លោក​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ស្ស៊ុ​អេ​ឡា​Nicolas Maduro​បាន​ប្រកាស​និង​បញ្ជា​ឲ្យមាន​ពិធីកាន់​មរណៈទុក្ខចំ​នួន​7​ថ្ងៃ​ទូទាំងប្រទេស

លោក​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ស្ស៊ុ​អេ​ឡា​Nicolas Maduro​បាន​ប្រកាស​និង​បញ្ជា​ឲ្យមាន​ពិធីកាន់​មរណៈទុក្ខចំ​នួន​7​ថ្ងៃ​ទូទាំងប្រទេស​សម្រាប់​អតីត​លោក​ប្រធានាធិបតី​Hugo Chavez​។​ ​វិក្រិ​ត​ការ​ដែល​ចុះហត្ថលេខា​ដោយ​លោក​Maduro​ពី​ថ្ងៃ​អង្គារ​ត្រូវបាន​ផ្សព្វផ្សាយ​និង​បញ្ជា​ឲ្យមាន​ពិធី​កាន់ទុក្ខ​របស់​ប្រទេសជាតិ​ទាំង​មួល​ក្នុង​ការចូលរួម​សោកស្តាយ​ការឈឺចាប់​នៃ​ការបាត់បង់​វី​រះ​បុរស​និង​បិតា​ជាតិ​ខ្លួន​។​ការចុះហត្ថលេខា​របស់​លោក​Marduro​គឺ​ហាក់​បញ្ជាក់​ពី​អនាគត​នៃ​ការជ្រើសតាំង​ប្រធានាធិបតី​ថ្មី​របស់វេ​ណេ​ស្ស៊ុយ​អេ​ឡា​ទៅ​ហើយ​ពីព្រោះ​ថា​មាន​តែ​តំណែង​ជា​ប្រធានាធិបតី​ទេ​ដែល​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​នេះ​។​សូមបញ្ជាក​ថា​លោក​Marduro​ដែល​មាន​អាយុ​51​ឆ្នាំ​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហើយ​បន្ទាប់មក​ក៏​ផ្លាស់ប្តូរ​តំណែង​ជា​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ​2012​ខែតុលា​ជំនួស​នឹង​ការផ្លាស់ប្តូរ​លោក​Elias Jaua​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ទៅ​វិញ​។​ ​មុនពេល​ចាប់ផ្តើម​ធ្វើការ​ព្យាបាល​នៅ​គុយបា​លោក​Hugo Chavez​បាន​ប្រកាស​ប្រាប់​សហកា​រី​របស់​លោក​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​Marduro​ប្រសិន​បើ​លោក​Chavez​មិន​អាច​ឆ្លងកាត់​ដំណាក់កាល​នោះ​បាន​។​ ​ទង់ជាតិ​នានា​ត្រូវ​ប្រកាស​ឲ្យ​បង្ហូ​តត្រឹម​ពាក់កណ្តាល​នៅ​តាម​គ្រប់​ស្ថាប័ន​ទាំងអស់​នៅក្នុង​ប្រទេស​រហូត​ដល់​ថ្ងៃទី​11​មិនា​។​ការលក់ដូរ​ជាតិ​សុរា​កន្លែង​កំសាន្ត​នានា​និង​ក្រៅតែពី​អជ្ញាធរ​ដែល​មាន​សមត្ថកិច្ច ប្រជាពលរដ្ឋ​ដទៃ​ទៀត​មិន​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​អាវុធ​ឡើយ​។​ ​តាមរយះ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​គឺ​ក្រោយ​ពេល​អវត្តមាន​ប្រធានាធិបតី​ក្នុង​ប្រការ​ណាមួយ លោក​អនុ​ប្រធានាធិបតី​នឹង​ទទួល​តំណែង​នេះ​ហើយ​ត្រូវ​បើក​ឲ្យមាន​ការបោះឆ្នោត​ក្នុងកំឡុងពេល​30​ថ្ងៃ​បន្ទាប់​៕​

ក្រុម​ប្រដាប់អាវុធ​បានធ្វើការ​ឆ្មក់​និង​ចាប់ជំរិត​ក្រុម​កងកំលាំង​ស៊ើបអង្កេត​ការណ៍របស់​អង្គការសហប្រជាជាតិ​

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុម​ប្រដាប់អាវុធ​បានធ្វើការ​ឆ្មក់​និង​ចាប់ជំរិត​ក្រុម​កងកំលាំង​ស៊ើបអង្កេត​ការណ៍​ផ្នែក​ការដក​ទ័ព​របស់​អង្គការសហប្រជាជាតិ​UN disengagement Observer Force( UNDOF ) ក្នុង​តំបន់​Golan Heights​ក្បែរ​ភាគខាងត្បូង​នៃ​ខេត្ត​Daraa​។​ ការ​ចាប់ជំរិត​នេះ​ក្នុង​ឡេស​ជា​ថ្នូរ​ទាមទារ​ឲ្យ​កង​យោធា​ស៊ី​រី​ត្រូវ​ធ្វើការ​ដកទ័ព​ចេញពី​តំបន់​នេះ​។​ ​ក្រុម​ប្រឆាំង​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​Shuhada al-Yarmouk Battalion​បាន​និយាយ​​ប្រាប់​ទៅកង​កំលាំង​របស់លោ​ប្រធានាធិបតី​Assad​ថា​ត្រូវតែ​ដក​កំលាំង​ទ័ព​របស់​ខ្លួន​ក្នុង​រយះពេល​24​ម៉ោង​ឲ្យអស់​ពី​ភូមិ​មួយដែល​នៅ​ក្បែរ​តំបន់​Golen​បើ​មិន​ដូច្នោះ​ទេ​ចំណាត់​ខ្មាំង​នឹង​ត្រូវ​ចាត់ទុកជា​ឈ្លើយសឹក​។​ ​ក្រុម​ភ្នាក់ងារ​សា​រពត៍​មាន​របស់​ស៊ិន​ហួរ​បាន​ទៅ​ដល់​មូលដ្ឋាន​នៃ​អង្គការ​សហប្រជាជាតិ​មាន​ទីតាំង​នៅ​ក្រុង​ដា​ម៉ាស ប៉ុន្តែ​មិន​បាន​ទទួល​នូវ​ការផ្តល់​សំភាស​ណាមួយ​ពី​អ្នកនាំពាក្យ​របស់​UN ឡើយ តែ​គ្រាន់តែ​កត់សំគាល់ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​មាន​ការ​ជំរិត​កើតឡើង​តាំងតែ​ពី​សង្គ្រាម​ក្នុង​ស៊ី​រី​អស់​រយះពេល​ជិត​2​ឆ្នាំ​មកនេះ​។​ចំនួន​នៃ​ចំណាត់​ខ្មាំង​មាន​ប្រមាណ​ប្រហែលជា​20​នាក់​នៅ​ក្នុង​ការ​ចាប់ជំរិត​លើក​នេះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​UNDOF​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើ​ប្រតិ​ប​ត្ត​ការនិង​ឃ្លាំ​មើល​ដំណើរនៃ​ការបាញ់ប្រហារ​គ្នា​រវាង​ប្រទេស​ស៊ី​រី​និង​អ៊ី​ស្រា​អ៊ែល​៕​

ត​ម្លៃ​​​ប្រេ​ង​សាំ​ង​​នឹ​ង​​​ឡើ​ង​​ថ្លៃ​​ប​ន្ទា​ប់​ពី​​​កា​រ​​ស្លា​ប់​​រ​ប​ស់​​ប្រ​ធា​នា​ធិ​ប​​​តី​ប្រ​ទេ​ស​វេណេ​​ហ្ស៊ូ​អេ​ឡា​​

តម្លៃ​ប្រេង​នឹង​ឡើងថ្លៃ​នៅក្នុង​តំបន់​អាស៊ាន​នៅ​ពីក្រោយ​ការស្លាប់​របស់​លោក​Hugo Chavez​ប្រធានាធិបតី​នៃ​ប្រទេស​Venezuela​និង​ជា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​ឆៅ​នៃ​តំបន់​អាមេរិក​ឡាទីន​ផង​នោះ ដោយ​ផ្អែក​លើ​ការលើកឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន​។​ ​លោក​Jason Hughes​ប្រធាន​នៃ​ផ្នែក​គ្រប់គ្រង​ប្រាក់​ទួទាត់​អតិថិជន​នៃ​ក្រុមហ៊ុន​IG​ប្រចាំ​ប្រទេស​សិង្ហ​បុរី​បាន​មាន​ប្រសា​ស​ន៍​ឲ្យដឹងថា​ភាព​មិន​ច្បាស់លាស់​នៅ​តំបន់​ឡាទីន​កាន់តែ​កើនឡើង​ហើយ​ពូក​យើង​មិន​អាច​ទាន់​ធ្វើ​អ្វី​បាន​ក្រោយ​តែ​ពី​ការ​អង្គុយ​ចាំ​មើល​សញ្ញាណ​ផ្សេងៗ​ក្រោយ​មរណៈ​ភាព​របស់​មេដឹកនាំ​រូប​នេះ​។​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​Venezuela​ជា​ប្រទេស​សមាជិក​សំខាន់​មួយ​ក្នុង​អង្គ​ការនាំចេញ​ប្រេង​ពិភពលោក​the Organization of the Petroleum Exportiong Countries ( OPEC )​ម្លោះ​ហើយ​ការស្លាប់​របស់​លោក​អាច​នឹង​មាន​ឥទ្ធិពល​ដល់​ប្រទេស​ទាំង​មួល​និង​ថែម​ទាំង​មាន​ឥទ្ធិពល​ដល់​ការនាំចេញ​និង​តម្លៃ​​របស់​ប្រេង​ឆៅ​របស់​ពិភពលោក​ដែរ​។​ ​លោក​Chavez​បាន​ទទួលមរណៈ​ភាព​កាលពី​ថ្ងៃ​ម្សិលមិញ​បន្ទាប់​ពី​ការ​ត្រឡប់​ពី​ការ​ព្យាបាល​នៅ​គុយបា​អស់​មួយ​រយះ​ក្នុង​ខ​ណះ​ដែល​លោក​មាន​អាយុ​58​ឆ្នាំ​ដោយ​សារ​ជំងីមហារីក​។​ម​រណះ​ភាព​របស់​លោក​នឹង​អាច​ធ្វើឲ្យ​ប្រទេស​អ្នក​មាន​ខាង​ប្រេង​ឆៅ​មួយ​នេះ​នឹង​ធ្លាក់​ទៅក្នុង​អនាគត​មិន​ប្រក្រតី​ណាមួយ​៕​

ប្រ​ធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព

លោក​ប្រធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព​ហើយ​កាល​ពី​ម្សិលមិញ​នៅ​មន្ទីរពេទ្យ​Caracas​ក្នុងការ​ប្រកាស​ពី​លោក​អនុ​ប្រធានាធិបតី Nicols Maduro តាម​ទូ​រទស្ស​ន៍​ជាតិ​និង​ វិទ្យុ​ជាតិ​​។​ ​ការស្លាប់​របស់​លោក​គឺ​ក្រោយ​បន្ទាប់​ពី​ការ​ត្រឡប់​ពី​គុយបា​វិញ​កាលពី​ថ្ងៃ​18​កុម្ភះ​ថ្មីៗ​នេះ​។​ការព្យាបាល​និង​វះកាត់​នៅ​គុយបា​គឺ​មាន​រយះពេល​70​ថ្ងៃ​ហើយ​បន្ទាប់​មក​គាត់​ក៏​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ប្រទេស​របស់​លោក​វិញ​។​ ​លោក​បាន​ទទួល​ការកាន់កាប់​អំណាច​អស់​រយះពេល​14​ឆ្នាំ​។​គាត់​ត្រូវបាន​ប្រជាជន​បោះឆ្នោត​ឲ្យ​លោក​ជាប់​ឆ្នោត​សម្រាប់​​មួយ​អាណត្តិ​ទៀត​កាលពី​ខែ​តុលា​ឆ្នាំមុន ហើយក៏​បាន​អាកខាន​មិន​បាន​ធ្វើការ​សច្ចាប្រណិធាន​សម្រាប់​​តំណែង​របស់​លោក​កាលពី​ខែ​មករា​នេះ​ដែរ គឺ​តែ​ដោយ​លក្ខណ​សុខភាព​បាន​រុញច្រាន​លោក​ហូត​ពី​ឆាក​នយោបាយ​មក​ទល់​នឹង​​ការស្លាប់​៕​

មនុស្ស​​ ៤​០​​​​​នា​​ក់​​ ​បា​ន​​ស្លា​ប់​ និ​ង​ ​១៣​៥​ ​នា​ក់​​​រ​ង​រ​បួ​ស​ក្នុង​ហេតុ​ការណ៍​បំ​ផ្ទុះ​​គ្រា​ប់​បែ​ក​​​នៅ​​​ប៉ា​គី​​​​ស្ថា​ន​​

ស៊ីនហូរ៖យ៉ាងហោច​ណាស់​មនុស្ស​40​នាក់​បាន​សម្លាប់​​ហើយ​135​នាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​តំបន់​មួយ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ក្នុង​ខេត្ត​Karachi​កាលពី​យប់​ថ្ងៃ​សៅរ៍​។​ ​លោក​Aftab Khatri​រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសា​សន៍​​ថា​ចំនួន​អ្នកស្លាប់​នឹង​អាច​កើនឡើង​ពីព្រោះ​ថា​មួយចំនួនធំ​នៃ​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​សុទ្ធតែជា​ស្ត្រី​និង​កុមារ​។​​ប៉ូលីស​ជាន់ខ្ពស់​នៃ​ទីក្រុង​Karachi​បានបង្ហាញ​ថា​ការ​បំផ្ទុះ​គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការប្រើប្រាស់​ឧបករណ៍​បញ្ជា​ដែល​បានដាក់​ទុកចោល​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ទុក​នៅ​ក្បែរ​តំបន់​ដែល​មនុស្ស​យ៉ាង​ច្រើន​។​ ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​ត្រូវបាន​ជឿជាក់ថា​មាន​ទំងន់​ទៅដល់​150​គីឡូក្រាម​ដែល​មាន​បន្ថែម​នូវ​សារធាតុ​គិមី​ម្យ៉ាង​ក្នុង​ការធ្វើឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្ទុះ​។​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញ​មក​ទទួលខុសត្រូវ​លើ​ការផ្ទុះ​នេះ​នៅឡើយ​។​ ​ទាំង​លោក​ប្រធានាធិបតី​Asif Ali Zardari និង​លោក​នាយករដ្ឋមន្ត្រី​Raja Parvez Ashraf​បាន​អញ្ជើញ​ទៅដល់​មន្ទីរពេទ្យ​ដើម្បី​បញ្ចាក់​ពី​ការចូលរួម​សម្តែង​ការសោកស្តាយ​ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូតទង់​ពាក់កណ្តាល​ជាការ​កាន់​ទុក​ដល់​ជនរងគ្រោះ​ទាំងអស់​៕​

អត្រា​អ្នកគ្មាន​ការងារ​ធ្វើ​នៅ​បារាំង​កើន​ឡើង

ក្រសួង​ការងារ​បារាំង បាន​ឲ្យ​ដឹងថា អត្រា​នៃ​អ្នកគ្មានការងារ នៅក្នុង​ប្រទេស​បាន​កើនឡើង ១,៤​ភាគរយ គិត​ត្រឹម​ខែមករា ឆ្នាំ ២០១៣ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី ២៧​ខែកុម្ភៈ​។​ ​តួលេខ​មួយចំនួន​បង្ហាញ​ដោយ​ក្រសួង​ការងារ​បាន​បញ្ជាក់ថា នៅក្នុង​ខែមករា មាន​ពលរដ្ឋ បារាំង​ចំនួន ៤៣,៩០០​នាក់ ដែល​គ្មាន​ការងារ​ធ្វើ សរុប​អ្នក​ដែល​គ្មាន ការងារ​មាន​រហូតដល់…

ពីរ​សប្តាហ៍​ទៀត​អាមេរិក​ដកទ័ព​ពី​អាហ្គានីស្ថាន​

ស៊ិន​ហួរ៖​ ពីរ​សប្តាហ៍​ទៀត​ កងទ័ព​ពិសេស​របស់​អាមេរិក​នឹង​លែង​មាន​វត្តមាន​នៅ​លើខេត្ត​ភាគ​ខាងកើត​នៃ​អាហ្គានីស្ថាន​ទៀតហើយ​។​ ​លោក​ប្រធានាធិបតី​អាហ្គានីស្ថាន ​Hamin Karzai​ បាន​បញ្ជា​ឲ្យ​កងទ័ព​ពិសេស​របស់​អាមេរិក​ដ​កទ័ព​ពី​ខេត្ត ​Wardak​ ក្នុង​អំឡុង​ពេល​ពី​រ​សប្តាហ៍​ទៀត​។​ លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​កាលពី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ដោយ​សម្រេច​ឲ្យ​ក្រសួង​ការពារ​ជាតិ​ជា​អ្នក​ជួយ​ដំណើរ​ការ​ដកទ័ព​ពី​តំបន់​នេះ​។​ ​ការសម្រេច​ចិត្ត​ដកទ័ព​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការប្រតិបត្តិ​ការប្រឆាំង​ពូក​កុបកម្ម​ដែល​កើត​បាន​ឡើង​ថ្មី​នេះ​នៅក្នុង​តំបន់​ Wardak​។​ ​មួល​ហេតុ​ចម្បងដែល​ធ្វើឲ្យ​មាន​កុបកម្ម​នានា​កើត​ឡើង​ផង​នោះ​គឺ​បណ្តាលមកពី​ការសង្ស័យថា​ការងារ​របស់​កងទ័ព​របស់​អាមេរិក​ដែល​កំពុង​មាន​ការចូល​រួម​មួយ​ភាគពី​ខាង​អាហ្គានីស្ថាន​គី​គ្រាន់តែ​បាន​ធ្វើ​បន្លំ​ភ្នែក​ប្រជាជន​ហើយ​ការធ្វើ​ទារុណកម្ម​ទៅលើ​ប្រជាជន​ពី​សំណាក់​កងទ័ព​នៅតែមាន​៕​

គុ​យ​បា​​ផ្លា​ស់​ប្តូ​រ​​និ​ង​​តែ​ង​តាំ​ង​​ស​មា​ជិ​ក​​ជា​​ច្រើ​ន​​ក្នុ​ង​​ស​ភា​ជា​​តិ​​

​ស៊ិន​ហួរ៖កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ រដ្ឋសភា​ជាតិ​របស់​គុយ​បា​ដែល​មាន​សមាជិក​612​ បាន​បោះឆ្នោត​ឲ្យ​លោក​ Raul Castro ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ក្នុង​អាណត្តិ​ទី​ពីរ​សម្រាប់​៥ឆ្នាំ​បន្ត។​ ព្រមជាមួយ​គ្នា​នេះ​ដែរ ​លោក ​Miguel Diaz Canel Berudez​ ក៏​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​ទី​មួយ​របស់​លោក​ Raul Castro ​ជំនួស​ឲ្យ​លោក ​Jose Ramon Machado Ventura​។​…

រុ​ស្ស៊ី​​គ្រោ​ង​ទឹ​ក​ប្រា​ក់​2​​ពា​ន់​​លា​ន​​ដុ​ល្លា​រ​​ធ្វើ​ខែ​ល​ការ​​ពា​រ​​ថ្ម​​ធ្លា​ក់​​ពី​​​អ​វ​​​កា​ស​​

កងកម្លាំង​ការពារ​នៃ​ទី​អវកាស​របស់​រុស្សី​នឹង​ចាប់ផ្តើម​នូវ​គម្រោងការ​ថ្មី​មួយ​សម្រាប់​ការពារ​ប្រទេស​ខ្លួន​ពី​ការគំរាម​គំហែង​នានា​ពី​ហេតុ​ការណ៏​ដូច​លើក​មុន​ដែល​អាច​កើតឡើង​ម្តងទៀត​នា​ពេលខាងមុខ​។​ ​កាលពី​ថ្ងៃ​ចន្ទកន្លងទៅនេះ ​អ្នកវិទ្យាសាស្ត្រ​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​របស់​រុស្សី​បាន​និយាយថា​ ក្នុង​គម្រោង​ការលើក​នេះ​ទឹកប្រាក់​ប្រមាណ​ជា ​2​ពាន់​លាន​ដុល្លារ​នឹង​ត្រូវការ​សម្រាប់​ចំណាយ​ទៅលើ​ដំណើរការ​ផលិត​ខែល​ដែល​អាច​ការពារ​ការធ្លាក់​នៃ​ថ្ម​ពី​អវកាស​។​ ​ប្រភពខាងលើបានបន្តទៀតថា ​កម្មវិធី​នេះ​បាន​ពង្រាង​ចេញ​ហើយ​ទទួល​យល់ព្រម​ទីភ្នាក់ងារ​ទី​អវកាស​របស់​រុស្សី​ និង​ចុះហត្ថលេខា​ពី​លោកអនុ​ប្រធានាធិបតី Dmitry Rogozin​ផងដែរ​។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន មានហេតុការណ៍ធ្លាក់ដុំថ្មពីលើមេឃ ដែលគេជឿថាជាអាចថ៍ផ្កាយ នៅក្នុងប្រទេរុស្សី ដែលបង្កឲ្យរងរបួស​យ៉ាងតិច ១២០០នាក់៕

អ្ន​ក​ទេ​ស​ច​រ​​ណ៍​ជ​ន​​ជា​តិ​បារាំ​​ង​ ​៦​ ​ទៅ ​៧​ ​នា​ក់​ត្រូ​វ​​បា​ន​​​គេ​ចា​ប់​​​ជំ​រិ​ត​​​​នៅ​​ក្នុ​ង​ប្រ​ទេ​ស​​​Cameron​​

ជនរងគ្រោះ​ប្រហែលជា​6​ទៅ​7​នាក់​ជា​ទេសចរណ៏​ជនជាតិ​បារាំង​ត្រូវបាន​ចាប់ព​ង្រ​ត់​នៅពេល​ដែល​ពួកគេ​បាន​ធ្វើដំណើរ​កម្សាន្ត​​​នៅ​ទីក្រុង​ភាគ​ខាងជើង​Babanga​នៃ​ប្រទេស​Cameron​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​ ​ប៉ុន្តែ​នា​ថ្ងៃ​ដដែល​នេះ​ប្រធានាធិបតី​បារាំង​បាន​ចេញមក​ប្រកាស​បញ្ជាក់ថា​ក្នុង​ចំណោម​ចំណា​ត់​ខ្មាំង​ទាំងអស់​គឺ​មាន​មនុស្ស​ធំ​3​នាក់​និង​ក្មេង​4​នាក់​ដែល​ទាំងអស់គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ​។​របាយ​ការណ៏​ដែល​ទទួល​បាន​និយាយថា​ពួក​គេជា​អ្នកទេសចរណ៏​បោះតង់​ហើយ​ពួកគេ​ត្រូវបាន​ចាប់​នា​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​បន្ទាប់ពី​បាន​បោះ​តង់​សម្រាក​​បាន​តែ​មួយ​យប់​ថ្ងៃ​ច័ន្ទ​។​ ​ការតាមដាន​នៅតែ​បន្តខ​ណះ​ដែល​ប៉ូលីស​បាន​រកឃើញ​រថ​យន្ត​ដែល​ពួក​ក្រុម​ជនល្មើស​ប្រើប្រាស់​សម្រាប់​ការ​ចាប់ជំរិត​នៅក្នុង​តំបន់​នៃ​ទីក្រុង​Babanga​។​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ការ​ជំរិត​កើតឡើង​លើ​ជនរងគ្រោះ​នៃ​ប្រទេស​លោកខាងលិច បើទោះជា​រាល់​លើក​តែងតែ​កើតឡើង​ជា​ញឹកញយ​នៅ​តំបន់​នេះ​ក៏​ដោយ​៕​