គ្រាន់តែអ្នកគិតលុយមកប្រាប់ថាកុំឱ្យផឹកស៊ីឡូឡាក្នុងម៉ាតក៏បណ្តាលមានជម្លោះពាក្យសម្តីគ្នាបែកផ្សែង
ភ្នំពេញ ៖ មនុស្សមួយក្រុមមានស្រីមានប្រុសដែលគេដឹងថាជាក្រុមគ្រួសារមួយ បានចូលទៅផឹកស៊ីឡូឡាក្នុងម៉ាតមួយកន្លែង ហើយត្រូវបានអ្នកគិតលុយទៅប្រាប់ថាកុំឱ្យឡូឡាខ្លាំងពេកពេលផឹកស៊ី ខ្លាចភ្ញៀវគេធុញគេចេញពីហាងអស់។ ដោយខឹងសម្បារនិងពាក្យសម្តីបុរសអ្នកគិតលុយបានធ្វើឱ្យក្រុមគ្រួសារមួយនេះបញ្ឆេះកំហឹងពាក្យសម្តីជាមួយបុគ្គលិកក្នុងហាងរួមទាំងសន្តិសុខ និងកងរាជអាវុធហត្ថ ដែលបង្កឱ្យមានការភ្ញាក់ទាំងយប់។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ឧសភា ២០១៤ នៅចំណុចស្ថានីយ៍ប្រេងឥន្ថនះតេលាជាប់និងវិទ្យាល័យផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្រុមគ្រួសារមួយគ្រួសារ មានស្រីមានប្រុសបាននាំគ្នាចូលមកផឹកស៊ី…