ព្រឹកស្អែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ សុីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន…

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ។ ថ្លែងក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងកូវីដ-១៩ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់បានដឹងថា…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ អាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០%

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ថ្មីៗនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ។ នាយកដ្ឋានបានអះអាងថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ…

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោបក្នុងខេត្តកោះកុង បង្កើនការចិញ្ចឹមគ្រំចំពុះទា ខណៈកំពុងមានតម្រូវខ្លាំង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបាន ប្រមាណ៣.២១០តោន ក្នុង១រដូវ ហើយជាទូទៅសហគមន៍អាច ប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យារពេលតិចតួច ដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ថ្លែងក្នុងផ្សព្វផ្សាយផលិតផលគ្រំចំពុះទានេះ នៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែកញ្ញា…

ឥណ្ឌាបាន​រឹបអូស​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​ ៣​តោន​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​នេះ​ ក្រុម​មន្ត្រី​ឥណ្ឌា​បាន​និយាយ​ថា​ ពួក​គេ​បាន​រឹបអូស​ហេ​រ៉ូ​អ៊ី​ន​ប្រមាណ​ ០៣​តោន​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​មាន​តម្លៃ​ប្រមាណ​ ២០០​ ពាន់​លាន​រូពី​ (២,៧២​ ពាន់​លាន​ដុល្លារ​)​ ស្រប​ពេល​មាន​ភាព​វឹកវរ​បន្ទាប់​ពី​ការ​ដណ្តើម​កាន់កាប់​ប្រទេស​នេះ​កាលពី​ខែ​មុន​ដោយ​ក្រុម​តា​លី​បង់​។​ ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​ប្រទេស​ផ្គត់ផ្គង់​អាភៀន​ខុសច្បាប់​ធំ​បំផុត​លើ​ពិភពលោក​ ប៉ុន្តែ​ចាប់តាំងពី​បាន​ឡើង​កាន់​អំណាច​ដោយ​ក្រុម​តា​លី​បង់​អ៊ី​ស្លា​ម​បាន​និយាយ​ថា​ ពួក​គេ​មាន​គម្រោង​ហាមឃាត់​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ហាមឃាត់​នោះ​ទេ​។​ ​មន្ត្រី​ម្នាក់​នៅ​រដ្ឋ​ Gujarat​ បាន​និយាយ​ថា​…

ជនអន្តោប្រវេសន៍រាប់សិបនាក់មានការប៉ះទង្គិចជាមួយអាជ្ញាធរអាមេរិក នៅព្រលានយន្តហោះ ដែលកំពុងនិរទេសខ្លួនទៅប្រទេស ហៃទីវិញ

ជនអន្តោប្រវេសន៍រាប់សិបនាក់ ខកចិត្តដែលត្រូវបាននិរទេសខ្លួនទៅប្រទេស ហៃទីវិញ ពីសហរដ្ឋអាមេរិក ដែលបានប៉ះទង្គិចជាមួយអាជ្ញាធរ ខណៈព្យាយាមប្រញាប់ប្រញាល់ ឡើងជិះយន្តហោះដែលចុះចតកាលពីរសៀលថ្ងៃអង្គារនៅទីក្រុងPort-au-Prince។ ជនអន្តោប្រវេសន៍រាប់រយនាក់ត្រូវបានសហរដ្ឋអាមេរិកនិរទេសទៅកាន់ប្រទេសហៃទីវិញចាប់តាំងពីថ្ងៃអាទិត្យ។ ពួកគេភាគច្រើនបានចាកចេញពីប្រទេស បន្ទាប់ពីគ្រោះមហន្ត រាយរញ្ជួយដីនៅឆ្នាំ២០១០ ហើយពេលនេះព្រួយបារម្ភអំពីការរកការងារធ្វើ និងការតាំងលំនៅ និងការផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសដែលមានប្រជាជនជាង ១១ លាននាក់ ដែលប្រមាណ ៦០ភាគរយ មានលទ្ធភាពរកបានប្រាក់តិចជាង ពីរដុល្លារ…

យុវជន ញាញ ទិត្យភាព បានកែច្នៃសម្បកកង់ទៅជាវត្ថុសិល្បៈមានតម្លៃ និងជាស្មារតីក្នុងការចូលរួមការកាត់បន្ថយបរិស្ថាន

លោកញាញ ទិត្យភាព ជាអ្នកកែច្នៃសម្បកកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ចំបក់ទន្សាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅ ជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់កន្លែងតែម្តង ។ លោកបន្តថា…

តោះ! ស្វែងយល់ផ្សិតប៉ក់ (ផ្សិតព្រៃ)

ឈ្មោះខ្មែរ ៖ ផ្សិត ប៉ក់ ឈ្មោះវិទ្យាសាស្ត្រ ៖ Astraeus hygrometricus ឈ្មោះសាមញ្ញ ៖ Barometer earthstar ឈ្មោះសៀម ៖ เห็ดเผาะ ផ្សិតប៉ក់ជាទូទៅមានដុះនៅតាមព្រៃក្រោមដើមឈើធំៗ ដែលវាបានជួយផលិតសារធាតុចិញ្ចឹមទៅអោយឬសឈើទាំងនោះ ហើយវាក៏ទទួលបានមកវិញនៅ សារធាតុកាបោនពីឬសឈើវិញ ដែលជាតំរូវការចំបាច់របស់វាសម្រាប់ការលូតលាស់…

ឯកឧត្តម​ ម៉ៅ​ ធនិន អញ្ជើញជាអធិបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។…

អវកាសយានិកចិន បានត្រលប់មកដែនដីវិញដោយជោគជ័យ បន្ទាប់ពីបំពេញបេសកកម្មក្នុងទីអវកាស ៩០ថ្ងៃ

ទីបំផុតអវកាសយានិកចិនទាំង ៣រូប បានចុះមកដល់លើផ្ទៃផែនដីវិញ ដោយសុវត្ថិភាព ក្រោយការបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ៣ខែ។ បន្ទប់ ឬ ខាប់ស៊ុល (Capsule) របស់យានអវកាស ហ្សិនចូវ (Shenzhou-2) ដែលផ្ទុកក្រុមអវកាសយានិកចិន បានចុះមកដល់ដោយសុវត្ថិភាព នៅទីតាំងចុះចត តុងហ្វឹង (Dongfeng) ស្ថិតក្នុងតំបន់ស្វយ័ត…