ខានក្រេបរាត្រីទឹកឃ្មុំ! ភាគីពីក្រុមខាងកូនកំលោះនិងកូនក្រមុំ កើតជម្លោះប្រើអំពើហិង្សាដាក់គ្នា ក្នុងពិធីមង្គលការ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កណ្តាលៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី មានករណីប្រើអំពើហិង្សាមួយកើតឡើង នៅក្នុងពិធីរៀបមង្គលការ មានភាគីពីរក្រុមគឺខាងកូនកំលោះ និងខាងកូនក្រមុំបានកើតជម្លោះនិងប្រើអំពើហិង្សាដាក់គ្នា បង្កឲ្យមានរបួសស្នាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ២ក្រុម៖ ក្រុមទី១ មានគ្នា៤នាក់…