ចម្ងល់ពលរដ្ឋ៖ លោក ស ថេត មានចំណាត់ការយ៉ាងណាហើយ រឿងលោកអធិការ និងមេប៉ុស្តិ៍ចោមចៅ១ ធ្វេសប្រហែសឲ្យជនសង្ស័យ រត់គេចខ្លួនបាត់

ភ្នំពេញ: ចម្ងល់ពលរដ្ឋតាមតុកាហ្វេ ពួកគាត់ចង់ឃើញលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការទៅលើលោកអធិការខណ្ឌពោធិ៍សែនជ័យ និងលោកមេប៉ុស្តិ៍ចោមចៅទី១ ជុំវិញករណីពលរដ្ឋឃាត់ខ្លួនជនសង្ស័យ យកទៅប្រគល់ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅ១ បែរជាសមត្ថកិច្ចប្រហែស បណ្ដោយឲ្យជនសង្ស័យរត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះទៅវិញ ហាក់បីដូចជាគ្មានជំនាញ ច្បាស់លាស់ទាល់តែសោះ។ ខណៈមតិផ្សេងទៀត លើកទ្បើងថា សង្ស័យជាចេតនារបស់លោកមេប៉ុស្តិ៍ ឲ្យលោកចោរគេចខ្លួនទៅយ៉ាងស្រួល…

បាញ់ប្រហារនៅអាល្លឺម៉ង់ បណ្ដាលឲ្យស្លាប់មនុស្ស ៨នាក់​

អាល្លឺម៉ង់ៈ អ្នកនាំពាក្យប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុបាញ់ប្រហារចំនួន ២ លើក កាលពីល្ងាចថ្ងៃពុធ ក្បែរទីក្រុងហ្វ្រែងហ្វើត នៃប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។…

ជនសង្ស័យម្នាក់ គាស់ទ្វាររថយន្ត ចាប់បានហើយ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ រវល់ភេចខ្លួន ចោររត់បាត់ទាំងដៃជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចគាស់ទ្វាររថយន្ត យកទ្រព្យសម្បត្តិគេ ខណៈប៉ូលិសភ្លេចខ្លួន ជនសង្ស័យរត់ចេញពីប៉ុស្តិ៍បាត់ ទើបនាំគ្នាផ្អើលឆោឡោទាំងកណ្តាលអធ្រាត្រ ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ ជនសង្ស័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ…

សង្ស័យមានករណីស្រ្តីម្នាក់ធ្លាក់ពីលើអគារសាងសង់ បុរីជីប ម៉ុងលែន បណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្ដុំផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីសង្ស័យស្រ្តីម្នាក់ធ្លាក់ពីលើអគារសាងសង់ បុរីជីប ម៉ុងលែន បណ្ដាលឲ្យស្លាប់ ខណៈពេលនេះមន្ត្រីប៉ូលិសបច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ កំពុងចុះដល់ទីតាំងខាងលើ ធ្វើកោសល្យវិច័យ មូលហេតុមិនទាន់ដឹង ថាស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ…

ជនជាតិចិន មិនដឹងថាមានរឿងអ្វី មកបើកឆាកប្រយុទ្ធវាយគ្នា នៅមុខប៉ុស្តិ៍ប៉ូលិស

ភ្នំពេញៈ បុរសជនជាតិចិន២នាក់ មិនដឹងថាមានរឿងអ្វី ឬបញ្ហាអ្វី ស្រាប់តែនាំគ្នាចុះពីលើរថយន្តស៊េរីទំនើប បើកប្រតិបត្តិការប្រយុទ្ធគ្នាទៅវិញ នៅចំពីមុខប៉ុស្តិ៍នគរបាលកាកាបទី១ បង្កឲ្យភ្ញាក់ផ្អើលអ្នកដំណើរតាមផ្លូវ សមត្ថកិច្ចចេញទៅអន្តរាគមន៍ នាំជនជាតិចិនទាំង២នាក់ ចូលសាកសួរនៅប៉ុស្តិ៍។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ តាមផ្លូវសហព័ន្ធរុស្សី ច្រកចូលមូលដ្ឋានទ័ពអាកាស ភូមិតាងួន សង្កាត់កាកាបទី១…

ផ្អើលតែម្ដង! ស្ត្រីម្នាក់ ជិះម៉ូតូមកឈប់នៅលើគំនូសថ្មើរជើង ត្រូវមន្ត្រីប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ ធ្វើការឃាត់សួរនាំ ស្រាប់ តែប្រតាយប្រតប់គ្នាពេញផ្លូវ

ភ្នំពេញៈ (ព័ត៌មា​នបឋម) កាលពីម៉ោង ២ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ ជិះម៉ូតូមកឈប់នៅលើគំនូសថ្មើរជើង ហើយត្រូវមន្ត្រីប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ ធ្វើការឃាត់ ដើម្បីសួរនាំស្រាប់ តែប្រតាយប្រតប់គ្នាពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមផ្លូវ៕

សិស្សសាលាម្នាក់ ជាមេក្រុមចោរប្លន់ យ៉ាងសកម្ម ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនសិស្សសាលាម្នាក់ ជាមេក្រុមចោរប្លន់ ជំនាញខាងយប់ស្ងាត់ ឱកាសល្អ ធ្វើសកម្មភាពធាក់ប្លន់ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហ៊ួយ សុភ័ក្រ…

ជួយស៊ែរ ដើម្បីលើកទឹកចិត្តគាត់! សូមកោតសរសើរ ចំពោះសកម្មភាពមន្ត្រីប៉ូលិស ចូលសង្គ្រោះក្មេងស្រី ហេតុការណ៍អគ្គិភ័យ

ភ្នំពេញៈ សូមកោតសរសើរ ចំពោះសកម្មភាពរបស់មន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលបានចូលសង្គ្រោះក្មេងស្រី ក្នុងករណីអគ្គិភ័យ កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០៕

ពលរដ្ឋសំណូមពរលោកមេ ប៉ុស្តិ៍សង្កាត់ព្រៃស ទប់ស្កាត់បទល្មើស កុំឲ្យមានចោរឆក់ ប្លន់ញឹកញាប់ពេក…

ភ្នំពេញៈ នៅវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោកមេប៉ុស្តិ៍សង្កាត់ព្រៃស ខណ្ឌដង្កោ ជួយទប់ស្កាត់បទល្មើសផង កុំឲ្យមានបញ្ហាចោរប្លន់ ឆក់ ញឹកញាប់ពេក ធ្វើឲ្យពួកគាត់រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ អំពីការធ្វើដំណើរ ប្រកបរបររកស៊ីជាប្រចាំ ខណៈបទល្មើសទាំងនេះ…

នគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ មុខសញ្ញាកាច់សោ.កម៉ូតូ៣នាក់

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ក្នុងនោះមាន២នាក់ ជាមុខសញ្ញាលួច កាច់សោកម៉ូតូ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវ ហើយទើបតែចាប់ខ្លួនបាន ខណៈដែលបទល្មើសលួចម៉ូតូ ក្នុងខណៈពោធិ៍សែនជ័យ ពលរដ្ឋល្បីគ្រប់គ្នា រឿងប្លន់ លួច សឹងរាល់ថ្ងៃទៅហើយ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើទ្បើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះជួលជាន់ទី១ ភូមិទួលពង្រ…