អេឡិច ចន្ត្រា កាន់តែសប្បាយកើបប្រាក់

ខុសពីតារាល្បីល្បាញរួមជំនាន់ភាគច្រើនដែលចាប់ផ្ដើមថមថយប្រជាប្រិយភាព និងស្បើយការងារ តារាចម្រៀងសាច់សក្បុសលោក អេឡិច ចន្ត្រា ត្រូវគេកត់សម្គាល់ឃើញថាកាន់តែឈរជើងរឹងមាំនៅក្នុងវិស័យសិល្បៈ។ បើទោះជាលោកនៅក្នុងពេលនេះមិនសូវឃើញមុខធ្វើជាពិធីករ និងឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែក្រឡេកទៅមើលការងាររបស់លោកវិញ គឺស្ទើរតែរកម៉ោងបាយមិនបាន ជាពិសេសចាប់តាំងពីលោកបើកក្រុមហ៊ុន Alex Entertainment ដែលទទួលរៀបចំតារាចម្រៀង និងក្រុមសិល្បៈតាមកម្មវិធីនានានោះ។ អ្នកស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នានឹងតារារូបនេះ បានលាន់មាត់ពីក្រោយខ្នងកាន់តែខ្លាំងសរសើរថាលោក អេឡិច ចន្ត្រា បានក្លាយជាតារាជោគជ័យ…

និសិ្សតម្នាក់ ក្នុងចំណោមយុវជន៤នាក់ កំពុងមើលការប្រគំតន្រី្តសុខៗ ស្រាប់តែមាន​ក្មេងស្ទាវមួយ​ក្រុម​ ​ដេញ​វាយ​មិនដឹង​មូលហេតុ

ភ្នំពេញៈ យុវជនមួយក្រុម ក្នុងនោះមាន​ម្នាក់​រង​របួសធ្ងន់​បែកក្បាល ខណៈ​៣​នាក់​ទៀត​រង​របួសស្រាល នៅពេលកំពុង​អង្គុយ​ជុំ​គ្នា​មើល​ការប្រគំតន្ត្រី ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ មក​ដេញ​វាយ ដោយ​មិនដឹង​មូលហេតុ។ ហេតុការណ៍ខាងលើ​នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​ម៉ោង​៩ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា​ឆ្នាំ២០១៩ នៅ​កន្លែង​ប្រគំតន្ត្រី​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រាជធានីភ្នំពេញ។ ជន​រង​គ្រោះមាន​ឈ្មោះ សេង ជូ​ឡា ភេទ​ប្រុស…

មាស សុខសោភា និងតារាល្បីៗ ធ្វើឲ្យកក្រើកព្រៃនប់ ខេត្តព្រះសីហនុ

កាលពីរាត្រីយប់ថ្ងៃទី៩ មករា នៅក្នុងទីតាំងពឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ដែលជាទីតាំងបើកសម្ពោធរបស់ក្រុមហ៑ុនបុរីវីអាយភី គេឃើញមានការប្រគំតន្ត្រី ចូលរួមសុទ្ធតែតារាល្បីៗតែម្ដង ដោយធ្វើអោយផ្អើលដល់ទីតាំងនោះមិនអន់ឡើយ។ មហាជនយ៉ាងច្រើនកុះករ ត្រូវគេឃើញមកចោមរោមតារាល្បីៗ ខណៈដែលក្នុងពិធីនោះ ក៍មានរៀបចំតុជប់លៀងទទួលភ្ញៀវដល់រាប់ពាន់នាក់ ដើម្បីអោយទស្សនាការប្រគំតន្ត្រីនោះ ដល់ពាក់កណ្ដាលអធ្រាត្រ។ វត្តមានតារាល្បីៗ នៅក្នុងថ្ងៃនោះរួមមាន លោក សុះ ម៉ាច…

បានស្គាល់ម្ចាស់បទ”ស្អាតជានិច្ច” ទើបដឹងថាមានស្នាដៃខ្លាំងម្លឹង!

មនុស្សភាគច្រើនសុទ្ធបានស្គាល់ច្បាស់នូវបទ “ស្អាតជានិច្ច” ដែលជាបទយ៉ាងពេញនិយម ដែលក្មេងៗនៅតាមគ្រឹះស្ថានសិក្សាចេះស្ទាត់មាត់ ប៉ុន្តែគេមិននឹកស្មានថា បទចម្រៀងមួយនេះ មានអ្នកនិពន្ធពិតប្រាកដមនោះទេ ដោយស្មានថាបទមួយនេះ ជាចម្រៀងប្រជាប្រិយខ្មែរ ដែលច្រៀងតៗគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ ម្ចាស់បទមួយនេះ បានចេញមុខទម្លាយពីស្នាដៃរបស់ខ្លួន ខណៈលោកក៍ត្រូវគេស្គាល់ថា ជាតន្ត្រីករក្នុងជំនាន់លោក សុិន សុីសាមុត។ លោកគ្រូ ងិន សុខគ្រវ៉ា…

ស្រីស្រស់ ប្រុសស្អាត លេងល្បិច ម្នាក់ម្យ៉ាងដាក់ស្រីស្អាតម្នាក់ទៀត មានអី….

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យម្នាក់លួច យកទូរសព្ទពីស្ត្រីម្នាក់ ហើយទៅឲ្យជនសង្ស័យផ្សេងម្នាក់ទៀត ដើម្បីរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវជនរងគ្រោះ និងពលរដ្ឋឃាត់ទាន់រួចប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងតាំងពិព័រណ៍ ប្រគំតន្ត្រី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១- ឈ្មោះ…

សាន ផានិត ប៉ះម៉េម៉ាយសប្បាយចិត្តម្ដង ក្នុងព្រឹត្តិការណ៍ធំនៅកូរ៉េតែម្ដង

ក្នុងវេទិកាសន្និសីទកាសែតទ្រង់ទ្រាយធំ កាលពីរសៀលថ្ងៃទី៨ ធ្នូ តារាចម្រៀង លោកសាន ផានិត និងម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ត្រូវគេអះអាងថា បានប៉ះគ្នាលើកដំបូងនៅក្នុងវេទិការាត្រីសមោសរខ្នាតធំ នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង ខណៈដែលកម្មវិធីនេះ គឺវេទិកាជួបជុំរបស់បងប្អូនពលករខ្មែរប្រចាំឆ្នាំ និងមានទាំងវេទិកាបប្រគល់ពានជូនដល់តារាចម្រៀង និងម្ចាស់ជ័យលាភីបុរសឯកនារីឯកនាថ្ងៃនោះផង។ នេះជាវេទិកាដែលរៀបចំដោយស្ថានទូតកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ក្រោមការសហការពីលោក…

តារាសម្ដែងជើងចាស់ ម៉ៅ សុចាន់ធី បង្ហាញខ្លួននៅកម្ពុជាថ្មី

កាលពីរសៀលថ្ងៃទី៥ តុលា មុននេះ អ្នកនាងម៉ៅ សុចាន់ធី ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងជើងចាស់ ដែលបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកនោះ បានត្រលប់មកស្រុកកំណើតវិញហើយ ដោយអ្នកស្រីបញ្ជាក់ថាគម្រោងមកមួយខែលើកនេះ គឺដើម្បីធ្វើបុណ្យក្នុងពេលភ្ជុំបិណ្ឌជួបជុំគ្រួសារ ដើម្បីទទួលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយចំនួន និងដើម្បីមកសិក្សាពីបុរសម្នាក់ដែលអ្នកនាងបញ្ជាក់ថាអាចជាគូស្នេហ៍ចុងក្រោយ ដែលអ្នកនាងនឹងប្រថុយនោះផង។ អ្នកនាង ម៉ៅ សុចាន់ធី និយាយថា គោលបំណងដែលអ្នកនាងចុះមកលេងកម្ពុជាលើកនេះ គឺដោយសារតែអ្នកនាងមកចង់ធ្វើបុណ្យនៅវត្តឧទ្ទិសកុសលអោយបងប្អូន និងឪពុកម្ដាយរបស់អ្នកនាងដែលបានទទួលមរណភាពទាំងអស់…

​វត្តមានលោកព្រាប សុវត្ថិ ក្លាយជាការប្រគំតន្ត្រីនាំមុខគេ នៅកូរ៉េ

ក្នុងចំណោមការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ មានការបញ្ជាក់ថាការប្រគំតន្ត្រីដែលទើបបញ្ចប់ក្រោមវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ឆាយ វិរៈយុទ្ធ និងអ្នកនាង ពេជ្រ សោភា មុននេះ គឺជាការប្រគំតន្ត្រីដែលទាក់ទាញអ្នកគាំទ្របានច្រើនជាងគេ។ នេះបើយោងតាមការអះអាងថា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានថ្លែងការកោតសរសើរចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសកូរ៉េបានថ្លែងបញ្ជាក់ថា ក្នុងចំណោមវត្តមានតារាល្បីៗដែលធ្លាប់មកសម្ដែងការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ…

ចោមរោម ព្រាប សុវត្ថិ ដល់ថ្នាក់សម្ភាសន៍មិនចង់កើត នៅព្រលានយន្តហោះយប់មិញ

ក្នុងដំណើរចេញទៅសម្ដែងលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២២ កញ្ញា តារាចម្រៀងល្បីល្បាញលោកព្រាប សុវត្ថិ ត្រូវគេឃើញចោមរោមដោយអ្នកគាំទ្រ ដល់ថ្នាក់អ្នកកាសែតធ្វើបទសម្ភាសន៍មិនចង់កើតតែម្ដង ខណៈដែលលុះត្រាតែមានការប្រគេចលោកចេញ ពីហ្វូងអ្នកគាំទ្រទើបគេឃើញអ្នកគាំទ្រទាំងនោះបំបែកជួរ។ នេះជាដំណើរចេញសម្ដែង ដោយក្រៅពីច្រៀងរាំ លោកក៏មានគម្រោង ធ្វើបទបង្ហាញពីស្ថានភាពអចលនទ្រព្យដីធ្លីនៅកម្ពុជា ជាមួយនឹងលោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ជំនួញដីធ្លី ជាដៃគូ ដើម្បីឲ្យក្រុមពលករខ្មែរនៅក្នុងប្រទេសនោះ ធ្វើការវិនិយោគទុកជាការសន្សំទុន…

​ព្រាប សុវត្ថិ ដាក់ថ្ងៃចេញសម្ដែងលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង

នៅទីបំផុតគម្រោងចេញសម្ដែងជាផ្លូវការរបស់តារាចម្រៀងល្បីល្បាញ លោក ព្រាប សុវត្ថិ ត្រូវបានប្រកាសហើយ ដោយលោកនឹងចេញសម្ដែងនៅក្នុងប្រទេសកូរ៉េ ជាលើកដំបូងនៅអំំឡុងចុងខែកញ្ញានេះ។ មានការប៉ាន់ស្មានថា ការសម្ដែងរបស់លោកនឹងទាក់ទាញអ្នកទស្សនានៅក្នុងប្រទេសកូរ៉េខាងត្បូងអោយកកក្ដាំងមិនអន់នោះទេ ដោយសារតែក្នុងប្រទេសកូរ៉េដែលលោកចេញសម្ដែង សុទ្ធតែខ្មែររស់នោះ។ លោក ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថា លោកព្រាប សុវត្ថិ នឹងត្រូវសម្ដែងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៤…