ប៉ែន ចំរ៉ុង រក្សាជំហរលែង ភិន សុដាលីស
ភ្នំពេញៈ ក្នុងជំនួបចូលបំភ្លឺលើកទី២នៅតុលាការ កាលពីថ្ងៃទី៨ កក្កដា លោកប៉ែន ចំរ៉ុង ត្រូវបានមន្ត្រីតុលាការបង្ហើបប្រាប់ថា លោកមិនទទួលយកលក្ខណ្ឌសម្រុះសម្រួលរបស់តុលាការនោះទេ គឺនៅតែរក្សាជំហរប្ដឹងលែងឲ្យបានដាច់ខាត។ ជាមួយជំហរមិនខុសពីអ្វីដែលលោកបានដាក់នៅក្នុងពាក្យបណ្ដឹងនេះ មន្ត្រីតុលាការបានអះអាងថា និតិវិធីបន្តក្នុងការលែងលះរបស់គូស្នេហ៍ទាំងពីរនៅតែត្រូវបន្ត។ មន្ត្រីដែលបានបម្រើការនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ បានខ្សឹបប្រាប់ថា លោកប៉ែន ចំរ៉ុង នៅតែលើកហេតុផលមិនខុសពីការចូលបំភ្លឺលើកទី១ ថាលោក និងនាងភិន សុដាលីស…