ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី​

​ ​លោក មុំ សុទ្ធា​រ៉ា ជា​អនុប្រធាន​អធិការកិច្ច អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ ត្រូវបាន​ប្រកាស​តែងតាំង​ជា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​៣ មេសា​នេះ បន្ទាប់​ពី​ប្រធាន​មន្ទីរ​មុន បាន​ចូលនិវត្តន៍ ។​ ​ ​លោក មាស រដ្ឋា​វុឌ្ឍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ…

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ភ្លៀង​កក់ខែ

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​មាន​ការ ប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប ដែល​បង្ក​ឲ្យមាន​ភ្លៀង​កក់ខែ​លាយឡំ និង​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​ប៉ុន្មាន​នេះ​។​ ​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី ០២ ខែ​មេសា ឆ្នាំ ២០១៤ ឯកឧត្តម​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី ០៣ ខែ​មេសា…

នេន ទុំ​ ចេញបទ “ព្រះវិហារជោគជ័យ” ​អបអរ​ឆ្នាំថ្មី (Mp3 Inside)

នេន ទុំ ​ដែល​ស្គាល់ថា ជា ឌីជេ មួយរូបដែល​បោះសំឡេង ក្នុងពិភពសិល្បៈ គ្រាន់បើដែរនោះ តែងតែ​ទាម​ទារនូវចំណាប់អារម្មណ៍ ក្នុងការផលិត និងបង្ហាញបទថ្មីរបស់ខ្លួនជូនដល់អ្នកគាំទ្រ នៅទូទាំងប្រទេស ។​ ថ្មីៗនេះដែរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ​តារារូបចម្រៀង និងឌីជេ នេន ទុំ…

ព្រះវិហារ​គ្រិស្ត​មួយ​កន្លែង​ត្រូវបាន​គេ​សាងសង​ពី​គ្រោងឆ្អឹង​មនុស្ស​

​ព្រះវិហារ​ដែល​ជា​ទីសក្ការៈ​បូជា​សាសនា​គ្រិស្គ​មួយកន្លែង ត្រូវបាន​លោក​អា​រ្យ Vaclav Tomasek តុបតែង​ឡើង​ចេញពី​គ្រោងឆ្អឹង​មនុស្ស​ទាំង​ជញ្ជាំង និង​ពិ​ដាន​ទាំងមូល​។ តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គ្រោងឆ្អឹង​មនុស្ស​ទាំងអស់​នេះ​គឺ​សាក​សព្វ​របស់​ទាហាន និង​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម ឬ​ស្លាប់​ដោយសារ​ជម្ងឺ​កាលពី ៣០ ឆ្នាំមុន​។ ឆ្អឹង​ក្បាល និង​ជើង​របស់​ជនរងគ្រោះ​ជា​ង ៣០០០ នាក់​ត្រូវបាន​រៀបចំ​យ៉ាង​ល្អិតល្អន់​នៅលើ​ពិ​ដាន និង​ជញ្ជាំង​។ ទន្ទឹម​នឹង​នេះ​ផង​ដែល​គ្រោងឆ្អឹង​ដែល​ជា​កន្លែង​នៅ​សេសសល់​ត្រូវធ្វើ​ជា​ទ្វារ​សម្រាប់​បិទ​បើក​។ គោលបំណង​នៃ​ការ​សាង​នេះ​ដើម្បី​លើក​កិត្តិយស​ដល់​វីរភាព​របស់​ទាហាន​ដែល​បាន​ពលី និង​ជួយ​សង្គ្រោះ​ព្រលឹង​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​៕…

បិទ​វគ្គ​បណ្ដុះបណ្ដាល​គម្រោង​គ្រប់គ្រង​ព្រៃ​ការពារ​តំបន់ត្រីកោណ​មរកត​

​នៅ​អគារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​កាល​រសៀល​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៤​មាន​រៀបចំ​ធ្វើ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គម្រោង​គ្រប់គ្រង​ព្រៃ​ការពារ​តំបន់ត្រីកោណ​មរកត​។​ដែល​មាន​សិក្ខាកាម​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចំនួន​៣​ប្រទេស​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ក្រៅពី​នេះ​ក៏​មាន​តំណាង​សហរដ្ឋអាមេរិក​និង​ជប៉ុន​ចូលរួម​ផងដែរ​ដើម្បី​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវចម្រុះ​តាម បណ្ដោយ​ព្រំដែន​ថៃ​កម្ពុជា​ទ្បា​វ​។​ ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៤​មិនា​ដែល​ខេត្ត ព្រះវិហារ​មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​ទ្បុ​ញ​ប៉ុណ្ណា​រិទ្ធ​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​និង​ជា​សិក្ខាកាម​មួយរូប​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​អោយដឹងថា​ឆ្លងកាត់​កម្មសិក្សា​រយះពេល​៤​ថ្ងៃ​មក​នេះ​គឺ​បាន​ផ្តល់​នូវ​ជំនាញ​និង​ចំណេះដឹង​ល្អៗ​ថ្មីៗ​បន្ថែម​ទៀត​ព្រោះ​យើង​មាន​គ្រូ​បង្គោល​មក​បង្រៀន​និង​ធ្វើ​បទ​បង្ហាញ​ចំនួន​០៥​ប្រទេស​។​ ​លោក​ទ្បុ​ញ​ប៉ុណ្ណា​រិទ្ធ​បាន​គូសបញ្ចាក់​សង្ខេប​ពី​ខ្លឹមសារ​មេរៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​អោយបាន​ដឹង​ថា​ជា​ទូទៅ​និង​ជា​រួម​ប្រទេស​នីមួយៗ​ធ្វើ​បទ​បង្ហាញ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ផែន​ការគ្រប់គ្រង​ដី​ព្រៃឈើ​នៅតាម តំបន់​ជីវចម្រុះ​ព្រៃឈើ​ត្រីកោណ​មរកត​ក្នុង​រយះពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​។​ការរៀបចំ​ផែនការ​នេះ​ដោយ​បាន បញ្ចូល​ទិន្នន័យ​គម្រប​ព្រៃឈើ​ដែល​ថត​បាន​ពី​ផ្កាយរណប​រួច​ហើយ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​GIS​ដើម្បី​ធ្វើ​វិភាគ​ពី​កំរិត​ប្រែប្រួល​គម្រប​ដី​ព្រៃឈើ​,​ដី​កសិកម្ម​និង​ការរស់នៅ​របស់​មនុស្ស​តាម​តំបន់​ដី​គម្រប​ព្រៃឈើ​។​ ​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​តំណាង​អោយ​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចំនួន​៥​ខាងលើ​ដែល​បានផ្ដល់​កិត្តិយស​ដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បង្កើត​អោយ​មាន​ពិធី​បើក​វគ្គ​ជា​លើកដំបូង​នេះ​និង​អរគុណ​ផងដែរ​ដល់​អង្គការ​ITTO និង​JICA​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ធ្វើអោយ​ការបើក​វគ្គ​បណ្តុះបណ្តាល​រយះពេល​៤​ថ្ងៃ​មក​នេះ​ទទួលបាន លទ្ធផល​ល្អ​គួរឲ្យកត់សម្គាល់​។​ ​ចុងបញ្ចប់​នៃ​ពិធី​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ប្រគល់​វិញ្ញាបនបត្រ​និង​វ​ត្តុ អនុស្សាវរីយ៍​បុរាណ​ធ្វើ​អំពី​ប្រាក់​ដល់​គ្រូ​បង្គោល​និង​សិក្ខាកាម​ទាំងអស់​ព្រមទាំង​បាន​ចូលរួម​ដាំ​កូនឈើ​ក្នុង​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទុក​ជា​កេរដំណែល​និង​មិត្តភាព​សំរាប់​ប្រទេស​និមួយៗ​ផងដែរ​៕ ​

រថយន្តក្រុង​ដឹកឈើ​គ្រញូង ១៧​ដុំ តម្លៃ​១៥​ម៉ឺន​ដុល្លារ ត្រូវបាន​លោក សេង ប៊ុន តេង ដឹកចូលបន្ទាយ ដើម្បីគេចពី​​អ្នកសារព័ត៌មាន និង សមត្ថកិច្ច

កំពង់ធំ៖រថយន្តក្រុង​ដឹកឈើ​គ្រញូង ១៧​ដុំ តម្លៃ​១៥​ម៉ឺន​ដុល្លា ត្រូវបាន​លោក សេង ប៊ុន តេង កង​រាជ​អាវុធ​ ហត្ថ​ខេត្តកំពង់ធំ ចាប់​យកមក​ទុក​នៅ​បន្ទាយ ហាម​មិនអោយ​អ្នក​សារពត៌មាន និង​សមត្ថកិច្ច ព្រះរាជអាជ្ញា ចូល​ជាដាច់ខាត រហូតដល់​យក​ឈើ​មួយចំនួន ទុក​លាក់​នៅសល់ ៧ ដុំ ទើប​បើក​ឲ្យ​ចូល។ មានការ​ភ្ញាក់ផ្អើល​មួយ…

៣​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាត់​ខ្លួន ខណៈ​ឡើង​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ

បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក​នៅតែ​បន្ត​ឡើង​កាប់​រុករក​ឈើ​ក្រញូង​លើ​ទឹកដី​ថៃ​ជា​រៀងរាល់ថ្ងៃ ត្រួវ​ទទួលរង​ការដេញ​បាញ់ប្រហារ សំលាប់​ពី​សំណាក់​ទាហាន​ថៃ ស្ទើរ​ជា​រៀងរាល់​ខែ​ស្ថិត​នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នេះ​ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន​បើកដៃ​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ដែល​ត្រួវ​ប្រថុយប្រថាន​និង​គ្រោះថ្នាក់ ដែល​កម្មករ​ទាំងនោះ​បាន​នាំគ្នា​ឡើង​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​តាម​ច្រក ដំណាក់​ផ្តៀក ហៅ​ចំនុច ប៉​ម​៥ និង​ចំនុច​ឆ្កែ​លោត​ជា​កន្លែង ឈរជើង​របស់​វរ​សេនា​តូច​លេខ​៤០៥​។​ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា​ឆ្នាំ​២០១៤ កម្មករ​ចំនួន​៥​នាក់​ដែល​បាន​ឡើង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​នោះ​ត្រួវបាន​ទាហាន​ថៃ​បាញ់សម្លាប់​អស់​ចំនួន​៣​នាក់​និង​បាត់​ខ្លួន​២​នាក់ ទី​១​ឈ្មោះ អ៊​ន ជី​ម អាយុ​៥០​ឆ្នាំ​ភេទ​ស្រី​ទី​២ ឈ្មោះ…

២០ សំនួរដែល​អ្នក​គួរ​តែសួរ​មុន​ពេល​សម្រេចចិត្ត​រៀប​ការ

មុន​នឹង​សម្រេច​ចិត្ត​របៀប​អាពាហ៍​ពិពាហ៍​អ្នក​គួរ​តែ​សួរ​សំនួរ​ខ្លះៗ​ទៅ​ដៃ​គូរ​របស់​អ្នក។ ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ផ្តល់​យោបល់​មួយ​ចំនួន ហើយ​មិន​មែន​មាន​ន័យ​ថា​ត្រូវ​តែ​សួរ​នូវ​សំនួរ​ទាំង​អស់​នេះ​នៅ​ពេល​ណាត់​ជួប​គ្នា​លើក​ដំបូង​នោះ​ទេ។ ប្រសិន​បើ​សំនួរ​ណាមួយ​ដែល​អ្នក​គិត​ថា​មិន​ចង់​សួរ កុំ​សួរអី។ ឬ​ក៏​គ្រាន់​តែ​យក​សំនួរ​មួយ​ផ្សេង​ទៀត​មក​សួរ​ជំនួស​ក៏​បាន។ ក្នុង​ចំណុច​នេះ​គឺ​សម្រាប់​អ្នក​ដែល​នៅ​លីវ​មាន​ចិត្ត​ចង់​រៀប​ការ ដើម្បី​គិត​ឲ្យ​បាន​ច្បាស់​លាស់ និង​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​សំខាន់​សម្រាប់​ពួក​គេ និង​ដើម្បី​បើក​ចំហរ​ទំនាក់​ទំនង​ពី​បញ្ហា​ទាំង​អស់​នេះ​មុន​ពេល​រៀប​ការ។ មាន​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ជា​ច្រើន​គូរ​ហើយ ដែល​បាន​លែងលះ​គ្នា​ដោយ​មិន​បាន​ពិភាក្សា​គ្នា​ពី​បំណង​ប្រា​ថ្នា​ដែល​ពួក​គេ​ដែល​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ពេល​និយាយ​ពាក្យ​ថា (យល់​ព្រម​រៀប​ការ)។ សំនួរ​ដែល​អ្នក​សួរ​ទៅ​កាន់​ដៃគូរ​របស់ខ្លួន ១. តើ​អ្នក​មាន​ជម្ងឺ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត ឬ​ជម្ងឺ​ដែល​ព្យាបាល​មិន​ជា​ដែរ​រឺទេ? ២. តើ​អ្នក​មាន​កូន​ដែរ ឬអត់?…

កម្ពុជា៖​កំណើនភ្ញៀវ​ទេសចរ​យ៉ាងច្រើនដែលចូល​​មកទស្សនាបេតិកភណ្ឌពិភពលោក​ទាំងពីរ ក្នុងឆ្នាំ ២០១៣

​សម្បត្តិបេតិកភណ្ឌ​ពិភពលោករបស់កម្ពុជា ​​ក្នុងនោះមានប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ​នៅតែបន្តមានកំណើន​ចំនួនភ្ញៀវ​ទេសចរណ៍ ​ចូលមកទស្សនា ក្នុងឆ្នាំ ២០១៣ នេះបើយោងតាម​របាយការណ៍មន្ត្រីក្រសួងទេសចរ​។​ ប្រាសាទអង្គរវត្ត បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរអន្តរជាតិប្រមាញ 2,23 លាន នាក់ ក្នុងឆ្នាំ ២០១៣ ដោយកើន​បាន ៨ ភាគរយ ក្នុងមួយឆ្នាំៗ ។​របាយការណ៍នេះដែ​រ​…

ប្រពៃណីចម្លែកបោះកូន​ក្មេងពីលើ​ដំបូលផ្ទះ អាច​ឲ្យក្មេងមានភាពក្លាហាន​ (Video Inside)

ពិ​ធី​បុ​ណ្យ​​​ដែ​ល​មា​ន​តាំ​ង​ពី​យូ​រ​អ​ង្វែ​ង​ម​ក​ហើ​យ​ស​ម្រា​ប់​អ្ន​ក​ភូ​មិ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ឥ​ណ្ឌា​ ​ ​គឺ​ជា​ពិ​ធី​បុ​ណ្យ​ បោះកូនក្មេង​ពីលើព្រះវិហារ ​ឬដំបូលផ្ទះ ​​ដែល​ធ្វើ​ឲ្យពិភពលោកភ្ញាក់ផ្អើល​។ ពិធីបុណ្យនេះដែរ វាមានជិត៥០០ ឆ្នាំ ដោយ​តម្រូវឲ្យបោះទារក ឬកូនក្មេង ពីលើដំបូលផ្ទះចុះមកក្រោម ​ដោយមាន​គ្រែ​ភួយ ​ចាំត្រង ដោយពួកគេគិតថា ធ្វើយ៉ាងនេះ​អាច​​​ឲ្យកុមារ​នោះមាន​ភាពក្លាហាន និងខ្លាំងក្លា ។​ជាមួយនឹង​កម្ពស់ដ៏ខ្ពស់ និងមានគ្រែ​សន្លឹកឬ ភួយ…