ក្មេងប្រុសម្នាក់ លួចរថយន្តឪពុកបើកដឹកមិត្តភក្ដិដើរលេងផឹកស៊ីស្រវឹង ជ្រុលបុកកម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញៈ កាលវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងកម្មករប្រមូលសម្រាម ស្ថិតត្រង់ចំណុចមុខផ្សារពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយឈ្មោះ ណេត…