តោះមកស្គាល់តារាចម្រៀង ដែលចេញបទពាក់ព័ន្ធពីសត្វ មុនចូលឆ្នាំនេះ

ចាត់ទុកថាអំឡុងបុណ្យចូលឆ្នាំឆ្នាំនេះ មានភាពចម្លែកមុន ដោយសារតែតារាចម្រៀងច្រើនរូប ពោលគឺស្ទើរតែគ្រប់ផលិតកម្ម បែរជាព្រួតគ្នាចេញបទចម្រៀងពាក់ព័ន្ធនឹងសត្វ ដោយគ្រាន់តែបទទាក់ទងនឹងសត្វឆ្កែ គឺមានតារាចម្រៀងមិនតិចជាង៤នាក់បានបញ្ចេញបទចម្រៀងទៅហើយ។ មិនរាប់បញ្ចូលបទចម្រៀងកាលពីឆ្នាំមុន និងចេញកាលពីឆ្នាំ២០១៧ ដែលចេញទាក់ទងពីសត្វ ក្នុងឆ្នាំ២០១៨នេះ គេឃើញតារាចម្រៀងសុទ្ធតែបញ្ចេញបទចម្រៀងទាក់ទងនឹងសត្វប្រជែងគ្នា រហូតដល់ថ្នាក់ធ្វើអោយអ្នកខ្លះមានការចាប់អារម្មណ៍ ប៉ុន្តែក៏ធ្វើអោយមានការរិះគន់ផងដែរ ដោយ លោក ម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថាជំនាញខាងទើស បង្ហោះថាតើបទចម្រៀងឆ្នាំនេះ…

ក្តៅៗ! បើកទម្លាយមុខមាត់ពិត ភរិយា និងកូន ខេមរៈ សិរីមន្ត !

ជាយូរមកដែលមានដំណឹងថាលោកខេមរៈ សិរីមន្ត មានភរិយា និងកូនរួចហើយ ប៉ុន្តែលោកតែងប្រកែក បើទោះជាតារាសិល្បៈច្រើននាក់ជាពិសេសគឺអ្នកបានជួបគ្រោះថ្នាក់ក្នុងពេលក្រឡាប់រថយន្តជាមួយលោក សុទ្ធតែបាននិយាយថាលោកមានភរិយាហើយ ដោយក្នុងពេលមានបញ្ហាក្រឡាប់រថយន្តនោះ គឺលោកបានប្រគេច ភរិយា និងកូន ចេញមុនគេ ព្រោះតែខ្លាចគេថតបាន។ តបនឹងការលើកឡើងនេះ Post News បានទទួលរូបថត៣សន្លឹក ពីអ្នកជិតស្និទ្ធរបស់លោកបំផុត ដោយគេអះអាងថានោះជារូបភរិយា និងជាកូនប្រុសស្រីទាំង២របស់លោក…

សម្អាងលើសមត្ថភាព តារាចម្រៀង ដេវីត ឆ័យ ហ៊ានប្រដូចខ្លួនទៅកំពូលតារាចម្រៀង២ដួង

ដ្បិតថាមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេង ប៉ុន្តែតារាចម្រៀងទើបលេចពន្លក លោក ដេវីត ឆ័យ បានអះអាងថាលោកនឹងធ្វើជាតារាសិល្បៈដែលអាចបន្តតំណែងល្បីល្បាញរបស់កំពូលតារាចម្រៀង២ដួងអោយបាន ដោយសារតែលោកសម្អាងថាខ្លួនមានទេពកោសល្យច្រៀងបានល្អ ចេះនិពន្ធទំនុកច្រៀង និងតែងបទភ្លេងមិនធម្មតា។ លោកបានបង្ហើបមហិច្ឆតាមួយនេះ ខណៈដែលអ្នកបានឮក៏សើចចំអក តែក៏មានខ្លះទៀត យល់ថាបុគ្គលដែលមានមហិច្ឆិតា ហើយមានការប្រឹងប្រែងច្បាស់លាស់ដូចលោក ក៏ប្រាកដជាអាចធ្វើបានដោយមិនអាចនឹកស្មាន។ តារាចម្រៀង ដេវីត ឆ័យ និយាយថា តាំងពីដើមរៀងមកលោកតែងយកគំរូលោក…

ឡេង ណាវ៉ាត់ត្រា គ្រោងចំណាយម៉ាអស់ដៃ ក្នុងMV បទ«រាំបិទគូទ»

បើទោះជាការឌីហ្សាញយករូបទម្រង់សិល្បៈបុរាណ ដូចជាល្ខោនខោលមកដល់ពីលើបទចម្រៀងធ្វើអោយមានការរិះគន់ធ្ងន់ៗពីសំណាក់តារាចម្រៀងលោក អាចារ្យធំ ប៉ុន្តែគេនៅតែកត់សម្គាល់ថាបទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះ មានការគាំទ្រ។ ជាក់ស្ដែងបទចម្រៀងមួយនេះ ត្រូវគេចូលស្ដាប់ច្រើននៅលើយូធូបនោះផង ទើបលោកប្រកាសយ៉ាងចំហរថា នឹងចំណាយការផលិតMV អោយបានល្អបំផុត ដើម្បីធ្វើអោយបទចម្រៀងនេះ ទទួលបានអារម្មណ៍ប្លែកភ្នែក។ លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថាបទចម្រៀង «រាំបិទគូទ»…

គ្រាន់តែជាអ្នករត់តុ តែ គង់ កែវមរកត កាន់តែលេចធ្លោរ នៅ Cambodian Idol

ដ្បិតថាជាអ្នករត់តុមួយរូបផ្សេងព្រេងមកពីខេត្តកំពង់ចាម ប៉ុន្តែគេកត់សម្គាល់តារាបេក្ខនារី គង់ កែវមរកត មានទឹកដមសម្លេងមិនធម្មតានោះទេ នៅក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣នេះ។ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ នាងទទួលបានការគាំទ្រខ្លាំងក្លាមិនធម្មតានោះ ដោយបានក្ដោបក្ដាប់សំឡេងបោះឆ្នោតដោយមិនស្ថិតក្នុងការភ័យបារម្ភនៅពេលប្រកាសលទ្ធផល និងមានការចែកចាយវីដេអូរបស់នាងគគ្រឹកគគ្រេងគួរឲ្យកត់សម្គាល់នោះផង។ បេក្ខនារីមួយរូប ដែលមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀង ក្រោយពីតស៊ូរត់តុនៅភ្នំពេញយ៉ាងលំបាកនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះនាង បន្ទាប់ពីនាងបង្ហាញសមត្ថភាពក្នុងកម្មវិធី Cambodian Idol…

ឆាយ វិរៈយុទ្ធ បញ្ជាក់រឿង ចូលហង្សមាស

ខណៈដែលតារាចម្រៀងល្បីឈ្មោះគឺកញ្ញាមាស សុខសោភា ត្រូវគេទម្លាយថានឹងដើរចេញពីថោនចូលហង្សមាសនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ តែនាងមិនទាន់ទទួលស្គាល់ដើម្បីកុំអោយខូចបទចម្រៀងដែលសេសសល់នោះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វិរៈយុទ្ធ ក៏ត្រូវបានគេសង្ស័យថានឹងដើរចេញពីផលិតកម្មរបស់ខ្លួនគឺសាន់ដេ ហក់ចូលហង្សមាសផងដែរ។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រី«Carabao Spark Concert» កាលពីថ្ងៃទី២៥ កុម្ភៈ តារាចម្រៀងរូបនេះបានទម្លាយអោយដឹងពីព័ត៌មានដ៏ក្ដីគគុកនេះ។ លោក ឆាយ វិរៈយុទ្ធ និយាយថាលោកបានឮច្រើនមកហើយ…

ឆាយ វិរៈយុទ្ធ ធ្លាយដំណឹងឡាំប៉ា រឿងដាក់រូបខ្លួនតូចជាងតារាផ្សេង លើប៉ាណូ

មកទល់ពេលនេះ មានការទម្លាយចេញពីក្រុមផលិតករកាន់តែច្រើន ថាតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ រមែងច្រានចោលមិនទទួលច្រៀងវិញ បន្ទាប់ពីលោកទទួលច្រៀងហើយ ហើយឃើញរូបថតរបស់លោកនៅលើប៉ាណូ ដែលជាការផ្សព្វផ្សាយសម្រាប់កម្មវិធីតូចជាង ឬដាក់នៅពីក្រោយតារាណាម្នាក់ដែលលោកយល់ថាមិនសម។ ដំណឹងនេះបានបែកធ្លាយចេញពីផលិតករ២ស្ថាប័នហើយ ប៉ុន្តែដំណោះស្រាយក៏រមែងធ្វើតាមសំណូមពររបស់លោកផងដែរ ដោយមិនឈានដល់ការចម្រូងចម្រាស់ ហើយលុបកម្មវិធីលោកត្រូវច្រៀងនោះទេ។ ប្រភពពីទូរទស្សន៍PNN បានអះអាងថា លោកឆាយ វិរៈយុទ្ធ បានប្រតិកម្មមិនឡើងឆាកតន្ត្រីរបស់ស្ថាប័ននេះនោះទេកាលពីប៉ុន្មានសប្ដាហ៍មុន ដោយសារតែហេតុផលដាក់រូបលោកតូចជាងតារាចម្រៀង…

មួយបទ របស់ សោភា ទេពី កក្រើកLive Show Cambodian Idol

ក្នុងចំណោកបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធីCambodian Idol កាលពីយប់ថ្ងៃទី៩ កុម្ភៈ គេនៅតែមើលឃើញថាបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី លេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង។ ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង…

វង្ស ថាណាន់ ធ្លាក់ពីCambodian Idol ទាំងអ្នកគាំទ្រ មិនអស់ចិត្ត

ការប្រឡងក្នុងវគ្គ Theater Round ជុំទី២ កាលពីយប់ថ្ងៃទី២៦ មករា បានទម្លាក់បេក្ខជន វង្ស ថាណាន់ គួរអោយភ្ញាក់ផ្អើល ពីកម្មវិធី Cambodian Idol ខណៈដែលបេក្ខជនរូបនេះត្រូវគេស្គាល់ថាមានប្រជាប្រិយភាពខ្លាំងតាំងពីការជម្រុះលើកទី១ និងជាបេក្ខជនដែលមានទឹកដមសំឡេងល្អ ដែលត្រូវអ្នកគាំទ្រយល់ថាគួរតែមានឱកាសបានឡើងទៅដល់វគ្គLive Show ដោយមិនគួរមកធ្លាក់នៅក្នុងវគ្គនេះឡើយ។ ការទម្លាក់លោកអោយបរាជ័យដោយគណកម្មការទាំង៤កាលពីយប់មិញ បានធ្វើអោយមានការសោកស្ដាយយ៉ាងខ្លាំង…

វង្ស ថាណាន់ ពីរោះអ៉ីចឹងតើ បានជាប់ក្នុងវគ្គ Theater Round !

មិនខុសពីគ្នាដៃគូចម្រៀងរបស់លោកក្នុងកម្មវិធីសប្បុរសធម៌ គឺបេក្ខនារី សោភា ទេពី ដែលលោកធ្លាប់ចាប់ដៃច្រៀងក្នុងកម្មវិធីសប្បុរសធម៌ សម្រាប់បេក្ខជន លោកវង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាកូនកំព្រាឪពុកម្ដាយបោះបង់ចោល ដោយសូម្បីតែថ្ងៃកំណើតរបស់ខ្លួនមិនស្គាល់នោះ ក៏ប្រលងជាប់ក្នុងវគ្គ Theater Round ផងដែរ។ ក្នុងចំណោមបេក្ខជន៤រូប ដែលខាងកម្មវិធីតម្រូវអោយច្រៀងរួមគ្នា លោកគឺជាបេក្ខជនដែលមានសំឡេងល្អជាងគេ និងចេះបត់បែនសំឡេងបានល្អ ទើបទទួលបានលទ្ធភាពជាប់ ហើយបានឆ្លងទៅកាន់វគ្គបន្ត។…