បឹងកេត មកដល់ប៊ិងយឿងដោយសុវត្ថិភាព ហើយគ្រោងហ្វឹកហាត់ភ្លាមល្ងាចនេះ

ក្រុមបាល់ទាត់បឹងកេតអង្គរ បានធ្វើដំណើរមកដល់ខេត្តប៊ិងយឿង ប្រទេសវៀតណាមដោយសុវត្ថិភាព ហើយដាក់ផែងការណ៍ហ្វឹកហាត់ភ្លាមនាល្ងាចចនេះ ដើម្បីត្រៀមប៉ះម្ចាស់ផ្ទះក្នុងពាន BTV CUP។ តាមកាលវិភាគក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៥ នឹងប៉ះ Bicamex Bendoung នាថ្ងៃទី២ខាងមុខ ហើយមានការផ្សាយផ្ទាល់នៅលើទំព៍រផ្លូវការរបស់ក្លឹប ដោយសហការណ៍ជាមួយ Post Sport ។      

ទិដ្ឋភាពកីឡាករបឹងកេតអង្គរហាត់ជុំគ្នាលើកចុងក្រោយនៅស្វាយរៀង មុនចេញទៅវៀតណាមស្អែក

កីឡាករក្លឹបបឹងកេតអង្ករ បានហ្វឹកហាត់ជុំគ្នាលើកចុងក្រោយកាលពីល្ងាចមិញ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីសមាជិកឆ្នើម៥នាក់ចប់ភារកិច្ចជាមួយជម្រើសជាតិ នឹងមកចូលរួមជួយក្លឹបប្រជែងពាន BTV CUP ។ ក្លឹបតំណាងកម្ពុជា មួយនេះនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នាព្រឹកថ្ងៃស្អែក ដើម្បីត្រៀមប្រកួតបើកឆាកពានរង្វាន់ BTV CUP តទល់ក្រុមខ្លាំង Becamex Bingdon នាថ្ងៃទី២ ខែធ្នូខាងមុខ។ ខាងក្រោមនេះជាទិដ្ឋភាពនៃការហ្វឹកហាត់៖

ទិដ្ឋភាពជក់ចិត្ត បឹងកេតអង្គរ យកឈ្នះ ព្រះខ័នរាជស្វាយរៀង ៤ – ២ ព្រឹកមិញ

ក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៥ បឹងកេតអង្គរ បានយកឈ្នះក្លឹបព្រះខ័នរាជស្វាយរៀង ៤ – ២ កាលពីព្រឹកមិញ នៅទីលានស្តាតចាស់។ ខាងក្រោមនេះជាទិដ្ឋភាពជក់ចិត្តដែលក្រុមការងារ Post Sport ផ្តិតយកផ្ទាល់ពីការប្រកួត៖

Mizuno Hikaru ថាចង់ឈ្នះគ្រប់ការប្រកួតជាមួយបឹងកេតអង្គរ

Mizuno Hikaru អតីតខ្សែបម្រើក្លឹបព្រះខ័នរាជស្វាយរៀង ដែលទើបផ្ទេរមកបឹងកេតអង្គរជាផ្លូវការមុននេះបន្តិច បានបង្ហើបបំណងចង់ឈ្នះគ្រប់ការប្រកួតជាមួយក្លឹបថ្មី តួរយ៉ាងដូចជាការប្រកួត BTV CUP និង TMCC ជាដើម។ តាមរយៈវីដេអូលើទំព័របណ្តាញសង្គមបឹងកេត កីឡាករសញ្ជាតិជប៉ុនរូបនេះបាននិយាយថា គេសប្បាយចិត្តដែលបានមកចូលរួមជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៥ ហើយគេប្រាថ្នាឈ្នះការប្រកួតទាំងអស់ ពិសេសពានរង្វាន់អន្តរជាតិនានា។ « ខ្ញុំមានអារម្មណ៍ថាសប្បាយដែលបានមកចូលរួមជាមួយក្លឹប ហើយខ្ញុំសន្យាថានឹងប្រឹងជួយក្លឹបអស់ពីលទ្ធភាព។ ខ្ញុំចង់ឈ្នះការប្រកួតទាំងអស់ជាមួយក្លឹប…

បើកឆាក Toyota Mekong Cup៖ Lanexang United វាយបកយកឈ្នះ SHB Danang ២ – ១

ជំនួបវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship មុននេះបន្តិច ក្រុមម្ចាស់ផ្ទះឡាវ Lanexang United បានវាយកបកយកឈ្នះក្រុមលេខ៣លីគកំពូលវៀតណាម SHB Danang ដោយលទ្ធផល ២ – ១។ ការប្រកួតនៅវគ្គទី១ ត្រឹមនាទីទី១៥ ខ្សែបម្រើលេខ១៧របស់ក្លឹបតំណាងវៀតណាម បានស៊ុតគ្រាប់បាល់នាំមុខមួយគ្រាប់មុន។…

អតីតគ្រូបង្គោលយុវជនបឹងកេត ចូលរួមជាមួយភ្នំពេញក្រោន

លោក មាស កក្កដា អតីតគ្រូបង្គោលក្រុមយុវជនបឹងកេតអង្គរបានចូលរួមជាមួយភ្នំពេញក្រោន ក្នុងតំណែងជាគ្រូជំនួយក្រុមធំ ក្រោយលាឈប់ពីក្លឹបចាស់កាលពីខែកក្កដាកន្លងទៅ។ អតីតគ្រូនាំយុវជនបឹងកេតឆ្លងវគ្គជម្រុះហ៊ុនសែនខាប់តាមតំបន់រូបនេះ បានប្រាប់ Post Sport ថា លោកបានសម្រេចចិត្តចូលរួមជាមួយភ្នំពេញក្រោនហើយក្រោយសម្រាកជាង៤ខែ បន្ទាប់ឈប់ពីបឹងកេត។ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់កុងត្រាជាមួយក្លឹបថ្មីឡើយ ដោយរង់ចាំជិតបើករដូវកាលថ្មីសិន ទើបចចារជាមួយក្រោន។ គ្រូដដែលនេះបន្តថា នឹងយកបទពិសោធន៍ដែលមានស្រាប់មកពង្រឹងក្រុមថ្មី ព្រមទាំងសម្រួចខ្លួនបន្ថែមពីការចែករម្លែកបទពិសោធន៍ជាមួយគ្រូបរទេសនៅក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ។ លោក…

សមាជិកណាហ្គាវ៉ើល៣នាក់ ផ្លាស់មកចូលរួមជាមួយបឹងកេតអង្គរ

សមាជិកណាហ្គាវ៉ើល៣នាក់ បានចាកចេញមករួមរស់ជាមួយក្លឹបបឹងកេតអង្គរហើយ ក្រោយបញ្ចប់កុងត្រាជាមួយក្លឹបចាស់ និងត្រៀមខ្លួនជួយក្លឹបថ្មីប្រជែងក្នុងលីគកំពូលកម្ពុជារដូវកាល២០១៧ខាងមុខ។ តាមការបញ្ជាក់របស់លោក ប្រាក់ សុវណ្ណរ៉ា កីឡាករទាំង៣ដែលមកចូលរួមជាមួយក្លឹបមានប្រភពពីខេត្តកំពង់ចាមមាន ខ្សែកាពារ ស៊ុន សុវណ្ណរឹទ្ធី ខ្សែបម្រើស្លាប សេត រូស៊ីប និង ខ្សែប្រយុទ្ធ សុខ ផេង។ បច្ចុប្បន្នបឹងកេតអង្គរមានកីឡាករចំណូលថ្មី៤នាក់ហើយមកពង្រឹងក្រុមបន្ថែម ដើម្បីត្រៀមខ្លួនការពារតំណែងជើងឯកនៅរដូវកាលក្រោយ។…

បឹងកេតអង្គរ ចុះកិច្ចសន្យាយក ស្លេះ សេន ពីស៊ីម៉ាក់ជាផ្លូវការ

ក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ បឹងកេតអង្គរ បានចុះកុងត្រានាំយកខ្សែកាពារ ស្លេះ សេន ជាផ្លូវការហើយ មុននេះបន្តិច។ តាមគេហទំព័ររបស់ក្លឹបមានប្រភពពីខេត្តកំពង់ចាមមួយនេះ បានសរសេរថា ស្លេះ សេន បានយល់ព្រមចុះកុងត្រាលេងឲ្យខ្លួន២ឆ្នាំ។ សមាជិក U19 ជម្រើសជាតិរូបនេះបាននិយាយថា ខ្លួនពិតជាសប្បាយរីករាយមែនទែន ដែលបានឱកាសចូលរួមជាមួយក្រុមដ៏អស្ចារ្យនេះ ហើយក៏ប្តេជ្ញាបន្ថែមការហ្វឹកហាត់សម្រួចបច្ចេកទេស ដើម្បីជួយក្រុមឲ្យកាន់តែល្អ។ ស្លេះ…

LANEXANG UTD ជាបេក្ខភាព Toyota Cup របស់ឡាវ ក្រោយលត់ Lao Toyota 3 – 1 លើកពានលីគកំពូលល្ងាចមិញ

ក្រុម LANEXANG UNITED ទទួលបានកៅអីវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៦ តំណាងឡាវ ក្រោយលត់ក្រុមកាពារតំណែងជើងឯក Lao Toyota 3 – 1 លើកពាន Lao Premiere League…

កាពារជាតិ បន្តដាក់សំពាធដល់បឹងកេត ក្រោយលត់ AEU 4 – 1 មុននេះបន្តិច

ក្រុមក្រសួងការពារជាតិ បានបន្តដាក់សម្ពាធឲ្យគូប្រជែងបឹងកេតអង្គរ ក្រោយលត់អាស៊ីអឺរ៉ុប ៤-១ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនៅវគ្គទី១ ក្រុមទាំង២បានត្រឹមស្មើគ្នា ១ទល់និង១។ ប៉ុន្តែឈានដល់វគ្គទី២ ទ័ពរកបានដល់ទៅ៣គ្រាប់បន្ថែម។ ជ័យជម្នះនេះ បានជួយក្រសួងកាពារជាតិឡើងកំពូលតារាងបណ្តោះអាសន្ន ខណៈការប្រកួតថ្ងៃស្អែក បឹងកេតអង្គរត្រូវការឈ្នះប៉ូលិសដាច់ខាតដើម្បីលើកពាន បើពុំដូចនោះទេ ទ័ព នឹងលើកពានទី២ប្រចាំរដូវកាលនេះ។