មុខសញ្ញាជួញដូរដ៏សកម្ម និងជនសង្ស័យចំនួន ៥៦នាក់ នៅតំបន់បឹងកក់ ត្រូវសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួន ដកហូតបានគ្រឿងញៀនជាច្រើន
ភ្នំពេញៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀន សរុប៥៦នាក់ និងថ្នាំញៀន៤២កញ្ចប់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ក្រោយពីទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជា ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅតំបន់បឹងកក់ឱ្យមាន ប្រសិទ្ធភាព។…