A L T R O Z   N E W S

ផឹកស៊ី

បុរស​៣​នាក់​ជិះ​ម៉ូតូ​បុក​កន្ទុយ​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ស្រាល​

ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ស្ថានភាព​ស្រវឹង​គេច​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​មិន​ផុត​ជ្រុល​បុក​ជំ​ហៀ​ង​ខាងក្រោយ​រទេះដឹក​បន្លែ​បណ្ដាល​អោយ​ដួល​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤...

បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​ថយ​ក្រោយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ទ្វារ​ដែក​២​ផ្ទាំង​និង​រថយន្ត​ចត​ស្ងៀម​មួយគ្រឿង​

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បាន​ថយ​ឡាន​បុក​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលអោយ​រង​ការខូចខាត​ទ្វារ​ដែក​២​ជាន់​បាក់​វៀច និង​រថយន្ត​មួយ​គ្រឿង​ចត​ទុក​ក្នុងផ្ទះ​ខូចខាត​ផ្នែក​ខាងក្រោយ...

មន្ត្រី​រាជ​អាវុធហត្ថ​ពីរ​នាក់​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ រហូតដល់​បាត់បង់​ជីវិត​ភ្លាមៗ សង្ស័យ​ជា​រឿង​ឃាតកម្ម​

​មណ្ឌលគិរី​៖ មន្ត្រី​រាជ​អាវុធហត្ថ​ពីរ​នាក់​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ រហូតដល់​បាត់បង់​ជីវិត​ភ្លាមៗ​នឹង​កន្លែង​សង្ស័យ​ពាក់ព័ន្ធ​ទំនាស់​ពាក្យសំដី​កន្លែង​ផឹកស៊ី​ច្រើនជាង ទើប​ដេញ​បុក​គ្នា​បណ្ដា​អោយមាន​គ្រោះថ្នាក់​បែប​នេះ​។​ហេតុការណ៍​ដ៏​អាក្រក់​កើតឡើង​កាលពី​វេលា​ម៉ោង​...

កម្មករ​រោងចក្រ​ហុង​យាន​ដេញ​វាយ​តប់​គ្នា​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​តែ​ជាប់​សំណាញ់​ប៉ូលិស​

ភ្នំពេញ​៖ កម្មករ​រោងចក្រ​កាត់ដេរ​ហុង​យាន បាន​ដេញ​វាយ​គ្នា​ដូច​ក្រុម​បងធំ​នៅក្នុង រឿង​ភាគ...

បុរស​ប្រមឹក​ខឹង​ប្រពន្ធ​ប្ដឹង​ប៉ូលិស​ចាក់​សាំង​ដុត​ម៉ូតូ​ឆេះ​ផ្អើល​ពេញ​ភូមិ​

​ភ្នំពេញ​៖​បុរស់​ម្នាក់​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​រាយការណ៍​ប្រាប់​ប៉ូលិស​អោយ​ចុះមក​អប់រំ​បាន​ដុត​ម៉ូតូ​នឹង​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បណ្ដាល​អោយ​ឆេះ​ផ្អើល​ពេញ​ភូមិ​។​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្ថិត​តាម​បណ្ដោយ​ផ្លូវលំ​ក្នុង​ក្រុម​ទី​៦​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ ​បុរស​ដែល​ជា​ប្ដី​ប្រមឹក​ផឹកស្រា​ស្រវឹង​ហើយ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ឆេះ​អស់​បណ្ដាល​អោយ​ផ្អើល​គេ​ផ្អើល​ឯង​នោះ​ឈ្មោះ​ឡុង​ភា​រិទ្ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​លក់​ភេ​ស​ជ្ជះ​តាម​ម៉ូតូ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ដៅ​ឃុំ​ស្ដៅ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​។​ ​បើ​តាម​នារី​ម្នាក់​ឈ្មោះ​ព្រហ្ម​ជីវន្ដ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ដែល​ត្រូវជា​ប្រពន្ធ​មានមុខ​របរ​លក់​ភេ​ស​ជ្ជះ​តាម​ម៉ូតូ​មាន​ស្រុកកំណើត​នៅ​ភូមិ​ឬ​ស្សី​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រុំ​ខេត្ដ​ស្វាយរៀង​បាន​រៀបរាប់​ទាំង​ទឹកភ្នែ​កថាះ​នាង​បាន​រៀបការ​ជាមួយនឹង​ប្ដី​ប្រមឹក​នេះ​បាន​រយះពេល​3​ឆ្នាំ​ហើយ​នាង​បាន​ចំណងដៃ​កូន​ស្រី​មួយ​ពេល​នេះ​អាយុ​បាន​ជាង​មួយ​ឆ្នាំ​ហើយ​ដោយ​ជួប​ការខ្វះខាត​នៅក្នុង​ក្រុម​គ្រួសារ​ទើប​នាង​បាន​ផ្ញើរ​កូនស្រី​ទុក​នឹង​ម្ដាយ​ហើយ​ក៏​នាំ​ប្ដី​ប្រពន្ធ​មក​រកស៊ី​នៅ​ទីក្រុង​ភ្នំពេញ​ពេល​មកដល់​ភ្នំពេញ​នាង​សល់​លុយ​កាក់​បន្ដិច​បន្ទួច​នាង​ក៏​បាន​ទិញ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ដើម្បី​ដឹក​ភេ​ស​ជ្ជះ​លក់​ពេល​ដែល​លក់​បាន​ប្រហែល​ជាង​១​ឆ្នាំ​ស្រាប់តែ​ប្ដី​របស់​នាង​ចាប់ផ្ដើម​ប្លែក​ពេលដែល​ស្គាល់​មិត្តភ័​ក្រ​ច្រើន​ចេះ​ដើរ​ផឹកស្រា​ពេល​ខ្លះ​ដើរ​ផឹ​ក​ក៏​មិន​ចូល​ផ្ទះ​ទុក​អោយ​នាង​ដេក​ម្នាក់ឯង​ទៀតផង​។ មុនពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤​ប្ដី​របស់​នាង​បាន​ទៅ​ផឹកស៊ី​បាត់​មួយ​យប់​លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​មក​វិញ​ហើយ​បាន​រករឿង​នាង​ដេញ​អោយ​នាង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​តែ​នាង​មិន​ព្រម​ទៅ​លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្រាប់តែ​ប្ដី​របស់​នាង​បាន​ទិញ​ស្រា​បៀរ​មក​ផឹក​ទៀត​រហូត​ស្រវឹង​ពេល​ដែល​នាង​បម្រុង​ចេញទៅ​លក់​ស្រាប់តែ​ប្ដី​ប្រមឹក​រូបនេះ​មិន​អោយ​នាង​ទៅ​លក់​ទេ​ហើយ​ក៏​បាន​បិទទ្វា​ចាក់សោរ​មិន​អោយ​នាង​ចេញ​ក្រៅ​ដោយ​ទ្រាំ​ពុំ​បាន​នាង​ក៏​ទូ​ស័ព្ទ​ប្រាប់​ប៉ូលិស​ពេលដែល​ប៉ូលិស​ប៉ុស្ដ៏​គីឡូមែត្រ​លេខ​៦​បាន​មកដល់​ក៏​ធ្វើការ​ណែនាំ​អប់រំ​មិន​អោយ​ឈ្លោះ​គ្នា​ហើយ​ប៉ូលិស​ក៏​បាន​ត្រឡប់​ទៅ​វិញ​បាត់ទៅ​។​លុះ​ពេល​ដែល​សមត្ថកិច្ច​ចេញ​ទៅ​បាន​ប្រហែល​មួយសន្ទុះ​ស្រាប់តែ​ប្ដី​ប្រមឹក​រូបនោះ​បាន​ស្ដីអោយ​ប្រពន្ធ​ថា​ហេតុ​អី​បានជា​រឿង​ក្នុង​ក្រុមគ្រួសា​រសោះ​ចាំបាច់​រាយការណ៍​ប្រាប់​ប៉ូលិស​ពេលនោះ​បុរស​ដែល​ជា​ប្ដី​ប្រមឹក​រូបនោះ​បាន​ទាញ​ម៉ូតូ​បម្រុង​នឹង​ជិះ​ចេញ​ទៅ​តែ​ត្រូវ​ប្រពន្ធ​ឃាត់​មិន​អោយ​ជិះ​ម៉ូតូ​ព្រោះ​ស្រវឹង​ខ្លាច​បុក​គេ​តែ​ប្ដី​រូប​នោះ​មិន​ព្រម​ស្រាប់តែ​ប្រពន្ធ​បាន​ទៅ​ទាញ​ខ្សែភ្លើង​ម៉ូតូ​ផ្ដាច់​ចោល​អស់​ពេលនោះ​ស្រាប់តែ​ប្ដី​ខឹង​ក៏​ទាញ​បង្ហូ​ទុយូ​សាំង​យក​ដែកកេស​ដុត​ម៉ូតូ​បណ្ដាលអោយ​ឆេះ​ខ្ទិច​តែម្ដង​មិនតែប៉ុណ្ណោះ​ប្ដី​ប្រមឹក​រូបនោះ​បាន​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ជាច្រើន​បណ្ដាល​អោយ​ឆេះ​ផ្អើល​អ្នកភូមិ​ទៀតផង​។​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​ប្រមឹក​រូបនោះ​នឹង​ប្រពន្ធ​យក​ទៅ​អប់រំ​នៅ​ប៉ុស្ដ៏​ហើយ​អោយ​សាច់ញាត្តិ​មក​ធ្វើ​កិច្ចសន្យា​ធានា​ឈប់​អោយធ្វើ​បែប​នេះ​ទៀត​សំណាង​ហើយ​ដែល​មិន​ប៉ះពាល់​ដល់​អ្នកជិតខាង​៕​ https://i1272.photobucket.com/albums/y389/domneng/3%20lady/Drunkman1_zps4d9a3154.png https://i1272.photobucket.com/albums/y389/domneng/3%20lady/Drunkman2_zps2bfa94d5.png https://i1272.photobucket.com/albums/y389/domneng/3%20lady/Drunkman3_zps542d0b6c.png

ក្មេងស្ទាវ​២​ក្រុម​ចេញពី​ក្លឹប​ទាស់​ពាក្យសំដី​គ្នា​បង្ក​ហិង្សា​ដេញ​វាយ​គ្នា​ដូច​រឿងកុន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​ដែល​មាន​គ្នា​ជា​ច្រើន​បាន​ចូល​ក្នុង​ក្លិប​ដែលមាន​យីហោ ហាយ​ក្លិប...

អង្គុយ​ផឹកស៊ី​សុខៗ​ត្រូវ​គេ​ដេញ​វាយ​បណ្ដាល​អោយ​បែកក្បាល​ហូរឈាម​ដោយ​មិន​ដឹង​មូលហេតុ

ភ្នំពេញ ៖ បុរស​៤​នាក់​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ចំណុច​ស្ពាន​នាគ​វត្តភ្នំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ចុះ​មក​វាយ​បណ្ដាលអោយ​បែកក្បាល​រួច​ថែមទាំង​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​ថែមទៀត​ដោយ​មិន​ដឹង​មូលហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដ​ម​កែង​ផ្លូវ​លេខ​១១៤...

ចេញពី​កន្លែង​ផឹកស៊ី​ចេញពី​ផឹកស៊ី​ទាស់​ពាក្យ​សម្ដី​គ្នា​មិន​អស់ចិត្ត​ដេញ​វាយ​គ្នា​បណ្ដាលអោយ​មាន​អ្នករងរបួស​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈ​ដែរ​យុវជន​៤​នាក់​ចេញពី​កន្លែង​ផឹក​ស៊ី​មួយកន្លែង​ហើយ​ទាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ក៏​បង្ក​អោយ​កើតមាន​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ធ្វើអោយ​រង​របួស​រៀងៗ​ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤០...