លិចផ្ទះអ្នកណាខ្លះទេពេលនេះ! ព្យុះ ខាណុន នឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា អាចនឹងបង្កឲ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែង
ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានឿាព និងឥទ្ធិពលរបស់ព្យុះទី២០ ឈ្មោះ ខាណុន បានឲ្យដឹងថា យោងតាមការព្យាករ នៅពេលចូលដល់សមុទ្រចិនខាងត្បូង ព្យុះខាណុន នឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង រួចបន្តដំណើរឆ្ពោះមកទិសខាងលិចក្នុងល្បឿន ១២០ km/h ។ បន្ទាប់ពីឆ្លងកាត់កោះហៃណាំ ព្យុះខាណុន នឹងរំកិនខ្លួនចូលទៅឈូងសមុទ្រតុងកឹង (វៀតណាម) ហើយបន្តដំណើរទៅដល់ឆ្នេរប្រទេសវៀតណាមភាគកណ្តាលនៅយប់ថ្ងៃទី១៧…