ស្ទើរទប់ទឹកភ្នែកមិនបាន! Troy Kotsur ក្លាយជាតារាប្រុសគថ្លង់ដំបូងក្នុងប្រវត្តិសាស្ត្រ ឈ្នះពានអូស្ការ

(បរទេស)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គឺជា ថ្ងៃ ដែល ព្រឹត្តិការណ៍ប្រគល់ពាន រង្វាន់អូស្ការលើកទី ៩៤ បាន ប្រារព្ធ ឡើង យ៉ាង អស្ចារ្យ និងបាន រក ឃើញ ម្ចាស់ ពាន…

ឃើញហើយ! នឹកអតីតកាល! រម្លឹកអនុស្សាវរីយ៍អស្ចារ្យពីកម្មវិធីប្រគល់ពានដ៏ធំ អាណាចក្រតារា កាលពី ៩ឆ្នាំមុន

(ភ្នំពេញ)៖ រយៈពេល ៩ ឆ្នាំ កន្លងទៅលឿនបំផុត ហើយជា ពេល ដែល គ្រប់គ្នា ចាំ មិនភ្លេចឡើយនូវព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសកម្ពុជា ដែល រៀបចំ ឡើងមិនចាញ់ប៉ែកបរទេសឡើយ មានទាំងការបង្ហាញវត្តមាន លើកម្រាលព្រំក្រហម ការសម្ដែងជាពិសេស និងពានរង្វាន់អស្ចារ្យជាច្រើន នោះគឺកម្មវិធី «អាណាចក្រតារា»។…

ផ្អើលអស់អ្នកនៅប៉ារីស! ដោយសារវត្តមានរបស់ Jisoo និង Rihanna ក្នុង ព្រឹត្តិការណ៍ បង្ហាញម៉ូដ Dior

(បរទេស)៖ កម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស បានចាប់ផ្ដើម ជាផ្លូវការជាមួយ ការដើរ បង្ហាញម៉ូដ របស់ ម៉ាកសំលៀកបំពាក់ បារាំង Dior (ឌីយ៉) ដែលបានបង្ហាញចេញម៉ូដសំលៀកបំពាក់ ជាច្រើនសម្រាប់ឆ្នាំ២០២២។ តារាម៉ូដែលជាច្រើន នាក់ បាននាំ គ្នា ដើរ បង្ហាញ ម៉ូដ…

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្តីថ្លែងការណ៍ផ្ទុយពីការពិតនានា មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការហួសចិត្តបំផុត ចំពោះការបញ្ចេញព័ត៌មាន និងសេចក្តីថ្លែងការណ៍នានា ចោទប្រកាន់មកលើអាជ្ញាធរថា បានប្រើអំពើហិង្សា រួមនឹងការបៀតបៀនផ្លូវភេទ ទៅលើស្រ្តីជាក្រុមបាតុករ, រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្តីថ្លែងការណ៍ផ្ទុយពីការពិតនានា ងាកមកធ្វើសកម្មភាពស្របតាមវិជ្ជាជីវៈ លក្ខន្តិកៈ ហើយបញ្ឈប់ជាបន្ទាន់ការចេញផ្សាយនានានូវព័ត៌មានគ្មានតុល្យភាព មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម។ បើតាមសេចក្តីប្រកាសព័ត៌មាន…

​​កំព្រាឪពុកតាំងតូច​ ឡេង ណូរ៉ាតស៊ូក្រាញននៀលនឹងជីវិតរហូតដល់ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា

​កំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ឡេង ណូរ៉ា បានតស៊ូក្រាញននៀលនឹងជីវិតជាពិសេសក្នុងការហ្វឹកហាត់បាល់ទាត់ រហូតដល់ធ្វើឱ្យរូបគេទទួលបានឱកាសល្អៗ នៅក្នុងក្លឹបកីឡាបាល់ទាត់ និងក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់វិសាខា…

ផលិតករល្បីឈ្មោះរបស់កម្ពុជា ប៉ាន់ រិទ្ធី ឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំង

(ភ្នំពេញ)៖ ផលិតករសញ្ជាតិខ្មែរ-បារាំង លោក ប៉ាន់ រិទ្ធី និងក្រុមការងារ កាលពីថ្ងៃពុធ បានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ស្នាដៃសិល្បៈ ឬ Silver Bear Outstanding Artistic Contribution Best Film Award (សីលវើ ប៊ែរ អោតស្ដេនឌីង…

សំបុត្រនៃការប្រកួតទី២ របស់ក្រុមជម្រើសជាតិកម្ពុជាជួបហ្វីលីពីន ក្នុងពានរង្វាន់ AFF U23 ចាប់ផ្ដើមដាក់លក់ហើយ

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​ U23 ​ហ្វីលីពីន​ដែល​ជា​ប្រកួត​ទី​២ ក្នុង​ពូ​ល​ A ​នៃ​ពានរង្វាន់​ AFF U23 Championship 2022 ​នា​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ ក្រោយ​យកឈ្នះ​ក្រុម​ប្រ៊ុយណេ ៦-០ មួយថ្ងៃ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ដាក់លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ទី​២ របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដែល​សំបុត្រ​មាន​លក់​នៅ…

អង់គ្លេស គ្រោងនឹងបញ្ជូនជំនួយយោធាបន្ថែម ឱ្យអ៊ុយក្រែន ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(ឡុងដ៍)៖ ចក្រភពអង់គ្លេស មានផែនការបញ្ជូនបរិក្ខាយោធា និងជំនួយសេដ្ឋកិច្ចបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការភ័យខ្លាច កាន់តែខ្លាំងនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងពេលអនាគតដ៏ខ្លី។ បើតាមអ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអង់គ្លេស ទីក្រុងឡុងដ៍កំពុងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបញ្ជូនជំនួយសេដ្ឋកិច្ច និងបរិក្ខាយោធាក្នុងនោះរួម មានទាំងមីស៊ីលប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យរូបនេះដដែល បានឱ្យដឹងដែរថា «វិបត្តិនៅឯតំបន់ព្រំដែនអ៊ុយក្រែន បានឈានដល់ដំណាក់កាលមួយដ៏សំខាន់ ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានថាប្រធានាធិបតីរុស្ស៊ី…

ចិន និងរុស្ស៊ី ថាសម្ពន្ធភាពរបស់ខ្លួនគ្មានព្រំដែន ទប់ទល់ជាមួយសហរដ្ឋអាមេរិក

(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ចិន និងរុស្ស៊ីក៏បានប្រកាសដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន…

Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។ កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕