ចិន នឹងឈប់ផ្ដល់ជំនួយដល់គម្រោងថាមពលធ្យូងថ្មនៅក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(ញូយ៉ក)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពល ធ្យូងថ្មនានា នៅក្រៅប្រទេស ជាផ្នែកមួយនៃការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ថ្លែងនៅក្នុងវីដេអូមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ី ជិនពីងបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅ, វាទាមទារឱ្យមានការប្រឹងប្រែង ជាអតិបរមា ហើយចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម តាមរយៈ ការបញ្ឈប់ការផ្ដល់មូលនិធិសម្រាប់ការគម្រោងផលិតថាមពលធ្យូងថ្មថ្មីៗ…

ប្រធានាធិបតីបារាំង និយាយថា កងកម្លាំងយោធាបារាំងបានសម្លាប់មេដឹកនាំជីវពលអ៊ីស្លាម នៅតំបន់​ Greater Sahara

(Reuters) – នៅថ្ងៃពុធ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយ ថា កងកម្លាំងយោធាបារាំងបានសម្លាប់មេដឹកនាំជីវពលអ៊ីស្លាមលោក Adnan Abu Walid al -Sahrawi នៅតំបន់​ Greater Sahara ។ នៅក្នុងបណ្តាញសង្គម ​Twitter…

តើសម្បក​ខ្ទឹមបារាំង មានសារៈប្រយោជន៍អ្វីខ្លះ?

យើង​បកសម្បក​ខ្ទឹមបារាំង​រួច​ក៏​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ព្រោះតែ​យើង​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​ខាងក្រៅ មិនមាន​ប្រយោជន៍​អី្វ​នឹងត្រូវ​រក្សាទុក​ទៀត​នោះទេ ប៉ុន្តែ​ការពិតទៅ​ការ​បោះចោល​សម្បក​ខ្ទឹមបារាំង​គឺ​ប្រៀបបាន​ទៅនឹង​ការបោះ​ចោល​នូវ​គុណប្រយោជន៍ ដ៏​សំខាន់​មួយ​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់។ សម្បក​ខ្ទឹមបារាំង​លាក់ទុក​នូវ​ជាតិ​សរសៃ និង Phenolic ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ហើយ​ក៏មាន​សមត្ថភាព​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​កុំឱ្យ​កើតមាន​ការកកស្ទះ​សរសៃឈាម​ផងដែរ។ ដូច្នេះ​ពេល​ក្រោយ នៅពេលដែល​អ្នក​ចម្អិន​អាហារ​ណា​ដែល​យក​ខ្ទឹមបារាំង​ធ្វើជា​បន្លែ​នោះ សូមកុំ​ចោល​សម្បក​របស់​វា​ទៀត ចូរ​ប្រមូល​វា​ទុក​មួយអន្លើ ដើម្បី​ទាញយក​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​សម្បក​ខ្ទឹមបារាំង​រួមមាន​ដូចជា ៖ – កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ…

ICC យល់ព្រមស៊ើបអង្កេតជាផ្លូវការលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ តែហ្វីលីពីនថានឹងមិនសហការឡើយ

(ម៉ានីល)៖ ចៅក្រមនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធសប្ដាហ៍នេះបានអនុម័តហើយលើការស៊ើបអង្កេតជាផ្លូវការមួយជុំវិញការចោទប្រកាន់ពី បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន តុលាការ ICC បានឱ្យដឹងទៀតថាក្រុមចៅក្រមបានអនុម័តលើសសំណើរមួយដែលស្នើឡើងដោយរដ្ឋអាជ្ញា ICC ផ្ទាល់ឱ្យមានការ ស៊ើបអង្កេតរកការពិតថាតើការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលការ ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ បើតាមការវាយតម្លៃរបស់ក្រុមរដ្ឋអាជ្ញា…

សម្តេចតេជោ ​ហ៊ុន សែន៖ ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ដល់ ១២ឆ្នាំ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ

បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។ សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។ ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។ ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។…

​ប្រទេសម៉ាលី កំពុងតែចរចា ជាមួយ​នឹង​ទាហានស៊ីឈ្នួលរបស់​រុស្ស៊ី ខណៈបារាំងមាន​ការព្រួយ​បារម្ភលើបញ្ហារនេះ

យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន​ Reuters គឺ​រដ្ឋាភិបាល​ប្រទេសម៉ាលី កំពុងតែចរចា ជាមួយ​នឹងក្រុមហ៊ុន​ទាហានស៊ីឈ្នួលរបស់​រុស្ស៊ី ឈ្មោះ វ៉ាកនែរ (Wagner) ដើម្បី​ឲ្យ​ក្រុមទាហានស៊ីឈ្នួលនេះ មកប្រយុទ្ធបោសសំអាត​ក្រុមភេរវកម្ម។​ ដំណឹងនេះ បាន​បង្កឲ្យ​មាន​ការព្រួយ​បារម្ភជាខ្លាំង ពីសំណាក់រដ្ឋាភិបាល​បារាំង ខណៈ​ដែលបច្ចុប្បន្ន បារាំងមាន​តួនាទីដឹកនាំកងទ័ពសម្ព័ន្ធមិត្ត​ ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុមជីហាតភេរវកម្ម នៅម៉ាលី ក៏ដូចជានៅ​តំបន់​សាហ៊ែល​ទាំងមូល។ លោក…

សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន០៦

នៅល្ងាច ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដដែលនេះ បន្ទាប់ពី ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា

​តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​នៃព្រះរាជាណាចក្រក​ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ​ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង…

មេទ័ពអាមេរិកព្រមានពីសង្រ្គាមស៊ីវិល នៅអាហ្វហ្កានីស្ថាន

(កាប៊ុល)៖ ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំមួយអាចនឹងផ្ទុះឡើង ដែលនេះគឺជាឱកាសឱ្យក្រុមភេរវករពង្រីកឥទ្ធិពល ឡើងវិញ ខណៈក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើចលនាតស៊ូនៅក្នុងខេត្ត Panjshir។ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley ធ្វើការព្រមានបែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍ មុននេះ ហើយលោកក៏បានចោទសួរផងដែរអំពីសមត្ថភាពរបស់តាលីបង់ថា តើពួកគេអាចពង្រឹងអំណាចបានដែរឬក៏យ៉ាងណា ស្របពេលកំពុងផ្លាស់ប្ដូរពី ក្រុមឧទ្ទាម…

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនចំនួន២,៥លានដូសថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដែលពេលនេះ…