មន្ត្រីប៉ូលិសម្នាក់ ជួបគ្រោះចរាចណ៍ រងរបួសធ្ងន់ បាក់ឆ្អឹងជំនីរចំនួន ៩

កំពតៈ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យមន្ត្រីប៉ូលិសការិយាល័យចរាចណ៍ផ្លូវគោកម្នាក់ ដែលនៅបញ្ជាចរាចរណ៍ នៅគល់ស្ពានត្រើយខាងលិច រងរបួសធ្ងន់ (បាក់ឆ្អឹងជំនីរចំនួន ៩ )។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម៕

ម៉ាស្សាបន្លំលួចលុយភ្ញៀវបរទេស នៅតាមផ្លូវ២០០៤ ផ្អើលឆោឡោ ទើបសងវិញ

ភ្នំពេញៈ ហាងម៉ាស្សាមួយចំនួនតូច ពិសេសហាងម៉ាស្សានៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ភ្ញៀវបើមិនប្រយ័ត្នទេច្បាស់ហើយ ក្រុមស្រីៗទាំងនោះ បន្លំលេងល្បិច លួចលុយអស់ជាក់ជាមិនខាន ហើយនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ មានភ្ញៀវបរទេសស្បែកសម្នាក់ ត្រូវបានក្រុមស្រីម៉ាស្សាលួចលុយអស់១១,០០០បាត ផ្អើលឆោឡោ សមត្ថកិច្ចអាជ្ញាធរចុះទៅ ទើបសងលុយវិញ។ រូបភាពប្រព្រឹត្តល្មើស…

បាញ់បោកក្រុមទម្លាក់យោងទៀតហើយ សមត្ថកិច្ចមិនដែលចាប់ចោរបាន

ភ្នំពេញៈ មានស្ត្រីម្នាក់ទៀតហើយចាញ់បោកក្រុមទម្លាក់យោងអស់លុយកាក់ គ្រឿងអល័ង្កា ពីខ្លួនរលីង កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយអ្វីមហាជនងឿងឆ្ងល់ ក្រុមជនសង្ស័យ បទល្មើសទម្លាក់យោងនេះ មិនដែលឃើញសមត្ថកិច្ចខាងណាស្រាវជ្រាវចាប់បានឡើយ បើខុសពីភាគីរងគ្រោះ ចាប់បានខ្លួនឯង យកទៅប្រគល់ជូនប៉ូលិសនោះ ។ ជនរងគ្រោះឈ្មោះ…

យុវជនម្នាក់ប្រើសារធាតុញៀនលើសកម្រិត រហូតគ្រប់គ្រងខ្លួនឯងលែងបាន

រតនគិរីៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ យុវជនម្នាក់ប្រើសារធាតុញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ត្រូវអាណាព្យាបាលប្ដឹងប៉ូលិស ដើម្បីយកទៅដាក់មណ្ឌលកែប្រែខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះ កើតឡើងក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ យុវជនប្រើសារធាតុញៀនលើសកម្រិតមានឈ្មោះ អីម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ…

Update៖ មន្រ្តីប៉ូលិសការពារព្រំដែនគោកលេខ៨២៥ដែលកាប់សម្លាប់ប្រពន្ធកាលពីប៉ុន្មានថ្ងៃមុនពេលនេះជាប់ខ្នោះហើយ

ពោធិ៍សាត់ៈ នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានសហការជាមួយប៉ុស្ដិ៍ថ្មដា និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ធ្វើការស្រាវជ្រាវសើបអង្កេត ករណីឃាតកម្ម(ប្ដីកាប់ប្រពន្ធស្លាប់) កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង៧និង៣០ នាទី នៅចំណុចរោងស្នាក់នៅរបស់ជនរងគ្រោះក្នុងបរិវេណទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥…

ករណីរថយន្តបុករង្វង់មូលផ្សារដើមថ្កូវ ស្រាប់តែមានបុរសម្នាក់ មករារាំងសមត្ថកិច្ច ស្រែកទ្បូទ្បា មានអីជាប់ខ្នោះបញ្ជូនទៅប៉ុស្តិ៍…

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្តតាកូមា១គ្រឿង ជ្រុលទៅបុករង្វង់ផ្សារដើមថ្កូវ ផ្អើលដល់មន្ត្រីប៉ូលិសប៉ុស្ដិ៍ ចុះមកដល់ទីតាំងខាងលើសួរនាំ។ ខណៈនោះដែរ ស្រាប់តែលេចមុខបុរសម្នាក់ មិនស្គាល់ឈ្មោះ…

យប់មិញ! ចោរឆក់ទូរស័ព្ទពីនារីវ័យក្មេងម្នាក់ នៅចំគោលដៅសមត្ថកិច្ចល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ១ មិនខ្លាចញញើតសូម្បីតែបន្តិច

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះ ពេលមកដល់មុខក្លោងទ្វារវត្តស្ទឹងមានជ័យ បានឈប់ទិញម្ជូរហូប ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះកង់មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក oppo ពីដៃជនរងគ្រោះ រួចហើយគេចខ្លួនបាត់តែម្ដង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ កន្លះយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៩ នៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។…

ករណីថ្ងៃមិញ រឿងមន្ត្រីប៉ូលិស ហៅអ្នកកាសែតឲ្យទៅហិតក្លិនសព នៅខណ្ឌដូនពេញ ពេលនេះ សារព័ត៌មាន Post News សូមធ្វើការបំភ្លឺ

ភ្នំពេញៈ សារព័ត៌មាន Post News សូមធ្វើការបំភ្លឺ ជុំវិញករណីថ្ងៃមិញ ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្ដែតទឹកនៅទន្លេចតុមុខ ហើយភ្នាក់យើង បានចុះទៅយកព័ត៌មានដល់ទីតាំង រួចបានសម្ភាសសួរនាំមន្ត្រីប៉ូលិស មានតួនាទីអនុផ្នែកកោសល្យវិច័យម្នាក់ នៅកន្លែងកើតហេតុ ដើម្បីចង់ដឹងព័ត៌មានលម្អិត បែរជាកើតរឿងជាមួយខាងសមត្ថកិច្ចទៅវិញ ដោយភ្នាក់ងារយើង ស្ដាប់ច្រទ្បំធ្វើឲ្យមានកំហុសឆ្គង ផ្សព្វផ្សាយព័ត៌មាន នាំឲ្យខូចឈ្មោះមន្ត្រីប៉ូលិសខាងលើ អាស្រ័យហេតុដូចនេះ…

ភាគបន្ត៖ ចម្ងល់ពលរដ្ឋ ករណីកូនប្រុសលោកអធិការក្រុងបាវិត បាញ់ស្ត្រីម្ចាស់ហាងស្លាប់ មូលហេតុអ្វី? ជំនាញព្រហ្មទណ្ឌខេត្តស្វាយរៀង អត់ឃើញវ៉ៃខ្នោះជនដៃដល់

ស្វាយរៀងៈ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋតាមតុកាហ្វេ និងអ្នកលេងសង្គមហ្វេសប៊ុក មានចម្ងល់ជុំវិញករណីកូនប្រុស លោកអធិការក្រុងបាវិត បាញ់សម្លាប់លើស្ត្រីម្ចាស់ហាងម្នាក់ រួចហើយបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីឲ្យចាត់ការទៅតាមនិតីវិធីច្បាប់ ក្រោយមកទៀត ក៏ឃើញបែកធ្លាយរូបភាព ជនដៃដល់ ហេតុអ្វីមិនមានវ៉ៃខ្នោះ ឬមួយគិតថា…

សង្ស័យស្រវឹងស្រា មន្ត្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូត្រលប់មកពីស៊ីការមិត្តភក្ដិ បុករបងផ្ទះពលរដ្ឋ ស្លាប់មួយរំពេច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីសង្ស័យស្រវឹងស្រា មន្ត្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូត្រលប់មកពីស៊ីការមិត្តភក្ដិ បុករបងផ្ទះពលរដ្ឋ ស្លាប់មួយរំពេច។ មូលហេតុ៖ សង្ស័យស្រវឹងស្រា សម្រាប់ព័ត៌មានលម្អិត…