បារាំង ប្រាប់លោក ពូទីន! កុំភ្លេចថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាំបាច់ត្រូវតែដឹងឱ្យច្បាស់ថានៅពេលដែលគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោកផ្ទាល់កុំភ្លេចថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឡឺទ្រីយ៉ង់ បានបញ្ជាក់ដូច្នេះថា…

ត្រៀមទៅអាមេរិកតែ Shaqiri នៅតែភាពមោទនភាពខ្លាំងដែលបានធ្វើការជាមួយនឹងបុរសម្នាក់នេះ

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool ម្នាក់នៅតែបានបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធនិងកក់ក្តៅជាមួយនឹងគ្រូបង្វឹកលោក Jurgen Klopp ដដែលទោះបីជាបច្ចុប្បន្នបានសម្រេចចិត្តចាកចេញទៅហើយក្តី។ កីឡាករស្វីស Xherdan Shaqiri បានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Lyon កាលពីរដូវកាលមុនប៉ុន្តែមិន ទាន់បានប៉ុន្មានផងក៏ទើបតែបានប្រកាសក្នុងការចាកចេញទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលអាមេរិកទៅហើយផងដែរ។ Shaqiri បានថ្លែងបែបនេះថាចំពោះទំនាក់ទំនងគាត់ជាមួយនឹងលោក Klopp ថា៖ខ្ញុំស្គាល់លោក Klopp ជាយូរមកហើយតាំងពីមុនពេលចូលរួមជាមួយនឹង…

ផ្ទេរមក PSG មិនសូវទទួលបានលទ្ធផលតែ Wijnaldum បានបញ្ជាក់សាជាថ្មីថាមិនដែលមិនសប្បាយចិត្តជាមួយនឹងក្លឹបនោះឡើយ

បរទេស៖ កីឡាករ Gioginio Wijnaldum នៅសប្តាហ៍នេះបានចេញមកធ្វើការពន្យល់ថាគាត់តែងតែមានក្តីរីករាយជាមួយនឹងក្លឹប PSG ទោះបីជាកន្លងមកមានព័ត៌មានចេញពីអ្នកកាសែតថាកីឡាកររូបនេះមិនសប្បាយចិត្តឡើយដែលបានត្រឹមលេងជាកីឡាករបម្រុងរហូត។ កាលពីខែតុលាកន្លងមកសារព័ត៌មានបានចេញផ្សាយថាកីឡាករខ្សែបម្រើហូឡង់ដែលកំពុងមានស្ថានភាពលំបាកជាមួយនឹង PSG បានអះអាងថាគាត់ពិតជាមិនសប្បាយចិត្តឡើយជាមួយនឹងក្លឹបបន្ទាប់ពីបានចាប់ផ្តើមជីវិតនៅក្នុងប្រទេសបារាំងពីក្លឹបហង្សក្រហម Liverpool។ Wijnaldum បានពន្យល់ថា៖ការពិតគ្រានោះខ្ញុំបានសំភាសជាមួយនឹងក្រុមអ្នកកាសែតពិតមែនប៉ុន្តែការខកចិត្តនោះគឺសំដៅទៅលើសមត្ថភាពរបស់ខ្ញុំផ្ទាល់ខ្លួនដែលបានលេងត្រឹមកៅអីបម្រុងុរហូតមកហើយវាត្រូវបានយកទៅបកស្រាយផ្ទុយពីអ្វីដែលខ្ញុំចង់និយាយទៅវិញ។ គិតចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមក Wijnaldum ពិតជាពិបាកក្នុងការបង្ហាញខ្លួនឲ្យឈុតដំបូងបំផុតដោយក្នុងនោះលេងបានត្រឹមតែ១១ដងហើយមិនដែលរកបានគ្រាប់បាល់មួយគ្រាប់ណាឡើយ៕

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម

ភ្នំពេញៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ សហការជាមួយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅចំណុចអតីតក្រុមហ៊ុនឃ្យូប៊ី ( ០១៣ ) ទីតាំងផ្ទះលេខ៨២៥ ABC ផ្លូវព្រះមុនីវង្ស ក្រុម៣២…

លំហែកាយ! ឈិត សុវណ្ណ បញ្ញា ទៅស្រូបក្ដីសុខដល់ក្រៅប្រទេសយ៉ាងរំភេីយ

(ភ្នំពេញ)៖ រយៈពេលជាងបីបួនឆ្នាំមកហើយ ដែលតារាចម្រៀងសម្លេងស្រទន់កញ្ញា ឈិត សុវណ្ណបញ្ញា បានស្ងប់ស្ងាត់ពីវិស័យចម្រៀង ដោយមិនដែលឃើញបញ្ចេញបទថ្មីឬចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្តីច្រើនទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការនឹកនានាងជាខ្លាំង។ យ៉ាងណាមិញ បើទោះបីជាមិនមានភាពមមាញឹកក្នុងការងារសិល្បៈដូចមុន ប៉ុន្តែបើនិយាយពីជីវិតឯកជនរបស់តារាស្រីម្ចាស់បទ «ចំណែកលើស» រូបនេះ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងសំងំរស់នៅជាមួយជីវិតបែបលក្ខណៈឯកជនស្ងប់ស្ងាត់និងមានក្ដីសុខបំផុត។ ជាពិសេស មួយរយៈចុងក្រោយនេះ សុវណ្ណបញ្ញា បានធ្វើដំណើរកម្សាន្តទៅលេងទឹកដីក្រៅប្រទេស ដូចជាប្រទេសបារាំង និងប្រទេសស្វីស…

ក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី អះអាងថាជនស៊ីវិល ២នាក់ស្លាប់ ក្នុងការវាយប្រហារ របស់កងទ័ពអ៊ុយក្រែន

(ម៉ូស្គូ)៖ ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានអះអាងនៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះថាជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីមកពីតំបន់ Luhansk បានឱ្យដឹងទៀតថាការវាយប្រហារ ខាងលើកើតឡើងកាលីថ្ងៃអាទិត្យម្សិលមិញនេះ។ ប៉ុន្តែ កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីទេ ឆ្លើយតបទៅនឹង ការចោទប្រកាន់នេះ។ ជុំវិញវិបត្តិអ៊ុយក្រែនផងដែរ,…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៤៤,០០០ដុល្លារអាមេរិក ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់…

នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនបុគ្គលិក០២នាក់ ករណីធ្វើសកម្មភាពលួចថ្នាំពេទ្យ

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ អំពើលួច ( ថ្នាំពេទ្យ ) ប្រព្រឹត្តិនៅចំណុចផ្ទះលេខ៣០០Eo ផ្លូវលេខ២៨៤ ភូមិ២ ក្រុមទី៧…

ផលិតករល្បីឈ្មោះរបស់កម្ពុជា ប៉ាន់ រិទ្ធី ឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំង

(ភ្នំពេញ)៖ ផលិតករសញ្ជាតិខ្មែរ-បារាំង លោក ប៉ាន់ រិទ្ធី និងក្រុមការងារ កាលពីថ្ងៃពុធ បានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ស្នាដៃសិល្បៈ ឬ Silver Bear Outstanding Artistic Contribution Best Film Award (សីលវើ ប៊ែរ អោតស្ដេនឌីង…

តួអង្គទុំ លោក ស៊ុក សុភា ជះលុយប្រើរបស់ប្រេនៗ តម្លៃរាប់ពាន់ដុល្លារ

(ភ្នំពេញ)៖ តារាសម្តែងជើងចាស់ លោក ស៊ុក សុភា បានធ្វើការទិញអីវ៉ាន់យីហោល្បី តម្លៃរាប់ពាន់នៅក្នុងបណ្តាញសង្គម ដែលធ្វើឱ្យទស្សនិកជន ជាច្រើននាំគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយឡែក តារាប្រុសរូបនេះ បានចូលទិញសម្ភារៈប្រើប្រាស់ កាបូបម៉ាក LV របស់បារាំង ដល់ហាងតែម្តង ដែលតម្លៃគឺលើសពី២០០០ដុល្លារ ហើយបើមើលតាមរូបភាព មានថង់ពីរ ដូច្នេះលោកអាចនឹងអ្វីផ្សេងទៀតផងដែរ…