ករណីឃាតកម្មគិតទុកជាមុន ឈានទៅឃាត់ខ្លួនបុរសម្នាក់ជាសង្សារ
ព្រះសីហនុ ៖ សាកសពស្ត្រីជនជាតិខ្មែរម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងជង្ហុកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់…