មានករណីបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារឆាងអាន បណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្ដុំចម្ការស្ពៃភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារឆាងអាន បណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ មូលហេតុមិនទាន់ដឹង ខណៈពេលនេះមន្ត្រីប៉ូលិសបច្ចេកទេស ចុះដល់ទីតាំងខាងលើ កំពុងធ្វើការស្រាវជ្រាវ ព័ត៌មានលម្អិត Post News និងផ្សាយនៅពេលក្រោយ៕

Updated៖ ករណីក្របីវ៉ាត់មន្ត្រីប៉ូលិសស្រុកសំបូរ សមត្ថកិច្ចសម្រេចចិត្តបាញ់ ២គ្រាប់ ដើម្បីការពារខ្លួន បណ្ដាលឲ្យក្របីនោះងាប់បាត់ហើយ

ក្រចេះ: កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរសៀល ជំនាញនគរបាលយុត្តិធម៌ស្រុកសំបូរ ទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានមុខសញ្ញា (ចោរលួចក្របី) យកមកចងលាក់ទុកក្នុងព្រៃចំណុចជណ្តើរកាច់ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពីទទួលព័ត៌មានភ្លាម លោកវរៈសេនីយ៍ទោ ណយ ស៊ីថាច អធិការរង…

ប្រទះឃើញសាកសព ចង.កសម្លាប់ខ្លួនម្នាក់ មិនទាន់ដឹងស្រី ឬប្រុសទេ មានសភាពហើមស្អុយ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតម្ដុំហ្គ្រានភ្នំពេញ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីប្រទះឃើញសាកសព ចង.កសម្លាប់ខ្លួនម្នាក់។ មិនទាន់ដឹងប្រុស ឬស្រី និងមូលហេតុនៅទ្បើយ ដោយសារសភាពសាកសព ហើមស្អុយទ្បើងរលួយទៅហើយ។ ខណៈពេលនេះ…

តារាសម្ដែង មាស សៀវប៉ាយ គ្រោះថ្នាក់ចរាចរណ៍សន្លប់ស្ដូកស្ដឹង

កាលពីវេលាម៉ោងប្រមាណជា៣យប់ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយមានការប៉ះទង្គិចគ្នាជាមួយម៉ូតូនឹងម៉ូតូ ហើយសន្លប់មិនដឹងខ្លួនតាំងពីពេលគ្រោះថ្នាក់ភ្លាម។ មកទល់ម៉ោងនេះ លោកត្រូវបានអ្នកឃើញតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុី ដោយទើបតែមានសាច់ញាតិមកជួយកំដរនៅក្រោយមកដល់មន្ទីរពេទ្យ។ អ្នកលើកទូរស័ព្ទដែលអះអាងថាជាបងស្រី បានឆ្លើយបញ្ជាក់ថា លោក មាស សៀវប៉ាយ ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ…

ទម្រាំតែតាមចាប់ លោកចោរឆក់បាន រាំខានសមត្ថកិច្ចជិតអស់មួយចំហៀងក្រុង

ភ្នំពេញៈ មុខសញ្ញាឆក់ម្នាក់ ចាស់យូរអង្វែង គេចខ្លួនរហូត ទើបតែនៅពេលនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញតាមចាប់តាំងពីផ្លូវហាណូយ កែងផ្លូវ១៩៨៦ ផ្សារដីហុយ រហូតដល់ស្តុបបឹងកក់ កែងផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់បាន កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ…

ចុម! នារីម្នាក់បើករថយន្តបុកមនុស្សរួចបើករត់គេច សមត្ថកិច្ចដេញតាមចាប់ បុកម៉ូតូប៉ូលិសបណ្ដាលឲ្យរងរបួសទៀត

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៧៤កែង និងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់រថយន្តបើកបុកមនុស្សឈរចិញ្ចើមផ្លូវ។ រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3389 ។ ដំណើរររឿង៖…

បើទំពាំងមិនជួយស្នងឬស្សីតើបានអ្វីមកជំនួសទៅ! ឆក់កាបូបបានសម្រេចភ្លាមជាប់ខ្នះរបស់ប៉ូលិស៣នាក់ភ្លែត

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនិងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ក្នុងចំណោមបក្ខពួក០៤នាក់) ពីបទ៖ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆកកាបូបស្ពាយផ្លូវ២២៨កែងផ្លូវ៥៥ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី ១. ឈ្មោះ រឿន សុផានិត ភេទប្រុស…

ជនសង្ស័យ ៣នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ពីបទវាយសមត្ថកិច្ច និងរំលោភលើទំនុកចិត្ត

កណ្តាលៈ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣៥នាទីចំណុចភូមិសេដា ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីរំលោភលើទំនុកចិត្ត។ ជនរងគ្រោះឈ្មោះ ផាត់ វ៉ាន្នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប…

ជាងសំណង់ និងម៉ាស៊ីនត្រជាក់ ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ករណីជួញដូរ និងប្រើប្រាស់

កោះកុងៈ នៅវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញអាវុធហត្ថក្រុង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមាចំនួន ១៨នាក់ រថយន្ត ៤គ្រឿង ម៉ូតូ១គ្រឿងដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងមានការសម្រនសម្រួលពីលោក រស់ សារាំ…

អ្នកបើកលឿន នឹងត្រូវផាកពិន័យ សមត្ថកិច្ច ប្រើប្រាស់ឧបករណ៍ចាប់ល្បឿន ឬម៉ាស៊ីនបាញ់ល្បឿន ដើម្បី…

ភ្នំពេញៈ ឧបករណ៍ចាប់ល្បឿន ឬម៉ាស៊ីនបាញ់ល្បឿន កំពុងប្រើប្រាស់បច្ចុប្បន្ន ក្រោមការដឹកនាំត្រួតពិនិត្យ ដោយលោក កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីពង្រឹង និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ លើអ្នកប្រើប្រាស់ផ្លូវដែល មិនគោរពច្បាប់។ សូមបងប្អូនអ្នកបើកបររថយន្តទាំងអស់ មេត្តាបើកបរគោរពតាមច្បាប់កំណត់ ដើម្បីចៀសផុសពីការផាកពិន័យរបស់ប៉ូលិសចរាចរណ៍៕