នេន ទុំ ជម្រះមន្ទិលរឿងបទ ស្ករទាញ់ ២០១២ ថាគេលួចចម្លង
ស្របពេលដែលបទចម្រៀងរបស់ផលិតកម្មថោន ចេញដើម្បីអបអរបុណ្យចូលឆ្នាំ នាពេលខាងមុខ ដែលច្រៀងដោយតារាកំប្លែងនាយ ពែកមី ក្រោមចំណងជើងថា “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” ស្រាបតែខាងសារព័ត៌មានក្នុងស្រុកមួយបានបង្ហាញព័ត៌មានឲ្យដឹងថា “នេនទុំប្រតិកម្ម រឿងគេចម្លងបទ ខ្លួន”។ ទន្ទឹមនិងព័ត៌មានដ៏ក្តៅគគុកនេះដែរ នេន ទុំ ក៏បានបង្ហោះវីដេអូឃ្លិបនាប៉ុន្មាននាទីមុន ថា “លោកសូមបញ្ជាក់ពីរឿងទំព័រមួយដែលបានយកចម្រៀង ទាំងបី រួមមានបទលោក…