អ​តីត​​មេ​ដឹ​ក​នាំ​​គុ​យ​បា​​Fidel​ ​Castro​​អ​ប​អ​រ​​សា​ទ​​​រ​ចំ​ពោះ​​Hugo​ ​Chavez​វិល​ត្រលប់​ពី​ជំងឺ​

លោក​អតីត​មេដឹកនាំ​គុយបា​Fidel Castro​បាន​ចេញ​លិខិត​មួយ​ដើម្បី​ចូលរួម​អបអរសាទរ​ចំពោះ​ការវិល​ត្រលប់​របស់លោក​ប្រធានាធិបតី​របស់វេ​ណេ​ស៊ុយអេ​ឡា​Hugo Chavez ក្នុង​រយះពេល​ពីរ​ខែ​ដែល​លោក​បាន​សម្រាក​ព្យាបាល​រោគ​មហារីក​នៅ​គុយបា​រួចមក​។​ ​មាន​អាយុ​58​ឆ្នាំ​ហើយ​លើ​Hugo Chavez បាន​ធ្វើឲ្យ​ប្រជាជន​របស់​ខ្លួន​និង​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​មក​ដល់​ទីក្រុង​Caracas​របស់វែ​ណេ​ស៊ុយអេ​ឡាវិ​ញ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​។​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាហាន​ភ្លាម​ដើម្បី​បន្ត​ធ្វើ​ការត្រួតពិនិត្យ​និង​ថែរក្សា​នូវ​ជំងឺ​របស់​លោក​។​ ​លោក​Hugo Chavez ត្រូវបាន​បោះឆ្នោតឲ្យ​ឡើងកាន់តំណែង​សាជា​ថ្មី​តាំងពី​ខែ​តុលា​ឆ្នាំ​2012​ប៉ុន្តែ​ពិធី​ឡើងកាន់​តំណែង​ត្រូវបាន​ផ្អាក​ដោយសារ​បញ្ហា​សុខភាព ហើយ​លុះត្រា​ណា​តែ​លោក​បាន​ធូរស្រាល​ទើប​ពេល​វេលា​ត្រូវបាន​កំនត់​សាជាថ្មី​ក្នុងពេល​ដែល​ឥឡូវនេះ​លោក​ស្ថិតនៅ​ក្នុង​លក្ខណ​ត្រូវការ​ជំនួយ​ក្នុង​ការដកដង្ហើម​ពី​ម៉ាស៊ីន​នៅ​ឡើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ការនិយាយ​របស់លោក​Hugo Chavez​នៅ​មាន​ការលំបាក​ខ្លាំង​នៅឡើយ​៕

អា​មេ​រិ​ក​​ដ​ក​​ទ័​ព​ ៣៤.០០០​ ​នា​ក់​​​ពី​​អា​ហ្គា​នី​ស្ថា​ន​​ដើ​ម​​ឆ្នាំ ​២០១៤​​

ដំណា​ក់​ការសម្រច​ចិត្ត​បាន​ធ្វើឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​​ប្រតិ​បត្តិការ​ប្រយុទ្ធ​ដើ​ម្បីស​ន្តិ​ភា​ពពិភពលោក​អស់​រយះពេល​11​ឆ្នាំ​របស់​អាមេរិក​នៅ​ពេល​ដែល​សេចក្តីប្រកាស​ពី​ការដក​កំលាំងយោធា​ប្រមាណ​3,4000​នាក់​ពី​អាហ្គានីស្ថាន​នា​ដើមឆ្នាំ​2014​នេះ​។​ ​ការប្រកាស​ធ្វើឡើង​កាល​ពី​ម្សិលមិញ​ម៉ោង​ប្រមាណ​ជា​9​សាក​ល​ត្រូវ​នឹង​ម៉ោង​4​ភ្លឺ​ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា​ដោយ​លោក​អូ​បា​ម៉ា​បន្ទាប់​លោក​បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អាហ្គានីស្ថាន​Hamid Karzai​កាលពី​ខែ​មុន​នា​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ផែនការ​បន្ថែម​ល្បឿន​ឲ្យ​កងទា​ហាន​អាហ្គានីស្ថាន​អាចមាន​លទ្ធភាព​គ្រប់គ្រង​នូវ​ការប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​នេះ​ដោយ​ផ្ទាល់​។​ ​អាមេរិក​បាន​និយាយ​ថា​កងកំលាំង​3,4000​នាក់​នេះ​ជា​ចំនួន​ពាក់កណ្តាល​នៃ​កងទ័ព​អាមេរិក​ទាំងអស់​ដែល​ឈរជើង​នៅ​អាហ្គានីស្ថាន​ហើយ​អាមេរិក​សន្យា​នឹង​បន្ត​ដក​កងទ័ព​បន្ថែម​ឲ្យ​អស់​ក្នុង​​ដំណា​ច់ឆ្នាំ​2014​ដែល​ពេលនោះ​ហើយ​អាហ្គានីស្ថាន​នឹង​ទទួលខុសត្រូវ​ទាំ​ស្រុង​លើ​ប្រតិបត្តិការ​នេះ​៕​ ប្រែ​សម្រួល​អត្ថបទដោយ៖Mr.News

អ​តី​ត​​មេ​ដឹ​ក​នាំ​​គុ​យ​បា​​លោ​ក​ ​Fidel​ ​Castro​ប្រ​កា​ស​​​ថា​ប្រ​ធា​នា​ធិ​ប​តី​វេ​​នេ​​​ហ្ស៊ុ​​​យ​​អេ​​ឡា​​ធូ​រ​​​ស្រា​ល​​ពី​​​ជំ​ងឺ​​

អតីត​មេដឹកនាំ​គុយបា​លោក Fidel Castro ដែល​មាន​អាយុ​86​ឆ្នាំ​បាន​ធ្វើ​សេចក្តីប្រកាស​មួយ​ថា​លោក​ប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​Hugo Chavez ដែល​កំពុង​មាន​ជំងឺ​នោះ​មាន​ភាព​ធូរស្រាល​បន្តិច​ហើយ​បន្ទាប់​ពី​ការវះកាត់​លើក​ទី​បួន​តាំងតែ​ពី​ខែ​ធ្នូ​2011​មក​ម្លេះ​។​ ​លោក​ត្រូវបាន​ចាត់ទុក​ថា​ជា​បុគ្គល​សំខាន់​ក្នុង​តំបន់​អាមេរិក​ឡាទីន​និង​កា​រ៉ា​បី​ន​ប៉ុន្តែ​ការ​បន្ត​មិន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​សារ​ធា​រណះ​នេះ​ត្រូវ​ក្រុម​អ្នកប្រឆាំង​បង្កើត​ពាក្យ​ច​ចាម​អារាម​ថា​លោក​កំពុង​ស្ថិតក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​ណាមួយ​។​ ​ក្នុងនោះ​លោក​អនុ​ប្រធានាធិបតី Nicolas Maduro ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដែរ​ថា​ការព្យាបាល​ជំងឺមហារីក​របស់​លោក​ប្រធានាធិបតី​គឺ​ជា​រឿង​សំខាន់​បំផុត​ហើយ​លោក​មានគំនិត​សុទិដ្ធិនិយម​ទៅ​លើ​ការព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅក្នុង​ប្រទេស​គុយបា​ដែល​ជា​កន្លែង​លោក Chavez សម្រាក​​ព្យាបាល​ជំងឺ​៕​ អតីត​មេដឹកនាំ​គុយបា​លោក Fidel Castroប្រកាស​ថាប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​ធូរ​​ស្រាល​ពី​ជំងឺ​ អតីត​មេដឹកនាំ​គុយបា​លោក Fidel Castroប្រកាស​ថាប្រធានាធិបតីវេនេ​ហ្ស៊ុ​យ​អេ​ឡា​ធូរ​​ស្រាល​ពី​ជំងឺ​ ប្រែ​សម្រួលអត្ថបទ​ដោយ​៖Mr.News

Psy​ ​នឹ​ង​​ប​ង្ហា​ញ​​ខ្លូ​ន​​នៅ​​ម៉ា​ឡេ​ស៊ី​​នៅ​​ថ្ងៃ​ទី​ ​​​​១​១​ ​​ខា​ង​មុ​ខ​​ក្រោម​អធិបតី​ភាព​ប្រធានាធិប​តី​​ម៉ា​​ឡេ​ស៊ី​

​ Psy​ ​នឹ​ង​​ប​ង្ហា​ញ​​ខ្លូ​ន​​នៅ​​ម៉ា​ឡេ​ស៊ី​​នៅ​​ថ្ងៃ​ទី​ ​​​​១​១​ ​ខា​ង​មុ​ខ​​ ប្រភព​ព័ត៌មាន​កូរ៉េ​នានា​បាន​ចុះ​បង្ហាញ​នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឲ្យដឹងថា តារាចម្រៀង Psy ដែល​ជា​តរា​ចម្រៀង​​លំដាប់​អន្តរជាតិ និង​ធ្វើ​ការសម្តែង នៅ​ម៉ាឡេស៊ី ដែល​ជា​កម្មវិធី​មួយ​ដើម្បី​អបអរ​នៅក្នុង​កម្មវិធី​ចូលឆ្នាំ​ចិន​ផង​ដែរ​។​ ​ដែល​ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តិ​នៅ​ថ្ងៃទី ១១ ខែ…

ទឹ​ក​ប្រា​ក់​​ជំ​នួ​យ​​ $455,50​​​លា​ន​​ដុ​ល្លា​រ​​​ប​ញ្ចូ​ន​ទៅ​​កា​ន់​​ប្រ​ទេ​ស ​​ម៉ា​លី​​

​ទឹកប្រាក់​ជំនួយ​ចំនួន​ $455,50​លាន​ដុល្លារ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ម៉ាលី​ក្នុង​គោលបំណង​ឲ្យ​ប្រទេស​មួយ​នេះ​បង្កើត​ការខិតខំ​ប្រឹងប្រែង​ទៅលើ​សមត្ថភាព​សន្តិសុខ​ជាតិ​និង​ការស្តារ​សន្តិភាព​ជាតិ​ឡើងវិញ​។​ ទឹ​ក​ប្រា​ក់​​ជំ​នួ​យ​​$455.50​​​លា​ន​​ដុ​ល្លា​រ​​​ប​ញ្ចូ​ន​ទៅ​​កា​ន់​​ប្រ​ទេ​ស​​ម៉ា​លី​​ ​នៅក្នុង​ឱកាស​ធ្វើ​សន្និសីតកាសែត​ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ម្សិលមិញ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សហគមន៍​ប្រជាជាតិ​អាហ្វ្រិក​The African Union​ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អេត្យូ​ពី ទីក្រុង Addis Ababa លោក​ប្រធានាធិបតី​នៃ​ប្រទេស ​Ivory Cost​និង​​ជា​ប្រធាន​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ហៅ​កាត់​( ECOWAS )​​បាន​មានប្រសាសន៍​ថា ​មេដឹកនាំ​ទាំងឡាយ​នៅក្នុង​ទ្វីប​អាហ្វ្រិក​ និង​ថវិកា​ជំនួយ​ផ្សេង​ទៀត​ត្រូវបាន​សន្យា​ផ្តល់ឲ្យ ​ដូច​ចំនួន​ដែល​បាន​ប្រកាស​ចេញ​៕ ប្រែសម្រួល​អត្ថបទដោយ៖ Mr.News

Psy​​ប​ង្ហោះ​​រូ​ប​​ជា​មួ​យ​នឹ​ង​​អ​តី​ត​​ប្រ​ធា​នា​ធិ​ប​តី​ ​Bil​l​ ​Clinton​

​ Psy​​ប​ង្ហោះ​​រូ​ប​​ជា​មួ​យ​នឹ​ង​​អ​តី​ត​​ប្រ​ធា​នា​ធិ​ប​តី​ ​Bil​l​ ​Clinton​ នៅ​ថ្ងៃ​ទី ១៥ ខែ មករា ឆ្នាំ ២០១៣ នេះ តារាចម្រៀង Psy បាន​បង្ហោះ​រូប​លើ​ធ្វី​ត​ទ័​រ របស់ខ្លួន ដែល​រូបថត​នោះ​គឺ​ថត​ជាមួយនឹង អតីត​ប្រធានាធិបតី Clinton​។​ ​អ្នក​ទាំង​ពីរ លោក…

អូបាម៉ា ​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់​គ្រង់​អាវុធ​ថ្មី​នៅ​ក្នុង​អណ្ណត្តិ​ថ្មី​របស់​លោក

លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ NBC ថា លោក​នឹង​ជំរុញ​ឲ្យមាន​ច្បាប់​ថ្មី​ស្ដីពី​ការ គ្រប់​គ្រង់ អាវុធ​(​កាំភ្លើង​) នៅ​អណ្ណត្តិ​ទី​២​របស់លោក​។​ ​ការលើកឡើង​បែប​នេះ ដោយសារ​តែ​កាលពី​ពាក់កណ្ដាល​ខែ​ធ្នូ កន្លងទៅ មាន​ការបាញ់ប្រហារ​នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ញ៉ូ​ថោន ដែល​បណ្ដាល​ឲ្យ​ក្មេង​តូចៗ​ប្រមាណ​ជា ២០​នាក់​បាន​ស្លាប់ និង​ក្មេង​វ័យ​ជំទង់ ៦​នាក់​បាន​ស្លាប់​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា…

ម​នុ​ស្ស​​​រា​ប់​​សិ​ប​​នា​ក់​​បា​ន​​ស្លា​ប់​​នៅ​ក្នុ​ង​​កា​រ​វា​យ​ប្រ​ហា​រ​​ផ្លូ​វ​អា​កា​ស​ ​ម​ក​លើ​​​​ហា​ង​​នំ​ប៉័​ង​ ​នៅ​​ស៊ី​​​រី​​

មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស នៅក្នុង ការវាយប្រហារ​ពី ដែនអាកាស​របស់​កង​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី នៅ​ហាង​នំប៉័ង​មួយកន្លែង កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ខេត្ត Halfaya ស្ដិតក្នុង​ភាគកណ្ដាល​នៃ​ប្រទេស​ស៊ីរី ជា​ទីប្រជុំជន​មួយ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ ក្រុម​ឧទ្ទាម​នៅ​ពេល​ថ្មីៗ​នេះ​។ យោង​តាម​សកម្មជន​បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា យ៉ាង​តិច​មាន​មនុស្ស​ជាង ៩០​នាក់​បាន​ស្លាប់​។​ ​សកម្មជន បាន​និយាយថា…

អេ​ហ្ស៊ី​ប ផ្ដល់​អំណាច​ឲ្យ​យោធា ក្នុងការ​ចាប់ខ្លួន​ជន​ស៊ីវិល ដែល​បង្ក​ភាពអសន្តិសុខ មុន​ពេល​រដ្ឋធម្មនុញ្ញ​ច្បាប់​ថ្មី​ត្រូវបាន​ទទួលស្គាល់​

​យោធា​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវបាន​មេដឹកនាំ​នៃ​ប្រទេស ប្រគល់​អំណាច​ឲ្យ ក្នុង​ការចាប់ខ្លួន លើ​ជន​ស៊ីវិល ដែល​បង្ក​នូវ​ភាពអសន្តិសុខ​នៅក្នុង​ប្រទេស​។​ ​នៅ​ព្រឹក​ថ្ងៃទី ១១​ខែវិច្ឆិកា ឆ្នាំ ២០១២ នេះ គេហទំព័រ CNN បាន​ចុះផ្សាយ​ថា លោក មហា​ម៉េត ម៉ូ​ស៊ី ប្រធានាធិបតី​អេ​ហ្ស៊ី​ប បាន​ចេញ​ប្រកាស​ថា រដ្ឋាភិបានល​បាន​ប្រគល់​អំណាច​ឲ្យទៅ​កងទ័ព និង​នគរបាល…

បាតុករ​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​មុខ​វិមាន​ប្រធានា​ធិបតី​អេហ្ស៊ីប

កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញនេះ មានហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី អាល់ អេហ្សាដេយស៍ អេហ្ស៊ីប ដើម្បីប្រឆាំងទៅ នឹងការចេញសេចក្តី ប្រកាសដាក់ឲ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលធ្វើ ឡើងដោយលោក ប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី រួមទាំងសេចក្តីព្រាង…