វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស បានដឹកដល់ខេត្តព្រះវិហារហើយ ដើម្បីចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ

វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស ដើម្បីចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកមកដល់ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១…

រាជរដ្ឋាភិបាល បានសម្រេចបិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងសហគមន៍

  រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ Lockdown ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍ ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី…

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ ករណីលួចគោពលរដ្ឋ០៣ក្បាល

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគ​គ​របាល​ ខេត្តបន្ទាយមានជ័យ ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ថ្ងៃ​ទី​២៧ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ពី​បទ​លួច​គោ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ ​លោក​វរសេនីយ៍ទោ​ ពេជ្រ​ ប៊ុ​ន​ធឿ​ន​…

រថយន្តយីឌុប បួងចង្កូតគេចឡង់គ្រីស័រ បុកម៉ូតូចតចិញ្ចើមផ្លូវ បណ្តាលឲ្យក្មេងម្នាក់ស្លាប់

ព្រះវិហារៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកកើតឡើង រវាងរថយន្តបុករថយន្ត រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ មានក្មេងកំពុងតែអង្គុយលើម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់ នៅចំណុចមុខរដ្ឋបាលព្រៃឈើឆៀងខាងលិច ប្រមាណ៤០ម៉ែត្រ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១ដល់២១២ ក្នុងដំណើរស្របទិសគ្នា…

ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីលួច​គោ​ ពលរដ្ឋ​ចំនួន០៣​ក្បាល​ដឹក​តាម​រថយន្ត​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ចំណុច​មុខ​វិទ្យាល័យ​កកោះ​ ស្ថិត​ក្នុងភូមិ​កកោះ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​ លួច​សត្វ​គោ​ ពលរដ្ឋ​៣​ក្បាល​ដឹក​តាម​រថយន្ត ​។​ ​លោក​វរសេនីយ៍ឯក​ ជា​…

ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយបណ្ណក្លែងក្លាយ

សៀមរាបៈ ថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនសង្ស័យ៖…

ភ្លៀងនិងខ្យល់កន្ត្រាក់ ធ្វើឲ្យរំលំផ្ទះ០១ខ្នង របើកដំបូល០១ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រសៀលម្សិលមិញ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បានធ្វើឲ្យរំលំផ្ទះចំនួន ០១ខ្នង របើកដំបូល ចំនួន ០១ខ្នង នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

អបអរសាទរ​ខួប​លើក​ទី១៣ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

ភ្នំពេញ៖ ថ្ងៃនេះ​គឺជា​ខួប​លើក​ទី១៣ នៃ​ការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១) ។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦។ ប្រាសាទព្រះវិហារ…

ស្ត្រីម្នាក់បើកម៉ូតូបត់ឆ្វេងត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តបុកចំពាក់កណ្ដាល បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ព្រះវិហារៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅចំណុចបាក់ភ្លុក ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៣និង៨៤ បង្កឡើងដោយម៉ូតូ ជិះពីលិចទៅកើតបត់ឆ្វេងត្រឡប់ក្រោយ ក៏ត្រូវរថយន្តដែលកំពុងធ្វើដំណើរមកពីទិសខាងកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូតែម្ដងទៅ ។ – អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។…

បុរសជនជាតិស្បែកខ្មៅម្នាក់ តេសឃើញវិជ្ជមានជំងឺកូវីដ-១៩ ព្យាយាមគេចវេស ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បង្ខំឲ្យឡើងរថយន្ត

  នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie ភេទប្រុស អាយុ៤៥ឆ្នាំ រឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ…