យុវជនបាត់ដំបង អ៊ាម វន្នី ល្បីទាំងមិនទាន់បានពាន Cambodian Idol

ភ្នំពេញ៖ យុវជនបាត់ដំបង អ៊ាម វន្នី ដែលត្រូវបានគេស្គាល់ថា ជាយុវជនម្នាក់ ចូលចិត្តបង្កើតស្នាដៃកូនខ្មែរ បង្ហោះទៅកាន់បណ្តាញវីដេអូយក្ស YouTube នោះ កំពុងតែល្បីល្បាញនៅលើបណ្តាញសង្គម មិនចាញ់តារាដែលចូលចិត្តយូរក្រែលប៉ុន្មាននោះទេ ។ អ៊ាម វន្នី បេក្ខជន Cambodian Idol ហើយក៏ជាបេក្ខជនតែមួយគត់ លើកយកបទចម្រៀងស្នាដៃខ្លួន…

កុមារ​ពិការដៃ ពិការ​ជើងដ៏គួរ​អាណិត សូម​ឲ្យសម្បុរសជន​សម្លឹងឃើញផង​

ក្នុងទឹកមុខ​ដ៏ក្រៀមក្រំ ពិការដៃពិការជើងអង្គុយក្បែរ​ជើងភ្នំបាណន់​ ​ក្មេងប្រុស ឈ្មោះ វិច្ឆិកា បាន​និយាយ​រដិបរដុបថា ខ្លួនមិនបានទៅរៀនដូចគេ​ដូចឯងនោះទេ ដោយសារតែជីវភាពគ្រួសារ​ក្រលំបាក ទើប​មកសុំទាននៅជើងភ្នំនេះ គ្រាន់នឹងចិញ្ចឹមជីវិត ។​ ភ្ញៀវ​ទេសចរណ៍ជាច្រើន ដែល​ទៅលេងកម្សាន្ត ​នៅភ្នំបាណន់ ក្នុងទឹកដីបាត់ដំបង​ ជាច្រើន ប្រាកដ​ជាបានឃើញ ​ក្មេង​ប្រុស​ពិការដៃ ពិការជើង ឈ្មោះ…

បទ «នេតយ៉ង់បេះដូងខ្ញុំ​» ពីអ្នកបាត់ដំបង​

បទ «នេតយ៉ង់បេះដូងខ្ញុំ​» ជា​បទចម្រៀងដែល​ច្រៀងដោយម្ចាស់ដើមឈ្មោះ វីសាល ​ក៏ប៉ុន្តែថ្មីៗនេះដែរត្រូវបាន យុវជន​បាត់ដំបង​ដូចគ្នា ​និងជាម្ចាស់បទ «ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ» យុវជន សំអាត​ ពណ្ណរាយ ​យកមក Cover ដោយសំនៀង​មិនចាញ់ម្ចាស់ដើមឡើយ ​។​ «នេតយ៉ង់បេះដូងខ្ញុំ​» ជាបទចម្រៀងមួយរៀបរាបពី​អនុស្សាវរីយ៍ ​កាលសិក្សា​នៅសាលា ​ដ៏ល្បីល្បាញ​ក្នុងទឹកដី​បាត់ដំបង ។…

ថៃផលិតកម្មវីធី «៧២ម៉ោង» នៅសៀមរាបយកទៅផ្សាយឲ្យពិភពលោកបានដឹង (មានវីដេអូ)

សៀមរាបគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយចំណូលរាបសែនដុល្លារ បានហូរចូលតាមច្រកទ្វារទឹកដីសៀមរាប ក្នុងដែនដីអង្គរ ជាព្រលឹងជាតិខ្មែរ ។ អង្គរគឺជាគោលដៅសំខាន់របស់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ខណៈដែលប្រាសាទអង្គរវត្ត បានក្លាយទៅជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបាន។ ក្នុងមួយឆ្នាំៗ អង្គរក៏ក្លាយជាគោលដៅថតកុន និងបង្កើតកម្មវីធីជាច្រើន របស់ផលិតកម្មលើពិភពលោក ។ ក្នុងនោះដែរ ថៃ ក៏ធ្លាប់មកកម្ពុជាបង្កើតវីដេអូឃ្លិប…

“៧២ ម៉ោង​នៅ​បាត់ដំបង​” ជា​វីដេអូ​ឃ្លិប​ដែល​ថៃ​បង្កើត យក​ទៅ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ថៃ​

​វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ២០ នាទី ជា​វីដេអូ​ដែល​បង្ហាញ​ពី​សក្តានុពល ទេសចរណ៍ នៅ បាត់ដំបង និង ការប្រកប​របរ របស់​ប្រជាជន នៅ​ខេត្ត​បាត់ដំបង ។ ឃ្លិប​វីដេអូ​នេះដែរ ត្រូវបាន ថៃ ដាក់​ចំណងជើង​ថា “៧២ ម៉ោង នៅ​បាត់ដំបង​” នេះ​គឺជា​សាក្ខីភាព…

រថយន្តក្រុង​បុក​រថយន្ត​ហា​ឡេន​ឌ័​រ បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់ និង​កូនៗ​៣​នាក់ រងរបួស​ធ្ងន់ធ្ងរ

​កំពង់ឆ្នាំង​៖​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥ រថយន្តក្រុង​VIP បុក​រថយន្ត​ហា​យឡេន​ឌ័​រ​ពេញទំហឹង ធ្លាក់​ពីលើ​ផ្លូវ​ជាតិ ខណៈ​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្តាលអោយ​ស្លាប់​ស្ត្រី​ម្នាក់ និង​កូនចៅ​៣​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ។​ហេតុការណ៍​នេះ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ផ្លូវបត់​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១​និង​១៣២ ស្ថិតក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍…

Smart ប្រកាស ព័ត៌មាន​លម្អិត​ស្តីពី​ការរៀបចំ ការប្រគុំ​តន្ត្រី Smart Mega: Demi World Tour កក្រើក​កោះ​ពេជ្រ​

​ភ្នំពេញ​ថ្ងៃ​ទី ២៩ ខែ មេសា ២០១៥ : ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹង​ពត៌មាន​លំអិត​បន្ថែម​អំពី ការរៀបចំ​ប្រគុំ​តន្ត្រី អន្ដរជាតិ Smart Mega Concert នាពេល​ខាងមុខ​នេះ ដែល​សម្តែង​ដោយ​តារាចម្រៀង Demi Lovato នឹង​ធ្វើឡើង​នៅ​ថ្ងៃទី…

ខ្យល់ក​ន្ទ្រា​ក់ កាច់​បំបាក់​បង្គោល​ភ្លើង កាត់ផ្តាច់​បណ្តាញ​បញ្ជូន​ចរន្ត​អគ្គីសនី ខាតបង់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លា​អាមេរិក

​សៀមរាប ៖​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធម្មជាតិ ( ខ្យល់ក​ន្ទ្រា​ក់ ) ដែល​បណ្តាលឲ្យ​បាក់​បង្គោល​តង់ស្យុង​ខ្ពស់ របស់​ក្រុមហ៊ុន CTPL បញ្ជូន​ឋាម​ពលអគ្គីសនី​ពី​ខេត្ត​បន្ទាយមានជ័យ មក​កាន់​ខេត្ត​សៀមរាប អស់​ចំនួន ២៧​បង្គោល កាលពី​ល្ងាច​ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ​២០១៥​នោះ ត្រូវបាន​ជួសជុល តម្លើង​បង្គោល​ថ្មី និង​បាន​ដំណើរការ​ត​ភ្ជាប់​ខ្សែបណ្តាញ បញ្ជូន​ចរន្ត​អគ្គីសនី…

អគ្គីសនី​កម្ពុជា គ្រោង​ចាយ $១៦៨​លាន​ដុល្លារ អូស​ភ្លើង​ពី​បាត់ដំបង ទៅ​សៀមរាប​

​ភ្នំពេញ​៖ អគ្គីសនី​កម្ពុជា (EDC) គ្រោង​ចំណាយ​ថវិកា ១៦៨​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ខេត្ត​សៀមរាប​។​ ​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ AKP ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បានឲ្យដឹងថា ដើម្បី​ធានា​ការផ្គត់ផ្គង់​អគ្គីសនី​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា អគ្គីសនី​កម្ពុជា បាន​មាន​គម្រោង​សាងសង់ ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ដោយ​អូស​ចេញពី​ខេត្ត​បាត់ដំបង​តែម្ដង ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​នៅពេល​ណា​នោះទេ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា…

លាក់​ថ្នាំញៀន​នៅលើ​ថ្ងាស់​លឹង្គ នៅ​តែ​សមត្ថកិច្ច​តាម​ក្របួច​បាន

បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំព្រឹក​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី 24 ខែ​មេសា​ឆ្នាំ​2015 វេលា​ម៉ោង 4,35 នាទី​ល្ងាច ត្រង់​ចំនុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ខណ​:​ដែល​មុខសញ្ញា​រូប​នេះ​កំពុង​ដឹកនាំ​គ្រឿងញៀន​ទៅ​ប្រគល់អោយ​មុខសញ្ញា​ម្នាក់​ទៀត​។​លោក​សារ៉េត វិសេ​ដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​គូសបញ្ជាក់ថា នៅ​មុនពេល ចុះ​ប្រតិបត្តិការ​លោក​បាន​ទទួល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​ទើប​លោក​បាន​ចាត់​កំលាំង​ចុះ​ភ្លាមៗ​ទៅ​កាន់​ចំនុច​ខាងលើ ក៏​បាន​ប្រទះឃើញ​មុខសញ្ញា​តាម​ភិនភាគ​ដែល​បាន​កំណត់ ដោយ​គេ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Dream ធុន​C125 ពាក់​ស្លាក​លេខ…