កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងចាប់ពីថ្ងៃទី១១ដល់១៧ ខែសីហា សូមប្រុងប្រយ័ត្នចំពោះ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

គន្លឹះល្អៗ ក្នុងការញ៉ាំអាហារ ដើម្បីសុខភាពក្នុងពេលធ្វើតំណើរ

    កុំទុកនិស្ស័យល្អៗក្នុងការទទួលទានរបស់លោកអ្នកនៅតែក្នុងផ្ទះអី នៅពេលដែលលោកអ្នកមិននៅផ្ទះ ចូរសាក ល្បងប្រើប្រាស់គន្លឹះៗល្អដូចខាងក្រោមនេះដើម្បីរក្សានិស្ស័យនៃការទទួលទានដ៏ល្អ មានសុជីវធ៌ម និងដើម្បីសុខភាពឲ្យស្ថិតនៅជាមួយនឹងលោកអ្នកជាប់រហូត ។ ​១ . រម្ងាប់ភាពឃ្លាន : យើងមិនគួរគឹតថា ការញ៉ាំអាហារនៅខាងក្រៅផ្ទះ ឬនៅពេលធ្វើតំណើរគឺជាការបំពេញ​ចំណង់របស់ខ្លួនឯង​ ឬប្តល់សិទ្ធពិសេសឲ្យខ្លួនឯងដោយការញ៉ាំរហូតដល់ហួសកំណត់នោះឡើយ ចូរប្រយ័ត្នក្នុងការជ្រើស​រើស​មុខម្ហូប ហើយបើ​សឹន​​​ជាបរិមាណរបស់អាហារដែលកុម៉្មង់មកនោះច្រើនពេក ក៏កុំញ៉ាំរហូតដល់អស់អី …

សាំយ៉ុងបើកជែកកុងតឺន័រជ្រុលទៅបុក ហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

កណ្តាលៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៤.២៥ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រថយន្តម៉ាក SANG YONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

អ្នកលក់ស្ករត្នោតម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុករួចគេចបាត់

តាកែវៈ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របទិសគ្នា។ មានរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគ (បើករត់បាត់) ដែលបើកមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងចំពីចំហៀងខាងស្តាំពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះម៉ាកហុងដាគុបជ្រុង…

ប្រធានាធិបតីអ៊ីរ៉ង់ថ្មី បានស្បថចូលកាន់តំណែង ដោយ បានសន្យាអនុវត្ត ការទូតដើម្បី លុបចោលទណ្ឌកម្មសហរដ្ឋ អាមេរិក

ប្រធានាធិបតី​អភិរក្ស​និយម​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់​លោក​ Ebrahim Raisi​ បាន​ស្បថ​ចូល​កាន់​តំណែង​ដោយ​បាន​សន្យា​អនុវត្ត​ការទូត​ដើម្បី​លុបចោល​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​ លោក ​Raisi​ ដែល​កាលពី​ពេល​មុន​បាន​ធ្វើ​ជា​ប្រធាន​តុលាការ​របស់​អ៊ីរ៉ង់​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ឯ​សភា​អ៊ីរ៉ង់​នៅ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​២​ថ្ងៃ​បន្ទាប់​អាណត្តិ​របស់​លោក​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​ដោយ​មាន​ការ​យល់​ព្រម​ពី​មេដឹកនាំ​កំពូល​លោក​ Ayatollah Ali khamenei។​ លោក​ Raisi​ ដែល​លោក​ Khemenei​ បាន​ទំនុក​បម្រុង​ជាយូរ​អង្វែង​មក​ហើយ​នោះបាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​មិថុនា​ដោយ​មាន​អ្នក​បោះឆ្នោត​តិច។​ ក្រុម​ប្រឹក្សា​ឆ្មាំ​អ៊ីរ៉ង់​ដែល​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់​នឹង​លោក​ Khamenei​ ដែល​ទទួល​បន្ទុក​ពិនិត្យ​បេក្ខជន​ប្រធានាធិបតី​នោះ​បាន​ជម្រុះ​គូប្រជែង​ល្បីៗ​ភាគ​ច្រើន​របស់​លោក​ Raisi​ មិន​ឲ្យ​ឈរ​ឈ្មោះ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ធ្លាក់​ទឹក​ចិត្ត​នៅ​ក្នុង​ការ​បោះឆ្នោត។​…

អ្នកប្រើប្រាស់សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតថ្មី

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។…

ញ៉ាំចេក…ត្រូវដឹងគុណប្រយោជន៍នៃប្រភេទចេក!

    ​ អ្នកណាៗក៏ប្រាប់ឲ្យញ៉ាំចេកដែរ ដើម្បីឲ្យរាងកាយបានរឹងមាំ តែចេកមានឡើងច្រើនប្រភេទ ច្រើនយ៉ាង តើត្រូវចាប់យកចេកមួយណាមកញ៉ាំល្អទៅ? “ ចេក “ ផ្លែឈើដែលជនជាតិខ្មែរយើងស្គាល់ច្បាស់ និងនិយមទទួលទានមកយូរហើយ មនុស្សជាច្រើន​យល់​​ឃើញថា ចេកជាផ្លែឈើអស្ចារ្យ ញ៉ាំធ្វើជាថ្នាំព្យាបាល និងការពាររោគបានទៀតផង ។ អ្នកខ្លះញ៉ាំតែចេកដើម្បីសម្រកទម្ងន់ក៏មាន តែការពិតទៅ…

ជំងឺបេះដូង៖ រោគសញ្ញាគ្រោះថ្នាក់ស្ងាត់ៗ ៧យ៉ាង

ជំងឺបេះដូង មូលហេតុនៃការស្លាប់បាត់បង់ជីវិតលំដាប់ទីមួយរបស់មនុស្សជាតិលើពិភពលោក គ្រោះភ័យស្ងាត់ៗដែលអាចវាយលុកសុខភាពបើសឹនជាមិនប្រយ័ត្ន។ តើមិត្តអ្នកអានជឿឬមិនជឿថា អាការត្រឹមតែបន្តិចបន្តួចនោះអាចជាសញ្ញារបស់គ្រោះថ្នាក់ពីអាការនៃជំងឺបេះដូងបាន។ ១- ទន់ល្វើយ អស់កម្លាំងខ្លាំង លោកស្រីវេជ្ជបណ្ឌឹត Stacey E. Rosen អ្នកជំនាញការផ្នែកប្រព័ន្ធសរសៃឈាមបេះដូងរបស់ស្រ្តីមកពី North Shore-LIJ Health System បានបង្ហើបឱ្យដឹងថា អាការជំងឺបេះដូងដែលតែងជួបជាទូទៅច្រើនបំផុត ជាពិសេសនៅលើស្រ្តីដែលមានអាការគាំង​បេះដូងគេប្រទះឃើញថា…

Microsoft ព្រមានពីការបោកបញ្ឆោត តាមរយៈ Phishing ជាមួយនឹងការច្នៃប្រឌិត

កាលពីចុងសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន Microsoft បានចេញការណែនាំថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Office 365 ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing ដែលជនខិលខូចបានប្រើអាសយដ្ឋានអុីមែលដែលមើលទៅគួរឱ្យជឿទុកចិត្តបាន។ បើតាមការរកឃើញរបស់ក្រុមហ៊ុន ជនខិលខូចបានក្លែងបន្លំឈ្មោះនិងអាសយដ្ឋានអ្នកផ្ញើ ឱ្យស្រដៀងគ្នាទៅនឹងឈ្មោះរបស់ក្រុមហ៊ុនពិតប្រាកដដើម្បីគេចវេសពីកម្មវិធីទប់ស្កាត់អុីមែល Phishing របស់ក្រុមហ៊ុន។ ពាក្យពេចន៍មួយចំនួនដែលជនខិលខូចបានប្រើនៅក្នុងអុីមែលទាំងនោះមានដូចជា ‘file share’, ‘Staff Reports’, ‘Bonuses’ និង…

សូមប្រុងប្រយ័ត្ន! សម្ពាធទាប ITCZ ធ្វើឲ្យបណ្ដាខេត្តមានភ្លៀងពីតិចទៅបង្គួរលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៤ដល់១០សីហា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោម៖