មហាវិថី​មួយចំនួន​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃស្អែក ដើម្បី​ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ​

​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅរ​សៀលថ្ងៃនេះ​ថា បាន​ប្រាប់ សារព័ត៌មាន​ក្នុងស្រុម​មួយ​ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​មហាវិថី​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​ស្អែក ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។ ​ផ្លូវ​ដែល​ត្រូវ​បិទ​នោះ​រួមមាន វិថី​ព្រះ​ធម្មលិខិត​អ៊ុក (​ផ្លូវ​លេខ​១៨៤) ខាងជើង​ព្រះបរមរាជវាំង មហាវិថី​នរោត្តម មហាវិថី​ព្រះសីហនុ និង​មហាវិថី​សម្តេច​សុធារស ដោយ​ព្រះរាជ​ពិធី​ដង្ហែ…

ព្រះរាជ​ពិធី​ដង្ហែ​និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ​«​ព្រះ​បរម​រតន​កោដ្ឋ​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ឲ្យដឹងថា ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់ ព្រះ​បរម​អដ្ឋិ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​«​ព្រះ​បរម​រតន​កោដ្ឋ​»​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ដែល​ព្រះរាជ​ពិធី​បុណ្យ​នេះ​មាន​រយៈពេល ០៣ ថ្ងៃ​គឺ​ចាប់ពី ១០ ដល់ ថ្ងៃទី…

ខេត្ត​ព្រះវិហារ​បាន​រៀបចំ​ទិវា​ចងកំហឹង ២០ ឧសភា​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ ២០១៤ នៅ​មណ្ឌល​ឧក្រិដ្ឋកម្ម ១០៣ នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ស្រុក​រវៀង បាន​រៀបចំ​ទិវា​ចងកំហឹង ២០ ឧសភា ក្រោម​អធិបតីភាព ឯកឧត្តម មាស សុភា អគ្គបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង…

ក្មេង ៣២​នាក់ ស្លាប់​នៅក្នុង​ហេតុ​ការឆេះ​រថយន្ត​នៅ​កូឡុំប៊ី​

យ៉ាងហោច​ណាស់​ក្មេង ៣២​នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​រថយន្ត​ដឹក​ក្មេង​មួយ​នៅក្នុង​ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ CNN​។​ ​រថយន្ត​បាន​បើ​ទៅ​ដឹក​សិស្ស​ចេញពី​កម្មវិធី​មួយ​នៅក្នុង​ព្រះវិហារ Fundacion ក្នុង​ប្រទេស​កូឡុំប៊ី ហើយ​បើ​តាម​សំដី​របស់​កុមារ​ដែល​រត់​រួច​ចេញពី​រថយន្ត​ខណៈពេល​កំពុង​ឆេះ​បានឲ្យដឹងថា មនុស្ស​គ្រប់គ្នា​នៅលើ​រថយន្ត​បាន​ស្រែក និង​ព្យាយាម​រក​វិធី​ចាកចេញ​ពី​រថយន្ត​តាមរយៈ​បង្ហួ​ច​រថយន្ត ហើយ​អ្នក​ដែល​រត់​មិន​រួច​បាន បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​។​ ​សាក្សី​ម្នាក់​បាន​ប្រាប់​អាជ្ញាធរ​ថា អ្នកបើកបរ​រថយន្ត​បាន​ផឹកស្រា ព្រមទាំង​បាន​ដាក់​ធុង​ប្រេងសាំង​នៅលើ​រថយន្ត​នោះ មុនពេល​ចេញ​ទៅ​យក​ក្មេងៗ​។​ ​លោក​ប្រធានាធិបតី​កូឡុំប៊ី បាន​សម្ដែង​នូវ​សេចក្ដី​ទុក្ខ​ទៅលើ​ក្រុម​គ្រួសារ​នៃ​សព តាមរយៈ​បណ្ដាញ​ទំនាក់ទំនង…

រថយន្ដ​ឆ្លាម បុក​ម៉ូតូ​រ៉ឺម៉ក ឆេះ​សន្ធោរ​សន្ធៅ នៅសល់​តែ​ធ្យូងឈើ​គ្រញូង​

​សៀមរាប​៖ មាន​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ដ​កា​ម៉ា​រី​ឆ្លាម ជាមួយ​ម៉ូតូ​អូស​រ៉ឺម៉ក​ដឹក​ស្រូវ នៅ​វា​លា​ម៉ោង​ប្រមាណ ៩ និង ៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​។​ ​គ្រោះថ្នាក់​នេះ បាន​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ឈ្មោះ កែវ វណ្ណៈ មាន​អាយុ ៤៣​ឆ្នាំ…

ចែ​រ៉ា ឈ្មួញ​ឈើ​ដុះ​ស្លែរ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ សម្រេច​ឃាត់ខ្លួន​

​កំពង់ធំ ៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ ខេត្ត​ព្រះវិហារ ដែល​ជា​ជំនាញ​ប៉ាវ​ផ្តាច់​ផ្លូវជាតិ​លេខ ៦២ ត្រូវបាន​សមត្ថកិច្ច ឃាត់​រថយន្ត ដឹកឈើ ប្រភេទ​រថយន្ត​សាំ​យ៉ុង ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ធំ ត្រូវ​លោក សាយ ណូ​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ឃាត់​រថយន្ត​កាលពី​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ…

ចាប់​បាន​រថយន្ត​ទំនើប​ ដឹក​សុទ្ធ​តែ​ឈើ​ប្រណិត​

ខេត្ត​កំពង់ធំ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ ការដឹកជញ្ជូន​ឈើ​គ្រញូង មាន​ការថយចុះ តែ​បែរជា​មាន​ការ​កើន ឡើង​នូវ​ការដឹក​បទល្មើស​ឈើ​ធ្នង់ និង​ឈើ​នាងនួន ត្រូវបាន​គេ​សំរុក​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្ពោះទៅ ខេត្ត​កំពង់ចាម ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ។ ​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ មាន​រថយន្ត​ចំនួន ២…

ខេត្ត​កំពង់ឆ្នាំង​ ៖ ប្រកាស​ផ្លាស់ប្តូរ តែងតាំង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ​២០១៤ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង មាន​ពិធី​ប្រកាស និង​ចូល​កាន់​មុខតំណែង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង…

កូន​សេះមួយ​ក្បាល​មាន​រូបរាង​ដូច​ជា​បិសាច ត្រូវបាន​គេ​សម្លាប់

ថ្មីៗ​នេះ​នេះ​កូន​សេះមួយ​ក្បាល​មាន​ទ្រ​ង​ទ្រាយ​ខុស​ប្រក្រតី ធ្វើ​មនុស្ស​ដែល​រស់នៅ​ក្នុង​ទីក្រុង Zarand ប្រទេស​រ៉ូ​មានី មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​តែ​សត្វ​មួយ​ក្បាល​នេះ​ត្រូវ​នរណា​ម្នាក់​កាត់​ក្បាល​ចោល​។​ ​តាម​ប្រភព​ព័ត៌មាន​នានា​បានឲ្យដឹងថា កូន​សេះ​ដែល​មាន​រូបរាង​ចម្លែក​នេះ​កើត​នៅ​ថ្ងៃ​សរៅរ៍ ទី ០៥ ខែ មេសា ក្នុងកំឡុងពេល​ប្រហែលជា​ម៉ោង ១ ទៀប​ភ្លឺ​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ការផ្លាស់ប្តូរ​រូបរាង​ចម្លែក​នេះ​គឺជា​លទ្ធផល​នៃ​ជំងឺ​ហ្សែ​ន​ពី​កំណើត ពេល​មាន​ផ្ទៃពោះ​។ ដោយ​គ្មាន​ជំនួយ​ពី​អ្នកជំនាញ​ពេទ្យសត្វ​ធ្វើឲ្យ​មេ​សេះមួយ​ក្បាល​នេះ​ត្រូវបាន​ស្លាប់ បន្ទាប់​ពី​ផ្តល់​កំណើត​បាន​ប៉ុន្មាន​នាទី​។ ក្រោយមក​គេ​បាន​នាំ​សេះ​ដ៏​ចម្លែក​នេះ​ទៅ​ព្រះវិហារ​ដើម្បី​ធ្វើការ​អធិស្ថាន​ចំពោះ​រឿង​ចម្លែក​នេះ​ប៉ុន្តែ​ជា​អកុសល​កូន​សេះ​នេះ​រស់​មិន​បាន​យូរ​ប៉ុន្មាន​ត្រូវគេ​សម្លាប់​ដោយ​កាត់​ក្បាល​ទុកចោល​៕​

អគារ​រដ្ឋបាល និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ​មណ្ឌល​ឧក្រិដ្ឋ​កម្មតំ​បន់​១០៣ នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុល​ពល សាងសង់​រួច​និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ក្នុង​ទឹកប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​

អគារ​រដ្ឋបាល​ឬ​ហៅ​ថា​សារៈមន្ទីរ​និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ មណ្ឌល​ឧក្រិដ្ឋកម្ម​តំបន់​១០៣ នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត ត្រូវ​គេ​រាយ​ការណ៏ ថា បាន​សាង​ឡើង​ក្នុង​រយះពេល​៤​ខែ ក្នុង​ការចំណាយ​ថវិកា​អស់​ចំនួន​ជាង​៥​ម៉ឺន​៤​ពាន់ ដុល្លា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ព្រះវិហារ ទ្រង់​ទ្រង់​ថវិ ការ​ដោយ​ឯកឧត្តម​អភិបាលខេត្ត​ផ្ទាល់ និង​ក្រោម​ជំនួយ​ឥត​សំណង​ពី​ប្រជាជន​ខេត្ត យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។​ នៅ​ព្រឹក​ថ្ងៃទី​៤​មេសា​នេះ មនុស្ស​ជាង​១​ពាន់​នាក់ មាន​ព្រះសង្ឃ…