ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើលំនៅដ្ឋាននិងប៉ុនប៉ងរំលោភសេពសន្ថវៈ

បន្ទាយមានជ័យៈ វេលាម៉ោងប្រមាណ ១៤ និង ០៦នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវៈ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។…

ផឹកស៊ីស្រវឹងខឹងប្រពន្ធស្តីឲ្យ ក៏យកដែកកេះដុតម៉ូតូចោល

កណ្ដាលៈ ករណីធ្វើឲ្យខូចខាតដោយចេតនាកើតហេតុនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី ចំណុចផ្ទះជនសង្ស័យភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ង៉ូយ មឿន ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ម្ដាយក្មេកជនសង្ស័យ) ។ ជនសង្ស័យឈ្មោះ ឈឿន…

ស្រវឹងទាំងព្រឹក! ពេលសមត្ថកិច្ចទៅប្រាប់ បែរជាវាយសមត្ថកិច្ចប៉ោងភ្នែក

ភ្នំពេញៈ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស៊ីស្រវឹង នៅកន្លែងគេធ្វើការងារ ស្រែកឡូឡា គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍ ចុះទៅ ប្រាប់កុំឲ្យឡូឡា មិនទាន់រួចពីមាត់ផង ស្ទុះវ៉ៃប៉ូលិសមួយដៃខៀវភ្នែកឆ្វេង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ជនដៃដល់សមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ…

ផឹកស៊ីស្រវឹង ទំនងជាប្រើសារធាតុញៀនហួសកម្រិតផង យកទារកអាយុទើប ៣ខែកន្លះ បោះចោលទៅលើដីភក់

កណ្ដាលៈ កាលពីម៉ោង ៧ និង០០នាទីយប់ថ្ងៃទី ១២ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ យីម ឡៃធី ភេទប្រុស អាយុ ៣ខែ កន្លះ រស់នៅភូមិសៀមរាប…

នារីម្នាក់ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញៈ នារីម្នាក់ស្រវឹងជោកជាំ បានបើករថយន្តដឹកមិត្តភក្កិចេញពីកន្លែងរាំរែក នៅក្នុងក្លឹបហ៊្សូក ជាមួយល្បឿនយ៉ាងលឿន បានរេពេញផ្លូវរួចក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់វៀចអស់៣កង់ កាលពីវេលាម៉ោង១២ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខារ៉ាអូខេប៊េះស្តារ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមប្រភពពីបុរសម្នាក់ ដែលជាម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់…

ជួបគ្នា៣ឆ្នាំ នាងរងកម្ម ប្តីវាយធ្វើបាប របួសបាក់ស្មាឆ្វេង រត់ទៅប្តឹងប៉ូលិសទាំងទឹកភ្នែក

ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងស្ថានភាពទុក្ខក្នុងខ្លួន យំសម្រក់ទឹកភ្នែក រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកប្តីប្រដាប់ដោយអង្រែឈើ វាយសំពងទាត់ ធាក់ បណ្តាលឲ្យបាក់ស្មាឆ្វេង កាលពីព្រឹកថ្ងៃទី១២ នេះនៅបន្ទប់ផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ប្តីកំណាចមានឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ…

Update៖ ភ្លើងប្រចណ្ឌ! មន្ត្រីយោធាម្នាក់ ដកកាំភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់ បណ្ដាលរបួសធ្ងន់នៅ «ហាងទីរ៉ានី» ខណ្ឌសែនសុខ

ភ្នំពេញៈ កាលវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីបុរសម្នាក់ បានដកកាំភ្លើងបាញ់មកលើប្រពន្ធខ្លួនជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនសង្ស័យជាប្តីឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធា នៅភូមិភាគ៥…

ក្មេងស្ទាវ១ក្រុម ចេញពីផឹកស៊ី នៅក្លឹប «ប៊្លូទ្បាញ» វាយតបគ្នាផ្អើលពេញផ្លូវ លោកមេប៉ុស្តិ៍បឹងទំពុនទី១ មិនអាចទប់ស្កាត់បាន…

ភ្នំពេញៈ នៅវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ១ក្រុម ផឹកស៊ីក្នុងក្លឹបកម្សាន្ត «ប៊្លូទ្បាញ» សង្ស័យស្រវឹងស្រារៀងៗខ្លួន ចេញមកក្រៅបានឌឺដងដាក់គ្នា ឈានដល់ការប្រើអំពើហិង្សា វាយតបគ្នាផ្អើលពេញផ្លូវ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ…

ផឹកស៊ីស្រវឹង មកដល់ផ្ទះវាយប្រពន្ធចំក្ដោងច្រមុះ២ដៃ បណ្ដាលឲ្យថប់ដង្ហើមស្លាប់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ ចេញពីផឹកមកដល់ផ្ទះរករឿងក្នុងគ្រួសារ ឈានដល់ការបង្កហិង្សា វាយប្រពន្ធរហូតដល់ស្លាប់ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវ លេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ…

ហិង្សាដោយចេតនាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥២នាទី នៅចំណុចមន្ទីរពេទ្យបង្អែកដីថ្មី ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងស្នាក់ការសន្តិសុខ៩៩៩ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនាកាប់នឹងកាំបិត ដែលប្រព្រឹត្តកាលពីថ្ងៃទី២៨…