ស្រ្តីមេម៉ាយក្រីក្រម្នាក់ ខ្ចីលុយគេទិញម៉ូតូឲ្យកូនស្រី២នាក់ជិះដើរលក់ម្ជូរ ត្រូវរថយន្តបុកស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០ នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្រ្តីមេម៉ាយមានជីវភាពក្រីក្រម្នាក់ បានខ្ចីលុយគេទិញម៉ូតូម៉ាកធូដេមួយគ្រឿង ដើម្បីឲ្យកូនស្រីទាំង០២នាក់បងប្អូនបង្កើតនឹងគ្នា បានជិះធ្វើ ដំណើរដើរលក់គ្រឿងម្ជូរ នៅតាមហាង ត្រូវរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបុកនៅលើស្ពានព្រែកសំរោង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…

សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នដោយសារទឹកជំនន់ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្ត

ភ្នំពេញៈ យោងតាមផេករបស់ អគ្គិសនីកម្ពុជា -EDC បានឲ្យដឹងថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP420 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា…

អង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម

(Reuters) – កាលពីថ្ងៃច័ន្ទ កាសែត Financial Times បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីរៀបចំឯកសារសម្ងាត់នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានគោលបំណងជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម។ របាយការណ៍បានបន្ថែមថា ទីភ្នាក់ងារចារកម្ម GCHQ របស់ចក្រភពអង់គ្លេសបានឈានមុខគេក្នុងការទិញនៃប្រព័ន្ធការពារសុវត្ថិភាពខ្ពស់…

លោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលចូលរួមកិច្ចប្រជុំកំពូលជាមួយអាស៊ាន ចាប់តាំងពីឆ្នាំ ២០១៧មក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងដឹកនាំក្រុមប្រតិភូរបស់លោក ចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយអាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ជាលើកដំបូងបំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។ នេះបើតាម ស្ថានទូតអាមេរិកប្រចាំប្រទេសព្រុយណេ។ ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថាលោក បៃដិន…

កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សំាងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ…

រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងប្រមាណ៧២ លានដុល្លារអាមេរិក ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជា

​នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ ឯកឧត្ដម មិកាមិ​ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ…

គណនីហ្វេសប៊ុកអនាមិកមួយ បានចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។ ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបដូចតទៅ៖ ១. គណនីហ្វេសប៊ុកឈ្មោះ…

ខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ បើតាមលោកវេជ្ជបណ្ឌិត យិន ស៊ីណាតប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺ…

សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ

រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរសហគមន៍កសិ កម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ ដែលបាននិងកំពុងបំពេញតួនាទីក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយ និងផែន ការអភិវឌ្ឍវិស័យកសិកម្ម ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី…

តំណាងសម្តេចតេជោ ហ៊ុន សែន ប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០មុឺនដូស ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ

នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់ និងទទួលវ៉ាក់សាំង ជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…