបាក់ដីនៅទីតាំងមួយចំនួនស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខណ:នេះក្រុមការងារកំពុងប្រឹងប្រែង បន្តស្វែងរកកំហូច ដើម្បីឆាប់ភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច…

រន្ធត់ណាស់! បាក់ដីសង្កត់មនុស្សស្លាប់ និងរបួស ២នាក់ នៅស្រុកកូនមុំ

រតនគិរីៈ នៅវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអូកញ្ជាន់ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ មានករណីដីបាក់សង្កត់មនុស្ស បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ មូលហេតុ៖ ជីករណ្តៅគ្រឹះក្បាលស្ពាន។ ជនរងគ្រោះទី១.ឈ្មោះ នៅ កន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ…