ផ្ទុះ!ការតវ៉ាប្រឆាំងនឹងការរឹតបន្តឹងមេរោគ COVID-19 បានក្លាយទៅជាអំពើហិង្សានៅទីក្រុង Brussels ប្រទេសបែលហ្សិក
(Reuters) - កាលពីថ្ងៃអាទិត្យ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលវាយប្រហារទៅលើមន្ត្រីដោយគប់ដុំថ្ម និងផាវ នៅក្នុងបាតុកម្មក្នុងទីក្រុង Brussels ជុំវិញការរឹតបន្តឹងការពារជំងឺ COVID-19 ដែលកំណត់ដោយរដ្ឋាភិបាល បានក្លាយទៅជាអំពើហិង្សា។ បាតុករដែលមានចំនួនចន្លោះពី ពីរទៅបីពាន់នាក់ បានដើរហែរក្បួនដោយសន្តិវិធីកាត់ចំណុចកណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក ឆ្ពោះទៅកាន់សង្កាត់មួយដែលជាទីស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុបតាំងនៅ និងជាចំណុចបញ្ចាប់របស់បាតុកម្ម។ បើតាមភស្តុតាង និងអ្នកយកព័ត៌មានរ៉យទ័រដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា…