FFC ប្រកាសឈ្មោះកីឡាករជម្រើសជាតិU19 ត្រៀមពាន AFF U19 ខែក្រោយ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ជាជម្រើសជាតិ U19 ដើម្បីទៅលេងពាន AFF U19 Championship នៅទីក្រុងហាណូយប្រទេសវៀតណាម នាខែក្រោយ។ តាមសេចក្តីប្រកាសមុននេះបន្តិច ក្នុងចំណោម២៣នាក់នោះមានកីឡាករភ្នំពេញក្រោន១៥នាក់ ព្រះខ័នរាជស្វាយរៀង២នាក់ ណាហ្គាវ៉ើល៣នាក់ បឹងកេតអង្គរម្នាក់ វេស្ទើនម្នាក់ និងស៊ីម៉ាក់ម្នាក់។ ពួកគេនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញខាងមុខ…

ចាន់ វឌ្ឍានាកា បង្កើតមូលនិធិ ស្វែងរកថវិកាបង្ហាត់បាល់ទាត់ដល់កុមារក្រីក្រ

ចាន់ វឌ្ឍានាកា ខ្សែប្រយុទ្ធលេចធ្លោប្រចាំក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា បានបង្កើតមូលនិធិមួយឈ្មោះថា “ មូលនិធិ ចាន់ វឌ្ឍនាកា ឬ CV11 FOUNDATION ” ដើម្បីស្វែងរកថវិការផ្គត់ផ្គង់ការបង្ហាត់បាល់ទាត់ និងឧបត្ថម្ភសម្ភារៈកីឡា ដល់កុមារនៅតាមជនបទ។ តាមសំណេរលើទំព័របណ្តាញសង្គម វឌ្ឍានាកា លើកឡើងថា៖ «ខ្ញុំបានសង្កេតឃើញថាមានកុមារជាច្រើនដែលមានចិត្តស្រលាញ់និងចង់លេងបាល់ទាត់ជាពិសេសកុមារដែលរស់នៅតាមជនបទ…

ស៊ុម វណ្ណា៖ វេស្ទើន នឹងឡើងផុតពីតំបន់កាត់ចោល

លោក ស៊ុម វណ្ណា គ្រូបង្គោលក្រុមវេស្ទើនភ្នំពេញ ថាក្រុមខ្លួនឹងឡើងផុតពីតំបន់កាត់ចោល នៅចុងបញ្ចប់នៃរដូវកាល ក្នុងលីគកំពូលកម្ពុជា។ គ្រូទើបកាន់តំណែងថ្មីរូបនេះបញ្ជាក់ថា កីឡាកររបស់លោកធ្វើល្អជាងមុនច្រើន ហើយ មួយចំនួនទៀតបានជាពីរបួស ទើបលោកដាក់ក្តីរំពឹងថានឹងដណ្តើមបានយ៉ាងតិច៣ពិន្ទុបន្ថែម ដើម្បីលើសគូប្រជែង អាស៊ីអឺរ៉ុប និងស៊ីម៉ាក់។ « កីឡាករខ្ញុំគេធ្វើល្អជាងមុនច្រើន ទាំងប្លង់លេងដែលខ្ញុំដាក់ឲ្យ និងឆន្ទៈចង់ឈ្នះ។ មើលទៅដូចប្រកួតជាមួយ…

គ្រូវេស្ទើន៖ ប្រសិនបើស្វាយរៀងប្រឹងប្រយុទ្ធ បឹងកេតនឹងឈ្នះដោយងាយ

« ប្រសិនបើស្វាយរៀង គាត់ប្រឹងប្រយុទ្ធ និងវាយបកកាន់តែខ្លាំង នោះបឹងកេតនឹងកាន់តែស្រួលរកគ្រាប់បាល់ ព្រោះពួកគេមានកីឡាល្អៗច្រើន ហើយប្រព័ន្ធលេងរបស់លោកគ្រូ ប្រាក់ សុវណ្ណរ៉ា គឺប្រយ័ត្នបំផុត» នេះជាសម្តីលោក ស៊ុម វណ្ណា ជុំវិញជំនួបរវាងបឹងកេតអង្គរ និងព្រះខ័នរាជស្វាយរៀង ល្ងាចនេះ។ បឹងកេត នឹងធ្វើដំណើរទៅស្វែងរក៣ពិន្ទុ ដល់ក្នុងផ្ទះស្វាយរៀង នាម៉ោង៦:០០នាទីល្ងាច…

ស៊ូ យ៉ាទី៖ ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង

ក្រោយអ្នកគាំទ្រឡើងកម្តៅដាក់គ្នា ទាក់ទិននិងការប៉ះទង្គិចរវាង ស៊ូ យ៉ាទី និងខ្សែប្រយុទ្ធ Jang In Yong ក្នុងជំនួបបឹងកេតអង្គរឈ្នះភ្នំពេញក្រោន ៣ – ២ កាលពីថ្ងៃអាទិត្យ។ ពេលនេះ អ្នកចាំទីឆ្នើមបឹងកេត បានចេញមុខសុំទោសដោយឃ្លាថា ” ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង” ។…

ប្រាក់ សុវណ្ណរ៉ា៖ ចាន់ វឌ្ឍានាកា ជាអ្នកនាំសំណាងឲ្យបឹងកេតគ្រប់ពេល

គ្រូបង្គោលក្លឹបបឹងកេតអង្គរលោក ប្រាក់ សុវណ្ណរ៉ា បានចាត់ទុកថាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា ជាតារានាំសំណាងឲ្យបឹងកេតគ្រប់ពេលទាំងអស់។ ការលើកឡើងនេះ ក្រោយពេលខ្សែប្រយុទ្ធមានប្រភពពីខេត្តកំពតស៊ុតហែតទ្រីកជួយបឹងកេតអង្គរ បាន៣ពិន្ទុបន្តឈរកំពូលតារាងលីគកំពូលកម្ពុជា។ លោក ប្រាក់ សុវណ្ណរ៉ា ថាវឌ្ឍនាកាអាចប្រៀបជាអ្វីក៏បាន ព្រោះគាត់តែងតែរកគ្រាប់ឲ្យក្រុម ពិសេសគ្រាប់ជ័យជម្នះយប់មិញ និងពេលប៉ះអាស៊ីអឺរ៉ុបតាំងពីបើករដូវកាលមក។ « អាចនិយាយបានថា និយាយពីគុណភាពរបស់គាត់គឺពិបាកនិងនិយាយ។…

គួច សុកុម្ភៈ ថាទ័ពនឹងលើកពានលីគកំពូលកម្ពុជាឆ្នាំនេះ

ខ្សែបម្រើឆ្នើមណាហ្គាវ៉ើល គួច សុកុម្ភៈ ព្យាករណ៍ក្រុមក្រសួងកាពារជាតិ នឹងឆក់ឱកាសលើកពានលីគកំពូលឆ្នាំនេះបានសម្រេច ពីក្រុមកំពូលតារាងបច្ចុប្បន្នបឹងកេតអង្គរ។ អតីតប្រធានក្រុមជម្រើសជាតិរូបនេះនិយាយថា សម្រាប់៣ប្រកួតដែលនៅសល់ ក្រសូងកាពារជាតិ និងប៉ះដៃគូស្រួលយកឈ្នះជាងបឹងកេត ហើយឆន្ទៈកីឡាករកំពុងតែពុះកញ្ជ្រោលជាងមុន។ ផ្ទុយពីបឹងកេតដែលប៉ះក្រុមខ្លាំង ហើយកីឡាករ២នាក់ទើបតែរបួសទៀតផង។ « មើលទៅខ្ញុំថាទ័ពនឹងលើកពានឆ្នាំនេះ ព្រោះ៣ប្រកួតចុងក្រោយហ្នឹងគេប៉ះតែក្រុមមិនសូវខ្លាំង ដូច្នេះមិនពិបាកដណ្តើមពិន្ទុឡើយ។ ចំណែកស្មារតីវិញ មិនមានសម្ពាធខ្លាំងដូចបឹងកេត ដែលកំពុងត្រូវការឈ្នះដាច់ខាត…

ក្តីរំពឹងកាន់ពានរបស់បឹងកេតកាន់តែតឹងតែង ក្រោយស្មើណាហ្គាមុននេះបន្តិច

ក្រុមបឹងកេតអង្គរ កាន់តែមានសម្ពាធខ្លាំង ក្នុងដំណើរទៅក្រសោបជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦ ក្រោយស្មើជាមួយណាហ្គាវើល ០-០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្វីត្បិតតែក្រុមទាំង២សម្រុកគ្នារកគ្រាប់យ៉ាងណា ប៉ុន្តែពុំអាចទម្លាយសំណាញ់ទីដៃគូបាន។ លទ្ធផលគ្មានអ្នកចាញ់នេះ បាននាំឲ្យបឹងកេត ធ្លាក់គម្លាតពិន្ទុ ជាមួយក្រុមលេខ២ ក្រសួងកាពារជាតិតែ១ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល។  

ទេព ឡុងរចនា ថាទ័ពឈ្នះក្រោនម្សិលមិញ ដោយសារសំណាង

គ្រូបង្គោលក្លឹបក្រសួងកាពារជាតិលោក ទេព ឡុងរចនា បានចាត់ទុកជ័យជម្នះ ១-០ លើភ្នំពេញក្រោន កាលពីល្ងាចមិញ នៅកីឡដ្ឋាន RSN ថាជាសំណាងរបស់ក្រុមទ័ព។ ភ្លាមៗក្រោយចប់ការប្រកួត គ្រូបង្វឹករូបនេះរៀបរាប់ថា ទម្រង់លេងរបស់ភ្នំពេញក្រោនបច្ចុប្បន្នល្អជាងមុនឆ្ងាយ ដោយសារមានកីឡករកូរ៉េ និងខ្សែប្រយុទ្ធ Bisan George មកចូលរូម ធ្វើឲ្យការប្រកួតពោរពេញដោយភាពតាងតឹង។ ដូច្នេះការរកគ្រាប់ជ័យជម្នះបាន១-០នោះ…

មើលរូបនេះ បានដឹង វឌ្ឍានាកា ទក់សាច់ប៉ុណ្ណាយប់មិញ

ជំនួបមិត្តភាពយប់មិញបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះកម្ពុជា យកឈ្នះសិង្ហបុរី ២-១ ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍានាកា បានជាប់ជាកីឡាលេងល្អបំផុតប្រចាំការប្រកួត។ តែបើក្រឡេកលើទីលាន ទម្រាំជួយក្រុមបានប៉ុណ្ណឹងខ្សែប្រយុទ្ធបឹងកេតអង្គររូបនេះបានប្រឈមបាល់គ្រោះថ្នាក់ជាច្រើនជាមួយខ្សែកាពារសិង្ហបុរី។ ខាងក្រោមនេះជារូបភាពប្រជែងបាល់របស់ វឌ្ឍានាកា ដែល Post News ថតបាន៖