បុរសម្នាក់ ជិះម៉ូតូបញ្រ្ចាសទិស មន្ត្រីប៉ូលិសចរាចរណ៍ ហៅឲ្យឈប់ ត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញៀន បង្កភ្ញាក់ផ្អើល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ម្ដុំក្ដាន់ពីរ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ជិះម៉ូតូបញ្រ្ចាសទិស នគរបាលចរាចរណ៍គោលដៅឃើញ ក៏ហៅឈប់ ហើយត្រួតពិនិត្យ រកឃើញថ្នាំញៀន បង្កការភ្ញាក់ផ្អើល ក៏ហៅមន្ត្រីប៉ូលិសមូលដ្ឋាន នាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ…

សមត្ថកិច្ច បង្ហាញរថយន្តបើកបរហួសល្បឿនកំណត់ ក្នុងទីប្រជុំជន ដើម្បីផាកពិន័យ

កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានបំពាក់កាមេរ៉ាចាប់ ល្បឿនរថយន្ត នៅតាមដងផ្លូវជាតិពីរចំណុចទួលក្រាំង និងដំរីស ដើម្បីត្រួតពិនិត្យរថយន្ត ដែលបើកបរហួសល្បឿនទាំងនោះ។ -ការកំណត់ល្បឿនបើកបរ ក្នុងទីប្រជុំជនរថយន្ដគ្រប់ធុន បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង, ម៉ូតូ និងរ៉ឺម៉កកង់បី បើកបរក្នុងល្បឿន៣០គីឡូម៉ែត្រ ក្នុង១ម៉ោង។ -ចំណែកនៅក្រៅទីប្រជុំជន…

ជនជាតិចិនម្នាក់ ឃើញប៉ូលិសល្បាតរត់គេច តាមចាប់បាន រកឃើញសុទ្ធតែសម្ភារៈគាស់ផ្ទះ

ភ្នំពេញៈ ជនសង្ស័យជាជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឡោមព័ន្ធចាប់ខ្លួនបាន ដកហូតបានសម្ភារៈ សម្រាប់គាស់ផ្ទះ ទ្វារ មួយចំនួន ក្រោយពីកម្លាំងល្បាតប្រទះជួប ជនសង្ស័យព្យាយាមរត់គេច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោតចុះត្រាំទឹកត្រពាំង ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម…

និស្សិតស្រីឆ្នាំទី៣ម្នាក់ តេរាយការណ៍ប្រាប់ប៉ូលិស ឲ្យជួយឃាត់ម៉ូតូកង់បីឥណ្ឌា ផ្អើលនៅខណ្ឌសែនសុខ

ភ្នំពេញៈ និស្សិតស្រីវ័យក្មេង ឆ្នាំទី៣ម្នាក់ បានទៅទទួលសញ្ញាប័ត្រ ហើយក៏បានបាត់ទូរស័ព្ទដៃ ម៉ាកiPhone 7ភ្លើស រួចបានតេប្ដឹងសមត្ថកិច្ច ឲ្យជួយកាកម៉ូតូកង់បីឥណ្ឌា ប៉ុន្តែនិយាយអត់ច្បាស់ ធ្វើឲ្យមានការយល់ច្រទ្បំ ស្មានតែជាករណីលួច ផ្អើលសមត្ថកិច្ច ពេញមួយខណ្ឌសែនសុខ ឃាត់ខ្លួនយកទៅសួរនាំ ទើបដឹងខ្លួនរឿងពិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី១៦…

អុញនោះ! អ្នកល្មើសច្បាប់ចរាចរណ៍ ប៉ូលិសនឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង

ភ្នំពេញៈ សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនូសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោក កាលពីម្សិលមិញ។ រូបភាព ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោក៕

ក្មេងបង្ហោះម៉ូតូត្រូវប៉ូលិសឃាត់អប់រំមុនឲ្យទៅផ្ទះវិញ

កណ្ដាលៈ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ មានករណីក្មេងបង្ហោះម៉ូតូនៅក្នុងសង្កាត់តាខ្មៅ ត្រូវបាននគរបាលសង្កាត់តាខ្មៅធ្វើការឃាត់ខ្លួនបានក្មេងប្រុសចំនួន ០២ នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក លោកអធិការនគរបាលក្រុងតាខ្មៅបានមានវិធានការ ចំពោះក្មេងៗទាំងពីរនាក់នេះឱ្យធ្វើកិច្ចសន្យាអប់រំ ណែនាំ កុំឲ្យប្រព្រឹត្តអំពើឆ្គាំឆ្គងដែលសង្គមមិនត្រូវការនេះតទៅទៀត ក្រោយមកក៏អនុញ្ញាតិឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕

យកដុំថ្មគប់លើរថយន្តអ្នកដទៃបែកកញ្ចក់ប៉ូលិសវាយខ្នោះ

ភ្នំពេញៈ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានជិះរថយន្តយកមកចតទុកនៅចំណុចមុខផ្ទះលេខ៨+៧E0ផ្លូវ១៦៩ភូមិ០៣ សង្កាត់មិត្តភាព ខណ្ទ៧មករា ។ ប្រភពព័ត៌មានឲ្យដឹងថាពេលទុករថយន្តរួចហើយជនរងគ្រោះបានឡើងទៅលើផ្ទះម្តាយរហូតដល់ម៉ោង០០និង៤០នាទី ថ្ងៃទី១៥ខែឆ្នាំដដែល ក៏បានលឺសំលេងក្តួងក្តាំងក៏បានចុះមកមើលរថយន្តឃើញបែកកញ្ចក់មុខនិងបែកកញ្ចក់ចំហៀងខាងស្តាំទ្វាខាងមុខ កូដថ្នាំរថយន្តជាច្រើនកន្លែងហើយឃើញជនសង្ស័យដើរចូលផ្ទះបាត់លុះដល់ម៉ោងប្រហែល០៦និង៤០នាទីព្រឹក ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ជនសង្ស័យបានដើរចេញមកក្រៅផ្ទះជនរងគ្រោះឃើញក៏នាំខ្លួនមកប្រគល់អោយនគរបាលប៉ុស្តិមិត្តភាពចាត់ការតាមច្បាប់តែម្តង ។ ជនសង្ស័យ០១នាក់ឈ្មោះ សុីម សុខមករា…

សូមជួយស៊ែរស្វែងរកសាច់ញាតិគាត់ផង! បុរស ២នាក់ត្រូវជនមិនស្គាល់មុខវ៉ៃ បណ្ដាលឲ្យរងរបួសធ្ងន់រួចទម្លាក់ទឹក

សៀមរាបៈ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរស ២នាក់មិនស្គាល់អត្តសញ្ញាណត្រូវគេវ៉ៃ បណ្ដាលឲ្យរងរបួសធ្ងន់ រួចទម្លាក់ទឹកនៅមុខស្ពានវត្តកុងម៉ុច ស្ថិតតាមបណ្ដោយផ្លូវទៅភ្នំក្រោម សង្កាត់សៀមរាប ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ បញ្ជូនជនរងគ្រោះទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ហើយជុំវិញករណីនេះ ប៉ូលិសកំពុងស្រាវជ្រាវរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយក៏កំពុងស្វែងរកសាច់ញាត់ជនរងគ្រោះផងដែរ៕

បើស្រវឹងសូមកុំបើកបរ! ផឹកចំស្រាកំរោង បុរសម្នាក់ បើករថយន្តបុកបារ៉ាសប៉ូលិសទាំងយប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវម៉ៅសេទុងទល់មុខផ្សាម៉ុងឌីយ៉ាល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកបារ៉ាសប៉ូលិស សំណាងល្អ មិនមានអ្នករងរបួសនោះទេ។ សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ សមត្ថកិច្ច បានដាក់គោលដៅ…

ខ្លាំងមែន! តដៃវ៉ៃប៉ូលិស ពេលចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ​ កម្លាំងគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ត៌មានករណីជួញដូរគ្រឿងញៀន។ ជនសង្ស័យឈ្មោះ ភិន សុខា អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន៧កញ្ចប់ ស្មើនឹងជិត៥០ក្រាម។…