សំរាប់អ្នកកំពុងពត់ធ្មេញ គួរយល់ដឹងអំពីវិធីសម្អាតធ្មេញ
ធ្មេញស្អាតជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ហេតុនេះហើយបានជាមនុស្សមួយចំនួនដែលមានធ្មេញមិនត្រង់ស្អាតបានចំណាយពេល និងប្រាក់កាស ដើម្បីធ្វើការព្យាបាលធ្មេញឱ្យមកត្រង់ស្អាតវិញ តាមរយៈការពត់ធ្មេញ។ បន្ទាប់ពីបានធ្វើការពត់ធ្មេញ លោកអ្នកប្រាកដជាមានអារម្មណ៍ថា ធ្មេញរបស់អ្នកមានភាពល្អប្រសើរជាងមុន ប៉ុន្តែនៅក្នុងអំឡុងពេលនៃការពុតធ្មេញ យើងក៏ជឿដែរថា មានប្រិយមិត្តមិនតិចទេ ដែលរអ៊ូរទាំរឿងការពិបាកក្នុងការសម្អាតធ្មេញ។ បានហើយ! ឈប់បារម្ភទៀតទៅ ហើយងាកមកសាកល្បងធ្វើការសម្អាតធ្មេញតាមរយៈការណែនាំមួយចំនួនដូចតទៅវិញ ៖ ដំបូងត្រូវប្រាកដក្នុងចិត្តថា អ្នកពិតជាបានដុសសម្អាតធ្មេញរាល់ពេលបន្ទាប់ពីទទួលទានអាហាររួច។ មុនពេលចាប់ផ្តើមដុសធ្មេញ ត្រូវខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ឱ្យបានសព្វ…