មើលតាមGPS ដឹងថាប្រពន្ធដេកជាមួយប្រុសថ្មីជាជនជាតិចិន ប្តឹងប៉ូលិសឲ្យឃាត់ខ្លួន!

បន្ទាយ​មាន​ជ័យៈ មានការភ្ញាក់ផ្អើលមួយ ក្រោយពីបុរសម្នាក់តាមដាក់GPSតាមខ្លួនប្រពន្ធ តាមដានរហូតដឹងថាប្រពន្ធដេកជាមួយប្រុសថ្មីជាមួយបុរសជនជាតិចិន ក៏ប្តឹងប៉ូលិសឲ្យចុះមកឃាត់ខ្លួនតែម្តង កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនភាគីទាំងសងខាង ទៅធ្វើការសាកសួរនិងដោះស្រាយគ្នាបន្តទៀត៕

ស្នេហ៍ភេទដូចគ្នា! ខឹងនាងចេញពីផ្ទះទៅស្រឡាញ់ប្រុសថ្មី ទាញតាកំប៉ោងសំពងក្បាលដេរ៩ថ្នេរ…

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនគរបាលប៉ុស្តិ៍មានសមត្ថកិច្ចអោយជួយរកយុត្តិធម៌អោយយនាង ក្រោយពីរូបនាងត្រូវបាននារីជាគូស្នេហ៍ម្នាក់ទៀត (ស្រីស្រឡាញ់ស្រី) បានយករូបតាកំប៉ោងទៅវាយក្បាលបណ្តាលអោយ បែកនិងដេររហូតទៅដល់ ៩ថ្នេរ ព្រោះតែនាងចុះចេញពីផ្ទះ និងទៅស្រឡាញ់បុរសម្នាក់ផ្សេងទៀត។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានអាយុ២៤ឆ្នាំ…

តើបងខុសអ្វី ទើបស្រីបញ្ឈឺចិត្តបង…?

បន្ទាយមានជ័យៈ យុវជនម្នាក់បានក្លាយជាអ្នកទោស ព្រោះតែទ្រាំនឹងការបណ្តើរបញ្ឈឺរបស់អតីតសង្សារចាស់ខ្លួនមិនបាន ហ៊ានយកដាវសាំម៉ូរ៉ៃកាប់ប្រហារដោយមិនខ្លាចអន្ទាក់សមត្ថកិច្ច។ លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោកបានឃាត់យុវជនចិត្តស្លុយម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីបានធ្វើសកម្មភាពកាប់ទៅលើអតីតសង្សារខ្លួនដែលហ៊ានក្បត់ចិត្តស្និទ្ធិស្នាលបណ្តើរប្រុសថ្មី។ លោកថាយុវជនដែលបានឃាត់ខ្លួនមានឈ្មោះថា ប៊ុល គឹមសាន ហៅចិន អាយុ២៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកក្មេងប្រុសអាយុ៥ឆ្នាំ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបើកបុកក្មេងប្រុសថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងផ្លូវក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ អូន…

មានVideo៖ តុលាការឃុំខ្លួនបុរសម្នាក់រឿងដកកាំភ្លើងដេញ ប្រពន្ធនិងម្តាយក្មេក សម្លាប់មិនបានសម្រេច

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុត បុរី ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសហើយ។ សមត្ថកិច្ច បានថ្លែងថា លោក រៀល សុភិន ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ…

មានវីដេអូ៖ បញ្ជូនបុរសម្នាក់ទៅកាន់តុលាការ រឿងដកកាំភ្លើងដេញ ប្រពន្ធ និងម្តាយក្មេក

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ដកកាំភ្លើងដេញបាញ់ប្រពន្ធ និងម្តាយក្មេក ព្រោះរឿង ប្រចណ្ឌ និងរឿងបំណុល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិស្វាយរលំ…

សោកស្តាយប៉ុណ្ណាពេលបាត់បង់កូនប្រុសជាទីស្រឡាញ់! រថយន្តក្រុងក្រុមហ៊ុនកាពីតូល បុកក្មេងតូចអាយុ២ខួបម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ចាមៈ លោកអធិការរងស្រុកបាធាយ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តក្រុង និងក្មេងថ្មើរជើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍វេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦A ត្រង់ចំណុច ភូមិភ្នំដិល ឃុំតាំក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ បង្កឡើងដោយរថយន្តក្រុង១គ្រឿង…

ប្ដីលាក់មុខ យូរី ចេញសារសុំទោសជាសាធារណៈ

បន្ទាប់ពីលោកម៉ូរី តារាចម្រៀងម្ចាស់បទ«ចាក់ទឹកដូង»របស់យូរី ចេញសារទម្លាយថាហេតុផលដែលយូរីសម្រេចចិត្តដើរចេញពីស្វាមីលាក់មុខ ក្រោយរួមរស់គ្នា៤ឆ្នាំ នៅមុននេះបន្តិចលោករ៉េត ដែលទើបទម្លាយថាជាស្វាមីលាក់មុខរបស់នាងបានចេញសារសុំទោសជាសាធារណៈ និងបានទាំងជូនពរនាងជាមួយប្រុសថ្មីផង។ឮ លោករ៉េតបង្ហោះថា យូរីជាមនុស្សស្អាតស្អំនោះទេ ដោយលោកទើបជាអ្នកអាក្រក់ពិតប្រាកដ ក្នុងរឿងដែលបែកបាក់គ្នានោះ។ លោកថាបានសរសេរបង្ហោះបែបនេះ ឆ្លើយតបទៅលោកម៉ូរី ដែលបានបង្ហោះថាគឺលោកជាមនុស្សចូលចិត្តដាក់គំនាប ប្រើហិង្សា និងជាស្វាមីមិនបានបញ្ចេញភារៈកិច្ចជាប្ដីក្នុងពេលរួមរស់ ទើបយូរីក្រោកឈរ។ លោកម៉ូរី បានចាត់ទុកថាជម្រើសដើរចេញរបស់យូរី គឺជាការរើបម្រះ…

Angelina Jolie បណ្តើរ​បុរស​អាថ៌កំបាំងម្នាក់ លើទឹកដីអង្គរ​

រូបភាពជាច្រើន ដែល​តារាហូលីវូត Angelina Jolie បណ្តើ​រ​បុរសម្នាក់យ៉ាង​អាថ៌កំបាំង នៅកម្ពុជា ត្រូវបានគេ​សង្ស័យ​ថា​ជាមិត្តប្រុសថ្មី បន្ទាប់ពីបែកបាក់ស្នេហា ជាមួយ Brad Pitt ។​ បុរសដ៏អាថ៌កំបាំង ត្រូវបានបាន Angelina Jolie បណ្តើរនោះ កំពុង​ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ អំឡុងពេលនាង បង្ហាញខ្លួនលើទឹកដី​អង្ករ…

ក្បត់ប្តីសន្តិសុខ ដេកអោបប្រុសសាហាយជាមិត្តប្តីក្នុងបន្ទប់ ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ ទើបតែត្រឡប់មកពីធ្វើការវិញ បែរជាឃើញប្រពន្ធដេកអោបប្រុសសាហាយ ដែលត្រូវជាមិត្តភក្តិរបស់ខ្លួន ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជាប្តីដែលត្រូវប្រពន្ធជាទីស្រឡាញ់ក្បត់ចិត្តខាងលើឈ្មោះ មាន សៅឌី អាយុអាយុ៣៨ឆ្នាំ…