ករណីរថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីរថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន៕

ករណីរថយន្តបុករះ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងមនុស្សរងរបួស នៅខណ្ឌមានជ័យ

ភ្នំពេញ: នាវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបុករះបណ្តាលឲ្យរងការខូចខាត និងមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AX-0299 បើកបរដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង…

ស្រ្តីម្នាក់បើករថយន្តPriusមួយគ្រឿង ត្រូវឡានFuSoបើកវ៉ាជែងបុកពេញទំហឹង បណ្តាលឲ្យវិលក្បាលត្រឡប់ក្រោយរងការខូតខាត

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកFuSo មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-8724 បុករថយន្ត Prius មួយគ្រឿង ឡើងវិលក្បាល ត្រឡប់ក្រោយវិញ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែជ័យ…

រថយន្តLexusបុកម៉ូតូឌ្រីមសង់ពីរគ្រឿង អូសមនុស្សប្រហែលមួយគីឡូម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ នាវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តLexus ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AM-4404 បុកម៉ូតូឌ្រីមសង់ពីរគ្រឿងពេញទំហឹង អូសមនុស្សប្រហែលមួយគីឡូម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…

សមត្ថកិច្ចបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនបាន៣នាក់ ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត

ភ្នំពេញៈ ព័ត៌មានលម្អិត យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជុំវិញការបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ, ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទី…

ជនសង្ស័យ៣នាក់និងបក្ខពួក ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ២នាក់ ព្រោះមានគំនុំជាមួយគ្នា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​ ០៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០២និង១០នាទី រំលងអធ្រាត្រ មានករណីជនសង្ស័យ៣នាក់ និងបក្ខពួក បានធ្វើសកម្មភាពដេញកាប់និងវាយទៅលើជនរងគ្រោះ…

បុរសម្នាក់បើករថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ រួចបើកគេចខ្លួនបុកខឿនផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នាវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តតាកូមាមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងរងរបួសធ្ងន់បុរស២នាក់ រួចបន្ថែមល្បឿនទៅមុខ បុកខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ចំណុចស្តុបឫស្សីផ្អែម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ មានអ្នករួមដំណើរជាមួយបុរសម្នាក់ទៀត…

រថយន្តដឹកដែកមួយគ្រឿង បើកបរសុខៗរេចង្កូតឡើងខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នាវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ណ មួយបានកើតឡើង រថយន្តដឹកដែកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារឯករាជ្យ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកដែកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ…

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូកង់បី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅវេលាម៉ោង១៩និង១០នាទីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងពីមូលដ្ឋានអាវុធហត្ថស្រុកសំរោង ករណីអំពើលួច (ម៉ូតូកង់បី) ប្រព្រឹត្តិកាលពីថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចរោងចក្រ៦ជាន់ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សឿន…

ជនរងគ្រោះពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវក្មេងទំនើងជិះដេញធាក់ពីក្រោយ ជ្រុលចង្កូតបុកខឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ជិះម៉ូតូ១គ្រឿង ឌុបគ្នានារីម្នាក់ ធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់តែមានក្មេងទំនើងពីរនាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពដេញធាក់ពីក្រោយ បណ្តាលឲ្យជ្រុលចង្កូតបុកខឿនផ្លូវពេញទំហឹង ដួលបោកក្បាលស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់នារីម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖…