មួយកម្មវិធី The Voice Kids សុគន្ធ និសា រងការរិះគន់តាំងពីដើមទី!

តាំងពីលេចមុខដំបូងមកទល់នឹងជិតចប់នេះ គេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង សុគន្ធ និសា ដែលបានក្លាយជាគ្រូបង្វឹកនៅក្នុងកម្មវិធីលំដាប់ថ្នាក់ The Voice Kids ហាក់ទទួលបានការរិះគន់ច្រើនជាងការសរសើរ ដោយការរិះគន់នេះគឺតាំងពីកម្មវិធីដំណើរដំបូងៗម្ល៉េះ។ នាងត្រូវបានអ្នកគាំទ្ររិះគន់កាន់តែខ្លាំង ក្រោយពីនាងមិនជ្រើសយកកុមារី អ៊ុក សុវណ្ណរី អោយឡើងវគ្គបន្ត ហើយត្រូវអ្នកទស្សនាចោទថានាងជាគ្រូបង្វឹកមិនយុត្តិធម៌ និងមិនចេះវិភាគពីសមត្ថភាពរបស់កូនក្រុម។ ក្នុងចំណោមតារាចម្រៀងទាំងអស់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស…

ស្ងាត់ៗ ឱក សុគន្ធកញ្ញា អាយុ៣០ឆ្នាំបាត់!

គិតត្រឹមថ្ងៃទី១៤ កញ្ញា តារាចម្រៀងល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា មានវ័យគម្រប់៣០ឆ្នាំគត់តែម្ដង តែបើក្រឡេកមើលសម្រស់របស់នាងគឺមិនចាញ់ក្រមុំវ័យម្ភៃស្ដើងនោះទេ ជាពិសេសបន្ទាប់ពីនាងត្រូវគេកត់សម្គាល់ថាកាន់តែថែរូបសម្រស់ និងរាងអោយស្រឡូនដែលមិនងាយប្រែប្រួលសម្រស់ទៅទៀត។ នាងត្រូវគេដឹងថាមានវ័យគ្រប់៣០ឆ្នាំ តាមរយៈអ្នកគាំទ្ររបស់នាងធ្វើនំខួបអោយកាលពីយប់ថ្ងៃទី១៤ កញ្ញា ដោយនាងបានបង្ហោះជាសាធារណៈថាសប្បាយចិត្តណាស់ ដែលមានអ្នកគាំទ្រធ្វើខួបអោយនាង ក្នុងពេលដែលនាងបានក្លាយក្រមុំវ័យ៣០ឆ្នាំគត់នាពេលនេះ។ ការបង្ហោះរបស់នាងត្រូវបានគេចាត់ទុកថាគឺលើកទី១ ដែលនាងបង្ហាញអោយដឹងជាចំហរថានាងមានន័យក្រែលណាស់ទៅហើយ ក្នុងពេលដែលនាងភាគច្រើនគឺមិនសូវចង់និយាយពីអាយុពិត។ ការទទួលស្គាល់របស់នាងបានធ្វើអោយម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវវ័យពិតប្រាកដដែលនាងទទួលស្គាល់…

ក្មេងប្រុសជំនាញត្រាប់តាម សុខ ពិសី ខ្លាំងនៅ The Voice Kids

នៅទីបំផុតកុមារា ធួន ដានុច វ័យ១១ឆ្នាំ ដែលត្រូវគេស្គាល់ខ្លះៗ រួចមកហើយក្នុងកម្មវិធីពេញចិត្តអត់ និងក្នុងកម្មវិធីមួយចំនួនទៀត បូករួមទាំងការបង្ហោះវីដេអូនៅលើ Youtube ដោយសារតែប្អូនអាចច្រៀងត្រាប់ តាមតារាចម្រៀងសុខ ពិសី បានពីរោះនោះ បានឆ្លងផុតវគ្គ The Blind Audition របស់កម្មវិធី The Voice…

មិនធម្មតា! ខាត់ សុឃីម ស៊ីថ្លៃ១០ម៉ឺនដុល្លារ គ្រាន់តែស្ពតទឹកសុទ្ធ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយជាផ្លូវការថាអ្នកនាងខាត់ សុឃីម ទារបានរហូតដល់១០ម៉ឺនដុល្លារពីក្រុមហ៊ុនទឹកសុទ្ធ ដឺផ្លាទីនីម ព្រីមៀមវ័ធធឺ(The Platinum Premium Water) ដោយគ្រាន់តែអ្នកនាងសម្រេចចុះកុងត្រាធ្វើជាBrand Ambassador ។ នេះជាតម្លៃមួយយ៉ាងខ្ពស់ដែលតារាចាស់វស្សារូបនេះទារបាន ខណៈដែលតារានៅក្នុងប្រទេសកម្ពុជាគឺមានតែលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ដែលមានក្រុមហ៊ុនធំៗបែបនេះហ៊ានផ្ដល់តម្លៃខ្លួន។ នេះជាក៏ជាលើកទី១ផងដែរ…

ខេមរៈ ភារុណ លាក់កុងត្រា ខេមរៈ សិរីមន្ត ខណៈការវិភាគរឿង ព្រាប សុវត្ថិ ក្លាយជាចំណុចរសើប !

វត្តមានរបស់លោកខេមរៈ សិរីមន្ត បានធ្វើឲ្យមានការវិភាគច្រើនឡើងដោយសារតែលោក និងលោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលធ្លាប់តែគ្រងតំណែងជាស្ដេចខ្លានៅក្នុងផលិតកម្ម២ផ្សេងទៀត។ បើទោះជាមានការទម្លាយថាហង្សមាសសុខចិត្តទទួល លោក ខេមរៈ សិរិមន្ត គឺដោយសារតែលោកយល់ព្រមចុះកុងត្រាធ្វើជាតារាចម្រៀងពេញសិទ្ធិជាថ្នូរនឹងលក្ខខណ្ឌមួយចំនួន ក៏បងប្រុសរបស់លោកគឺ ខេមរៈ ភារុណ បានលាក់យ៉ាងជិតពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហានោះ។ លោក ខេមរៈ ភារុណ ជាបងប្រុសរបស់លោក សេរីមន្ត…

កូនក្រុម៥រូបរបស់ ព្រាប សុវត្តិ -សុគន្ធកញ្ញា និង សុគន្ធ និសា កាន់តែប្រដេញពិន្ទុគ្នាយ៉ាងអស្ចារ្យ

មកទល់ពេលនេះគេចាប់អារម្មណ៍កុមារាកុមារី៥រូប ដែលបានឆ្លងផុតវគ្គ Blind Auditions នៅក្នុងព្រឹត្តិការណ៍ The Voice Kids Cambodia បានក្លាយជាពន្លកថ្មីដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងបាត់ទៅហើយទាំងអ្នកទាំង៥មិនទាន់ឈ្នះពាននៅឡើយ។ ជើងខ្លាំងទាំង៥សុទ្ធតែត្រូវបានតារាចម្រៀងជាគ្រូបង្វឹកចុចប៊ូតុងទាំង៣ ក្នុងពេលដែលវីដេអូប្រកួតប្រកួតប្រជែងរបស់ក្មេងទាំង៥ក៏ស្ថិតក្នុងការប្រដេញគ្នាយ៉ាងអស្ចារ្យនៅលើYoutube ក្នុងប៉ុន្មានថ្ងៃនេះ។ កុមារា ពេជ្រ ថៃ កូនក្រុមរបស់លោកព្រាប សុវត្ថិ ត្រូវគេឃើញនាំមុខគេក្នុងចំណោមបេក្ខជនបេក្ខនារីជាក្មេងៗក្នុងកម្មវិធី The…

ឃីម រតនៈ ចង់ឃើញបេក្ខជន The Voice Kid មកពីខេត្តកំពង់ឆ្នាំងលើកពាន

បន្ទាប់ពីកុមារា ចាន់ សុខារ័ត្ន អាយុ១៤ឆ្នាំ មកពីខេត្តកំពង់ឆ្នាំងឆ្លងផុតវគ្គ The Blind Auditions កាលពីយប់ថ្ងៃទី៥ សីហា តារាសម្ដែងលោក ឃីម រតនៈ ដែលភាគច្រើនត្រូវគេស្គាល់តាមការសម្ដែងជាតួបងធំ និងជាតួភេទទី៣បានអះអាងថាលោកចង់ឃើញអ្នកខេត្តកំពង់ឆ្នាំរូបនេះកាន់ពាន The Voice Kids ដោយអះអាងថាបេក្ខភាពរូបនេះមានស្រុកកំណើតដូចខ្លួន។ យ៉ាងណាមិញ…

កុមារី៨ឆ្នាំម្នាក់ ធ្វើអោយកក្រើក The Voice Kid ថ្ងៃដំបូង

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងភាពក្រម៉ិចក្រមើមរបស់កុមារី រ៉ាស៊ី ម៉ូរីយ៉ា ក្នុងថ្ងៃដំបូងនៃកម្មវិធី The Voice Kid Cambodia។ នាងបានធ្វើអោយអ្នកទស្សនា សើចសប្បាយ និងទះដៃព្រមគ្នា បើទោះជានាងមិនអាចធ្វើអោយ កញ្ញា សុគន្ធ និសា ចុចប៊ូតុងយក។ នាងជាបេក្ខនារីទី១ ដែលបង្ហាញខ្លួនក្នុងយប់ដំបូង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក…

ឱក សុគន្ធកញ្ញា ធ្វើខួបកំណើតឲ្យពិធីការិនីហង្សមាស

ធ្លាប់តែមានអ្នកគាំទ្រ និងតារាសិល្បៈធ្វើខួបកំណើតឲ្យខ្លួន កាលពីយប់ថ្ងៃទី១១ មិថុនា មុននេះតារាចម្រៀងនាងឱក សុគន្ធកញ្ញា បែរជាបានកាន់នំមកធ្វើខួបកំណើតឲ្យពិធីការិនីអ្នកនាង ចាន់ កែវនិមល យ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះលោកព្រាប សុវត្ថិ ក៏បានចូលរួមផង។ នេះជាពិធីខួបកំណើតទ្រង់ទ្រាយតូច ប៉ុន្តែបានធ្វើឲ្យម្ចាស់ខួបកំណើតត្រេកអរចង់ហោះ ដោយសារតែឱក សុគន្ធកញ្ញា មិនបានប្រាប់មុន ហើយដល់ពេលធ្វើការងារជួបនៅខេត្តបន្ទាយមានជ័យ ក៏យកនំខួបមកឲ្យអ្នកនាងនិមល…

រ៉េត ស៊ូហ្សាណា និង Step ឡើងកូដភ្លាម បានតួឯកភ្លែត

ក្នុងភាពយន្តដែលពេជ្រ សោភា បានសម្ដែងជាតួបងស្រី មានការប្រកាសថាតារាចម្រៀងនាងរ៉េត ស៊ូហ្សាណា និងលោក Stepដែលទើបមានបទចម្រៀងលេចធ្លោកាលពីចូលឆ្នាំគឺជាតួឯកយ៉ាងកាលីព ក្នុងពេលដែលរឿងភាគនោះគឺទូរទស្សន៍ហង្សមាសបានចំណាយទុនធំក្នុងការផលិត។ អ្នកទាំងពីរត្រូវគេប៉ាន់ស្មានថានឹងក្លាយជាតារាឈានឡើងក្នុងពេលបទចម្រៀងរបស់អ្នកទាំងពីរក៏ត្រូវហង្សមាសលើកស្ទួយ។ តារាសម្ដែងក្នុងរឿងដែលបានលើកឡើងនោះ បានអះអាងថា រ៉េត ស៊ូហ្សាណា និងតារាចម្រៀងដៃគូរបស់ពេជ្រ សោភា គឺលោក Step សម្ងំសម្ដែងតួឯកមួយរយៈមកហើយ ដោយអ្នកទាំងពីរត្រូវសម្ដែងជាតួយុវវ័យ និងមានស្នេហាឌឺដង…