វង្ស ថាណាន់ ទាំងកម្សត់ ទាំងពីរោះ ក្នុងកម្មវិធី Cambodian Idol
មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងកូនកំព្រា ដែលត្រូវគេស្គាល់ជាយូរមកហើយជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា លោកវង្ស ថាណាន់ ស្រាប់តែបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol ហើយបានឆ្លងផុតក្នុងវគ្គJudge Audition សម្រាប់សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី១២ មករា ឆ្នាំ២០១៨។ លោកត្រូវបានអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទ្វេរដង បន្ទាប់ពីបានលាតត្រដាងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ហើយថែមទាំងបានបញ្ចេញទឹកដមសំឡេងអាចកន្ទ្រាក់អោយគណកម្មការទាំង៤រូបផ្ដល់យេសអោយ។ បទចម្រៀងក្រោមចំណងជើងថា«ស្រឡាញ់អូនរហូត »របស់លោក វង្ស…