ចិន​មនុស្ស​ស្លាប់ដោយសារទឹកជំនន់​កើន​ដល់​ទៅ ៦៥ នាក់​

ប្រភពព័ត៌មានក្នុងប្រទេសចិនមួយបានបង្ហាញឲ្យដឹងថាកំលាំងទឹកជំនន់រួមជាមួយកំលាំងខ្យល់ព្យុះ បានសម្លាប់មនុស្សអស់ចំនួន៦៥នាក់ហើយនៅប្រទេសចិន និងមនុស្ស ជាជាង៣០នាក់ផ្សេងទៀត បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ដោយគិតចាប់តាំងពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១២រហូតមកទល់នឹងពេលនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្តទៀតថា កម្លាំងភ្លៀងធា្លក់ឥតឈប់ឈរជាច្រើនមេ បានបង្ករឲ្យទៅជាទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង ដែលបានបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ជាជាង១៧លាន នាក់ នៅភាគខាងកើត និងខេត្តភាគកណ្តាល នៃប្រទេសចិន ក្នុងរយៈ ពេល ជាងមួយសប្តាហ៍កន្លងមកនេះ។មន្ត្រីកសិកម្មរបស់ប្រទេសនេះ…

ទោះបីជាមានភ្លៀងតែភ្លើងនៅតែបន្ត ឆេះ​នៅ​សហ​រដ្ឋ​អា​មេ​រិក​

ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងដែរថា ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋ ខូឡូរ៉ាដូ សហរដ្ឋអាមេរិក នៅតែបន្តឆាបឆេះដដែល ទោះបីជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់នេះក្តី ហើយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសនេះ ក៏ត្រូវភ្លើងបន្តឆាបឆេះព្រៃយ៉ាងរាលដាលដដែល។ ប្រភពភ្នាក់ងារដដែលបានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបង្ខំចិត្តធ្វើការទាំងថ្ងៃឥតឈប់សម្រាក ដើម្បីពន្លត់ភ្លើងព្រៃដ៏រាលដាលនេះ ហើយភ្លើងឆេះព្រៃនេះដែរ ក៏បានបង្ករឲ្យមានផ្សែងយ៉ាងខ្មួលខ្មាញ់ និងបង្ករផលវិបាកជាច្រើនទៀត ដល់ភ្នាក់ងារពន្លត់អគ្គិភ័យ។ ភ្លើងឆេះព្រៃបានឆាបឆេះរាលដាលទៅដល់រដ្ឋ វីយ៉ូមីងអូតា…

ការ​ផឹក​កាហ្វេ​ច្រើនពេក​អាច​ប៉ះពាល់​ដល់​ការព្យាបាល​ភាព​ដែល​អាច​មាន​កូន​បាន

ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា ការផឹកកាហ្វេលើសពី៥ពែងក្នុងមួយ ថ្ងៃអាចកាត់បន្ថយចំពោះឱកាសនៃ ភាពជោគជ័យរបស់ស្ត្រីពាក់កណ្តាលសម្រាប់ការព្យាបាលភាពដែលអាចមានកូន ទៅបាន។ អ្នកស្រាវជ្រាវបាននិយាយថា កម្រិតនេះនៃការទទួលទានកាហ្វេអ៊ីនក៏បន្ថយអត្រានៃការរស់របស់ទា រកដល់ទៅ៤០%ដោយយោងតាមការមានកូនដោយមិនអោយលូតលាស់នៅក្នុងស្បូន ។ អ្នកស្រាវជ្រាវជនជាតិដាណឺម៉ាកដែលបានបង្កើតការស្រាវជ្រាវបាន និយាយថា ឥទ្ធិពលនៃក្នុងការផឹកកាហ្វេ៥ពែងក្នុងមួយថ្ងៃគឺដូចគ្នាទៅនឹង ការជះឥទ្ធិពលអវិជ្ជមាននៃការជក់បារី។ វេជ្ជបណ្ឌិត អ៊ុលរីក ឆូលឺរ ខេសម៉ូដេល(Ulrik Schioler Kesmodel) នៃគ្លីនីក…

តើ​ការ​រួមភេទ​អាច​បណ្តាលអោយ​គាំងបេះដូង​ទេ​?

តើ​ការ​រួមភេទ​អាច​បណ្តាល់អោយ​មាន​ជំងឺ​គាំង​បោះ​ដូង​ទេ​? វា​ពិត​ប្រាកដ​ណាស់ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ ​ ការ​រួមភេទ​វា​ពិតជា​បណ្តាលអោយមាន​ជំងឺ​គាំងបេះដូង ទៅលើ​មនុស្ស​មួយចំនួន ជាពិសេស​លើ​បុរស ក៍​ប៉ុន្តែ​អត្រា​ដែល​បណ្តាលអោយមាន​ជំងឺ​គាំងបេះដូង​អំឡុង​ពេល​កំពុង​រួមភេទ គឹ​មាន​មិន​ដល់​១​ភាគរយ​ផង​។​ បើទោះបីជា​ជំងឺ​គាំងបេះដូង​កម្រ​កើតមាន​ក្នុងពេល​កំពុង​រួម​សង្វាស ក៍​គ្មាន​នរណា​ម្នាក់​ចង់​ក្លាយជា​មនុស្ស​ទាំងអស់​នោះ ដែល​គ្មាន​សំណាង​ក្នុងចំណោម​មនុស្ស​ដ៍​តិចតួច​បំផុត​ដែល​ស្លាប់​ក្នុងពេល​ កំពុង​រួមភេទ​ទេ​។ ដូច្នេះ​ប្រសិនជា​អ្នក ឬ​ក៍​សមាជិក​គ្រួសារ​របស់​អ្នក​មាន​ជំងឺ​បេះដូង និង​សរសៃឈាម វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​សួរ​វេជ្ជបណ្ឌិត​អំពី សកម្មភាព​ ​ឬ​ឥរិយាបទ​រួមភេទ​បែបណា​ដែល​មាន​សុវត្ថិភាព​សំរាប់​បេះដូង​ របស់​អ្នក​។…

ធ្វើយ៉ាងណា កុំឲ្យ​មាន​រោមលើ​មុខ

បញ្ហា​រោម​មុ​ខ​គឺ​ជា​អ្វី​ដែល​បុរស​ និង​ស្រី​គិត​ខ្លាំងបំផុត​ តែ​សម្រាប់ស្រ្តី​គឺ​ជា​ចំណុចមួយដ៏​ព្រួយ​បារម្ភបំផុត ផងដែរ ស្ត្រី​ដែលដុះរោម​នៅលើ​មុខ​គឺ​ជា​រមែង​នៅ​មិនសុខ​នោះទេ តែ​បញ្ហា​ទាំងនោះ​ វា​ត្រូវ​តែ​មាន​វិធីដោះ​ស្រាយ ។ ខាងក្រោមនេះ​គឺ​ជាវិធីខ្លះ​ដើម្បីទប់ស្កាត់​ និង​កម្ចាត់នូវរោម​លើ​មុខ ៖ ប្រើ​ក្រែម​សម្រាប់​ជម្រុះ​រោម​អាច​បំបាត់​រោម​មុខ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​បាត់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​។ រឿង​ម្យ៉ាងទៀត​ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​នោះ​គឺ វា​អាច​បង្ករ​ការ​រលាក​ដល់​ស្បែក​របស់អ្នក ដោយសារ​តែ​ជាតិគីមី​នៅក្នុង​គ្រឿងផ្សំ​នៃ​ក្រែ​មនោះ​។​ ខាត់​ជម្រុះ​រោម​គឺជា​វិធីសាស្ត្រ​មួយ​ដែល​គេ​ប្រើ​ច្រើន​នៅ​ហាង​កែ​សម្ផស្ស ​។ ចំពោះ​វិធីសាស្ត្រ​មួយ​នេះ គេ​នឹង​ខាត់​ស្បែក​របស់​អ្នក​ដើម្បី​ជម្រុះ​រោម​មុខ​។…

ក្រុមហ៊ុន AWS ធ្វើសិក្ខាសាលា​ ស្តីពីផលិតផល AMP NETCONNECT

កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១២​​ នៅសណ្ឋាគារណាហ្គាវើល មានកម្ម​វិធី បើកសិក្ខាសាលាសស្តីពីការប្រកាសអ្នកតំណាងចែកចាយផលិតផល​​ AMP NETCONNECT នៅ​ព្រះរាជាណាចក្រកម្ពុជា​ និងការបង្ហាញបច្ចេកទេស​វិទ្យាថ្មីៗរបស់ AMP NETCONNECT ដែលរៀបចំឡើងដោយក្រុមហ៊ុនដ៏ ធំរបស់អាមេរិកឈ្មោះ​​​ Tyco Electrice ​ដោយមានការចូលរួមពីភ្ញៀវជាច្រើនកុះករ។ ក្រុមហ៊ុន​…

វិធី បង្កើន ការចងចាំ

នៅពេល ដែលវ័យរបស់អ្នក មានការវិវត្តន៍ វ័យរបស់ខួរក្បាល របស់អ្នក ក៏មាន​ការវិវត្តន៍​ដែរ ​ដោយជួនពេលខ្លះ អ្នកមានការ ភ្លេចភ្លាំងជាងមុន។ ដូច្នេះ ដើម្បីបង្កើន ការចងចាំ គឺវា​ត្រូវទាក់ទង នឹងការបរិភោគចំណីអាហារ និងការធ្វើលំហាត់ប្រាណ ។ មិនត្រឹមតែការបរិភោគចំណីអាហារទេ ដែលមានការរួមចំណែក ក្នុងការបង្កើនភាព​ចងចាំ​របស់ខួរក្បាល ការធ្វើលំហាត់ប្រាណ…

កម្រិតទឹកស្រក់ចុះនៅចិន មានផលប៉ះពាល់ដល់​ជីវិតសត្វរាប់លាន

ចិន៖ ទូកអ្នកនេសាទ​របស់ចិន​មិនបានធ្វើសកម្មភាពរកត្រី​ដូចមុនៗ​នោះ​ទេ ដោយ​សារ តែ មូលហេតុ​កម្រិត​នៃទឹក​មាន​ការស្រក់ចុះ​គួរឲ្យ​ព្រួយ​បារម្ភ ហេតុការណ៍ ធម្មជាតិ នេះកើត​នៅ​ Nanchang ដែល​​ជា​ផ្នែក​មួយនៃទន្លេ​ Gangjiang​ ភាគខាងលិចរបស់ខេត្ត Jiangxi​ កាល​ពីថ្ងៃ​ទី ១២ ខែ ម​ករា​ នេះ ។ មក​ទល់​នឹង​ពេល​នេះ​កម្រិតកាន់តែស្រក់ចុះទៅៗ…

ផ្ទាំងដី​បាក់ស្រុត​សម្លាប់មនុស្ស ២៥ នាក់នៅកោះប្រទេសភីលីពីន

ផ្ទំាងដីធំៗ​ដែល​បាន​ស្រុតសង្កត់​លើផ្ទះ​អ្នកភូមិ​ស្រុក​នៅ​តំបន់​ដាច់​ស្រ​​យាលនៅភាគ​ទក្សិណ​នៃប្រទេស​ភីលីពីន បាន​​សម្លាប់មនុស្ស ២៥ នាក់ និងជាង​ ១០០ នាក់​ទៀត​បាន​​បាត់​ខ្លួន នេះ​បើ​តាមសំដី​របស់​ចា​ហ្វាយ​ខេត្ត​ដែល​ស្ថិត​ក្នុងតំបន់​ខេត្តនេះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ នេះ​គឺជា​គ្រោះធម្មជាតិមួយ​ដែល​បាន​​កើត​ឡើង​នៅកោះ Mindanao ប​ន្ទាប់ពីព្យុះនៃត្រូពិច​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១២០០ នាក់​ កាលពី​ខែ កន្លង​ទៅ ។ អាកាសធាតុ​តែងតែប្រែប្រួលម្តងហើយ…

ជាតិវិទ្យុសកម្មមានក្នុងផ្លែចេក?

បើ​យើង​និយាយ​ពី​ជាតិ​វិទ្យុ​សកម្ម​នរណា​ក៏​មាន​ភាព​ភ័យខ្លាច​ដែរ​ ដោយសារវាអាចយក​ទៅ​ផលិតជា គ្រាប់បែក​នុយក្លេអ៊ែ​បាន និង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​យើង​នៅជិត​សារជាតិ​នេះ ប៉ុន្តែលោកអ្នកមានដឹងថា សារជាតិនេះ​មាន​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ដែរ​ ឬទេ? គឺវាមាន​នៅក្នុង​ម្ហូប​អាហារ ដែល​ជាផ្លែ​ចេក​ដ៏សាមញ្ញ។ ពេលបានឮព័ត៌មាននេះ លោកអ្នកហ៊ានញុំចេកទៀតដែរ ឬទេ? យើងសូមបញ្ជាក់ថា សារជាតិ​វិទ្យុសកម្ម​នៅក្នុង​ផ្លែចេក វាមិន​គ្រោះថ្នាក់​ទេ គឺលោកអ្នក​អាចទទួលទាន់ផ្លែចេកបានជាធម្មតា ហើយវា​ផ្តល់នូវ​សុខភាព​ដល់​លោកអ្នក​ទៅវិញទេ។ សម្រាប់ជាតិវិទ្យុសកម្មនៅក្នុងផ្លែចេកគេហៅថា សារជាតិវិទ្យុសកម្មធម្មជាតិ​ ដែលវាជាសារ​ជាតិ​វទ្យុ​សកម្ម​ខ្សោយ​…