ប្តីប្រពន្ធពីរនាក់ជិះរ៉ឺម៉កដឹកបន្លែ ត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យរេចង្កូតបុកទ្រូងផ្លូវ
ភ្នំពេញៈ នាវេលាម៉ោង០២និង២០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក មកពីទិញបន្លែយកទៅលក់បន្ត ហើយត្រូវបានក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច បណ្ដាលឲ្យរេចង្កូតបុកទ្រូងផ្លូវ ទីតាំងទល់មុខមណ្ឌលសុខភាពទឹកថ្លា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ មួយគ្រឿង…